ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​កម្ពុជា​​ទាំង​6​រូប​​នេះ មិនថា​ក្បាច់គុន​ ឬការងារ​ទេ សុទ្ធ​តែ​ខ្លាំង​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ គេ​កត់​សម្គាល់ថា មន្ត្រីជាន់ខ្ពស់​កម្ពុជា​ចំនួន​៦​រូប ខ្លាំង​​ទាំង​ក្បាច់គុន ខ្លាំង​ទាំង​ការងារ​រដ្ឋាភិបាល ធ្វើ​ឱ្យ​មហាជន​កោតសរសើរ​យ៉ាង​ខ្លាំង ជា​​ពិសេស​ចំពោះ​សមត្ថភាព​ផ្នែក​កីឡា​ប្រយុទ្ធ​ដែល​ឈាន​ដល់​ខ្សែក្រវាត់​ខ្មៅ​ចាប់ពី​២​ដាន់​ដល់​៨​ដាន់​បន្ថែម​ពីលើ​ចំណេះដឹង និង​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​ក្រសួង​ស្ថាប័ន​ដែល​​​ពួក​លោក​ទទួលខុសត្រូវ​នោះ​ផង…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ គេ​កត់​សម្គាល់ថា មន្ត្រីជាន់ខ្ពស់​កម្ពុជា​ចំនួន​៦​រូប ខ្លាំង​​ទាំង​ក្បាច់គុន ខ្លាំង​ទាំង​ការងារ​រដ្ឋាភិបាល ធ្វើ​ឱ្យ​មហាជន​កោតសរសើរ​យ៉ាង​ខ្លាំង ជា​​ពិសេស​ចំពោះ​សមត្ថភាព​ផ្នែក​កីឡា​ប្រយុទ្ធ​ដែល​ឈាន​ដល់​ខ្សែក្រវាត់​ខ្មៅ​ចាប់ពី​២​ដាន់​ដល់​៨​ដាន់​បន្ថែម​ពីលើ​ចំណេះដឹង និង​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​ក្រសួង​ស្ថាប័ន​ដែល​​​ពួក​លោក​ទទួលខុសត្រូវ​នោះ​ផង និង​មានការ​ទទួលស្គាល់​ពី​ស្ថាប័ន​កីឡា​ជាតិ និង​អន្តរជាតិ​ផង ។

មន្ត្រីជាន់ខ្ពស់​ទាំង​៦​រូប​ដែល​ខ្លាំង​ទាំង​ក្បាច់​គុន ខ្លាំង​ទាំង​ការងារ​រដ្ឋាភិបាល​នោះ​មាន​៤​រូប​ជា​រដ្ឋមន្ត្រី​គឺ ៖

១-​លោក អូន ព័ន្ធ​មុន្នី​រ័​ត្ន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺជា​អ្នក​ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ​កម្រិត​៧​ដាន់​កាលពីដើម​ឆ្នាំ​២០១៧ ពី​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូ​ជប៉ុន នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ។

លោក​ក៏​ត្រូវ​បាន​រាជរដ្ឋាភិបាល​តែងតាំង​ជា​ប្រធាន​ខេ​មរ​សហព័ន្ធ​កា​រ៉ា​តេ​ដូ​កម្ពុជា​ផង​ដែរ ក្រៅ​ពីមុខ​តំណែង​ជា​រដ្ឋមន្ត្រី​ដ៏​មមាញឹក​របស់​លោក ដោយសារ​តែ​លោក​មានការ​យល់​ដឹង​ពី​ក្បាច់គុន​កា​រ៉ា​តេ​ដូ​ច្បាស់លាស់ ហើយ​ប្រឡង​ជាប់​ទាំង​ខ្សែក្រវាត់​ខ្មៅ​កម្រិត​៧​ដាន់ ក្រោម​ការ​ទទួលស្គាល់​ពី​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូ​ជប៉ុន​ផង​ដែរ ។

នេះ​ជា​គឺ​មោ​ន​ទ​នភា​ព​ធំ​មួយ​ដែល​កម្ពុជា​មាន​មន្ត្រី​មាន​ឥទ្ធិពល​ធំ​នៅ​ក្នុង​ជួរ​រាជ​រដ្ឋា​ភិបាល និង​ក្នុង​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូ​កម្ពុជា ហើយ​មានចំណេះ និង​ជំនាញ​ពិតប្រាកដ ដែល​ផ្ទុយ​ពី​ពេល​កន្លង​មក គឺ​មន្ត្រី​ជា​ប្រធាន​សហព័ន្ធ​មិនសូវ​មាន​អ្នកជំនាញ​ពិតប្រាកដ​នៅ​ក្នុង​វិស័យ​កីឡា​ទេ ។ លោក​ក៏​ត្រូវ​គេ​ឃើញ​បង្ហាញមុខ​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​កីឡា ដែល​ធ្វើ​ឱ្យ​វិស័យ​កា​រ៉ា​តេ​ដូ​កម្ពុជា​មានការ​រីក​ចម្រើន​ផង​ដែរ ជា​ពិសេស​ក្នុង​ការ​បណ្ដុះ​ធនធាន​កីឡាករ​ក្មេង​ៗ​នៅ​ក្នុង​វិស័យ​នេះ​។

២-​លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធន ធាន​ទឹក និង​ឧតុនិយម ក៏​ជា​មន្ត្រីជាន់ខ្ពស់​មួយ​រូប​ដែល​មាន​ឥទ្ធិពល​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ខ្សែក្រវាត់​ខ្មៅ​កម្រិត​៦​ដាន់ ក្រោម​ការ​ប្រគល់​ជូន​ដោយ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូ​ជប៉ុន​ផង​ដែរ ខណៈ​ដែល​ខ្សែក្រវាត់​នេះ​ត្រូវ​បាន​ប្រកាស​ថា មានការ​ហ្វឹកហាត់ និង​ប្រឡង​ច្បាស់លាស់ មុន​ពេល​ដែល​លោក​ត្រូវ​ប្រគល់​ឱ្យ​ជា​សាធារណៈ ។

ការ​ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ​៦​ដាន់​របស់​លោក លឹ​ម គាន​ហោ គឺជា​មោទនភាព​ធំ​មួយ​របស់​កម្ពុជា ដែល​មាន​ន័យ​ថា បើ​ទោះជា​មន្ត្រីជាន់ខ្ពស់​កម្ពុជា​មានការ​មមាញឹក​នៅ​ក្នុង​កិច្ចការ​ដឹកនាំ​ប្រទេស និង​សាមី​ក្រសួង​យ៉ាងណា​ក៏​ដោយ ក៏​ការ​ហ្វឹក​ហាត់​កីឡា​ដើម្បី​ការពារ​ខ្លួន និង​ដើម្បី​ឱ្យ​មាន​សុខភាព​ល្អ​របស់​ពួក​លោក​នៅ​តែ​ត្រូវ​បាន​ធ្វើ​រហូត​មានការ​ប្រកាស​ទទួលស្គាល់​ពី​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូរ​បស់​ជប៉ុន​កាលពីដើម​ឆ្នាំ​២០១៧ មុន​នេះ​។

៣-​លោក ប៉ាន់ សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដែល​ត្រូវ​គេ​មើលឃើញ​ថា មាន​​ភាព​សកម្ម​ក្នុង​កិច្ចការ​ពាណិជ្ជកម្ម​នៅ​កម្ពុជា ក៏​ត្រូវ​បាន​ប្រកាស​ថា​ទទួល​បាន​ខ្សែ​ក្រវាត់​ខ្មៅ​កម្រិត​​២​ដាន់​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ផង​ដែរ ។

ថ្វី​ដ្បិតតែ​ធៀប​នឹង​មន្ត្រីជាន់ខ្ពស់​២​រូប​ខាងលើ លោក​នៅ​មាន​កម្រិត​ក្នុង​ការ​ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ​នៅឡើយ ក៏​ការ​ទទួល​បាន​កម្រិត​២​ដាន់​មិនមែន​ជា​រឿង​ធម្មតា​នោះ​ទេ​សម្រាប់​មន្ត្រី​ម្នាក់​ដែល​មានការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការងារ ហើយ​ឆ្លៀតពេល​ហ្វឹក​ហាត់ និង​បង្ហាញ​សមត្ថភាព​រហូត​ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ​កម្រិត​២​ដាន់ ក្រោម​ការ​ទទួល​ស្គាល់​របស់​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូរ​បស់​ជប៉ុន​ដូច​គ្នា ។

ក្នុង​ពេល​ទទួល​បាន​ខ្សែ​ក្រវាត់​ខ្មៅ​នា​ពេល​នោះ លោក​បាន​ប្រកាស​ថា ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ វិស័យ​កីឡា​នៅ​តែ​មាន​ប្រយោជន៍​សម្រាប់​បុគ្គល​គ្រប់​រូប ជា​ពិសេស​គឺ​ក្រៅពី​អាច​ឱ្យ​អ្នក​ហ្វឹកហាត់​នោះ​ចេះ​ការពារ​ខ្លួន ក៏​មាន​ប្រយោជន៍​សម្រាប់​សុខភាព​ផង​ដែរ ។ លោក​ក៏​បាន​ទទូច​ឱ្យ​យុវជន និង​មន្ត្រី​មួយ​ចំនួន​ងាក​មក​ធ្វើ​កិច្ចការ​ជាមួយ​កីឡា បើ​ទោះជា​មិន​ដល់​កម្រិត​ដណ្ដើម​បាន​ខ្សែក្រវាត់​ខ្មៅ​កម្រិត​ណាមួយ​ដូច​លោក និង​មន្ត្រីជាន់ខ្ពស់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ប្រកាស​ឡើង​ក្ដី​។

៤-​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​រូប​នេះ ក៏​ត្រូវ​បាន​ប្រកាស​​ថា ​ជា​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​តេ​ក្វា​ន់​ដូ​គួរ​ឱ្យ​កោតសរសើរ​ផង​ដែរ ដោយ​លោក​ទទួល​បាន​តាំងពី​ចុងឆ្នាំ​២០១៦ ក្រោម​ការ​ប្រកាស​ជូន​ដោយ​លោក ឆ​យ យ៉ុ​ង​សុក ជា​គ្រូបង្វឹក​ផ្នែក​តេ​ក្វា​ន់​ដូ​ជម្រើសជាតិ​កម្ពុជា បន្ទាប់​ពី​លោក​សម្ងំ​ហ្វឹកហាត់ និង​ប្រឡង​ជាប់​ជា​ស្ថាពរ​។

លោក​ត្រូវ​បាន​មហាជន ជា​ពិសេស​គឺ​សិស្ស​គុន​ក្នុង​ខេមរៈ​សហព័ន្ធ​តេ​ក្វា​ន់​ដូ​កោត​សរសើរ​​យ៉ាង​ខ្លាំង ដោយសារ​តែ​លោក​មិន​ត្រឹមតែ​មាន​សមត្ថភាព​ដឹកនាំ​វិស័យ​អប់រំ​ឱ្យ​មានគុណ​ភាព និង​ជំរុញ​វិស័យ​កីឡា​ឱ្យ​មានការ​ឈាន​ឡើង​ក្រោម​តំណែង​ជា​រដ្ឋមន្ត្រី​របស់​លោក​ប៉ុណ្ណោះ​ទេ តែ​ក៏​មាន​សមត្ថភាព​ផ្នែក​ក្បាច់គុន​បន្ថែម​ផង​ដែរ ដែល​អាច​និយាយ​បាន​ថា រដ្ឋមន្ត្រីក្រសួង​អប់រំ​មុន​ៗ​មិន​មាន ។

គេ​ឃើញ​លោក​ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ ក្រោម​ការ​ប្រឡង និង​កាត់សេចក្ដី​ច្បាស់លាស់ ដោយ​​ខ្សែក្រវាត់​ដែល​លោក​ទទួល​បាន​គឺ​មិន​ត្រឹមតែ​ទទួលស្គាល់​ក្នុង​រង្វង់​តេ​ក្វា​ន់​ដូ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ តែ​ក៏​មានការ​ទទួលស្គាល់​ពី​សហព័ន្ធ​តេ​ក្វា​ន់​ដូរ​បស់​កូរ៉េ​ផង​ដែរ​។

៥-​លោក កែវ រ៉េ​មី រដ្ឋលេខាធិការ និង​ជា​អនុប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​ផ្នែក​តេ​ក្វា​ន់​ដូ​កម្រិត​៥​ដាន់​ផង​ដែរ ។

លោក​ទទួល​បាន​ខ្សែក្រវាត់​កម្រិត​ខ្ពស់​នេះ​តាំងពី​ចុងឆ្នាំ​២០១៦ ដោយ​លោក​បញ្ជាក់​ថា លោក​ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ​កម្រិត​៣​ដាន់​តាំងពី​លោក​ហ្វឹកហាត់​នៅ​ឯ​សហ​រដ្ឋ​អាមេ​រិក និង​បាន​បន្ត​ការ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ថែម​ទៀត រហូត​ទទួល​បាន​ខ្សែ​ក្រវាត់​ខ្មៅ​កម្រិត​៤​ដាន់ និង​៥​ដាន់​ចុង​ក្រោយ​នេះ ។

លោក​អះអាង​ថា ខ្សែក្រវាត់​ខ្មៅ​ដែល​លោក​ទទួល​បាន​មិនមែន​ជា​ខ្សែក្រវាត់​ប្រភេទ​កិត្តិយស​នោះ​ទេ តែ​ជា​ខ្សែក្រវាត់​ប្រភេទ​ប្រយុទ្ធ​ដែល​មាន​ន័យ​ថា លោក​បាន​ឆ្លងកាត់​ការ​ហ្វឹកហាត់​ក្បាច់គុន​មួយ​នេះ​ច្រើន​ដំណាក់កាល និង​មានការ​ប្រឡង​ទទួលស្គាល់​ត្រឹមត្រូវ ។ អ៊ីចឹងហើយ​ទើប​លោក​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​អាស៊ី​អាគ្នេយ៍ មក​ទល់​នឹង​បច្ចុប្បន្ន​នេះ ។

៦-​លោក សា​មឺ​ឌី ស៊ី​វ​ឌ្ឍ​នា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា គឺជា​អ្នក​ទទួល​​បាន​ខ្សែក្រវាត់​ខ្មៅ​ផ្នែក​កា​រ៉ា​តេ​ដូ​កម្រិត​ខ្ពស់​ជាងគេ ក្នុង​ចំណោម​មន្ត្រីជាន់ខ្ពស់​ខាង​លើ ដោយ​លោក​ទទួល​បាន​រហូត​ដល់​៨​ដាន់ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ពី​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូ​ជប៉ុន​។

ការ​ទទួល​បាន​ខ្សែក្រវាត់​របស់​លោក​ក៏​ជា​មុខមាត់​មួយ​ជួយ​កម្ពុជា​ទទួល​បាន​កិត្តិយស ក្រោយ​ពី​មាន​មន្ត្រីជាន់ខ្ពស់​ច្រើន​ឡើង​ងាក​មក​ចាប់​អាជីព​កីឡា​នោះ​ផង​ដែរ ។

កោះសន្ដិភាព​នឹង​ចុះ​ផ្សាយ​លម្អិត​ពី​ប្រវត្តិ​ក្នុង​ការ​ហ្វឹកហាត់​របស់​មន្ត្រីជាន់ខ្ពស់​ទាំង​៦​រូប មុន​ទទួល​បាន​ខ្សែក្រវាត់​ខ្មៅ​នៅ​ក្នុង​ពេល​នេះ​នៅ​ពេល​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ