ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​10​ឆ្នាំ​ខាង​មុខ មនុស្ស​ប្រមាណ​10​លាន​នាក់​នឹង​ចាកចោល​ផ្ទះសម្បែង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​អត្ថបទ​មួយ​ដែល​ចេញផ្សាយ​ដោយ​ក្រសួងបរិស្ថាន ផ្អែក​ទៅ​ការ​សិក្សា​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈ​១០​ឆ្នាំ​ខាង​មុខ មនុស្ស​ប្រមាណ​១០​លាន​នាក់ នឹង​ត្រូវ​បង្ខំ​ចាក​ចេញពីផ្ទះ​សម្បែង​របស់​ខ្លួន ដោយសារ​តែ​ការ​ប្រែប្រួល​អាកាស​ធាតុ ហើយ​បញ្ហា​នេះ​នឹង​ក្លាយជា​បញ្ហា​ចម្បង​បង្អស់​របស់​ពិភពលោក​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ប្រភព​ដដែល​បាន​បន្ដ​ថា…

រាជធានី​ភ្នំពេញ ៖ យោង​តាម​អត្ថបទ​មួយ​ដែល​ចេញផ្សាយ​ដោយ​ក្រសួងបរិស្ថាន ផ្អែក​ទៅ​ការ​សិក្សា​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​បាន​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈ​១០​ឆ្នាំ​ខាង​មុខ មនុស្ស​ប្រមាណ​១០​លាន​នាក់ នឹង​ត្រូវ​បង្ខំ​ចាក​ចេញពីផ្ទះ​សម្បែង​របស់​ខ្លួន ដោយសារ​តែ​ការ​ប្រែប្រួល​អាកាស​ធាតុ ហើយ​បញ្ហា​នេះ​នឹង​ក្លាយជា​បញ្ហា​ចម្បង​បង្អស់​របស់​ពិភពលោក​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។

ប្រភព​ដដែល​បាន​បន្ដ​ថា មន្ត្រី​ជាន់ ខ្ពស់​នៃ​ទាហាន​សហរដ្ឋអាមេរិក និង​ជា​អ្នកជំនាញ​សន្តិ​សុខ បាន​លើក​ឡើង​ថា​ចំនួន​ជនភៀសខ្លួន​ដោយសារ​តែ​ការ​ប្រែប្រួល​អាកាសធាតុ​ពីសី​រ៉ី​នឹង​នៅ​តែ​កើនឡើង​ទៅ​កាន់​ប្រទេស​អឺរ៉ុប ជា​ពិសេស​គឺ​នៅ​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​​ដែល​មិនមែន​ត្រឹមតែ​១​ឬ​២​លាន​នាក់​ទេ​ដែល​អឺរ៉ុប​ជួប​ប្រទះ​រាល់​ថ្ងៃនេះ ប៉ុន្តែ​អាច​ទៅ​ដល់​១០​ឬ​២០​លាន​នាក់ ក្នុង​រយៈពេល​២០​ឆ្នាំទៅ​មុខ​ទៀត​ដែល​នឹង​មក​ពី​អាហ្វ្រិក​ខាងត្បូង ។

វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ បាន​បង្ហាញ​ពី​ឥទ្ធិពល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​នឹង​នាំ​ឲ្យ​កំណើន​នៃ​ការ​ស្វែងរក​សិទ្ធិ​ជ្រកកោណ​នៅ​សហភាព​អឺរ៉ុប​មាន​កាន់តែ​ខ្លាំង ប្រសិនបើ​និន្នាការ​នេះ​នៅ​តែ​បន្ត ។ ចំនួន​នៃ​ជនអន្តោប្រវេសន៍​ដែល​មាន​បំណង​ស្វែងរក​សិទ្ធិ​ជ្រកកោណ​នៅ​អឺរ៉ុប បាន​កើនឡើង​ចំនួន​បី​ដង​ជា​រៀង​រាល់​ឆ្នាំ​ដោយសារ​តែ​បញ្ហា​ចម្បង​ធំ​ៗ​មួយ​ចំនួន​ដូច​ជា​ការ​ប្រែប្រួល​អាកាសធាតុ អ​ស្ថិរភាព​នយោបាយ និង​កត្តាសេដ្ឋកិច្ច ។

ជាមួយនឹង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​បែប​នេះ សាស្ត្រាចារ្យ​មក​ពី​សកល​វិទ្យាល័យ​កូ​ឡំ​ប៊ី សហ​រដ្ឋអាមេរិក​បាន​លើក​ឡើង​ថា បើ​ទោះបីជា​ការ​ដោះស្រាយ​ការ​ប្រែប្រួល​អាកាស​ធាតុ​ទទួល​បាន​ជោគជ័យ​យ៉ាងណា​ក៏​ដោយ ចំនួន​នៃ​អ្នក​សុំ​សិទ្ធិ​ជ្រកកោណ​អាច​កើន​១​ភាគ​៤​ផង​ដែរ ហើយ ​បាន​សង្កត់ធ្ងន់​ថា អឺរ៉ុប​នឹង​ជួប​ប្រទះ​នូវ​កំណើនប្រជាជន​ចំណាក​ស្រុក​មក​ពី​តំបន់​ផ្សេង​ៗ​នៅ​លើ​ពិភពលោក ក៏​ព្រោះតែ​បញ្ហា​នៃ​ការ​ប្រែប្រួល​អាកាស​ធាតុ ។ ចំនួន​មនុស្ស​អាច​មាន​ដល់​រាប់​លាន​នាក់ ឬ​ដល់​ពាន់​លាន​នាក់​ដែល​នឹង​មក​ដល់​ឆ្នេរសមុទ្រ​នៃ​អឺរ៉ុប ដោយសារ​តែ​ការ​ផ្លាស់​ប្តូរ​ខ្លាំង​នៃ​អាកាសធាតុ ។

ការ​សិក្សា​ដដែល បាន​អំពាវ​នា​ឲ្យ​រដ្ឋាភិបាល​ទាំងអស់​យល់ព្រម​នៅ​យុ​ត្ថា​ធិ​ការ​ថ្មី​មួយ​ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ជនភៀសខ្លួន ដោយសារ​តែ​ការ​ប្រែប្រួល​អាកាសធាតុ​។ ការ​អំពាវ​នាវ​នេះ គឺ​ខណៈ​ដែល​កិច្ចប្រជុំ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ស​ប្តា​ហ៍​ក្រោយ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​ដែល​ជំរុញ​ឲ្យ​មេដឹកនាំ​ទាំងអស់​ធ្វើការ​កាន់តែ​ខ្លាំង ដើម្បី​ដាក់​ចេញ​នូវ​ការ​អនុវត្ត​ជា​ទិស​ដៅ​ក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ា​រី​ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ