ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​គ្រោង​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​សិក្សា​តាម​បណ្ដា​កោះ​ទាំងអស់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា ក្រសួង​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ផ្នែក​សុរិយោដី​ចុះ​ទៅ​សិក្សា​នៅ​តាម​បណ្តា​កោះ​ទាំងអស់​ដែល​មាន​ចំនួន​សរុប​៧៥​កោះ ហើយ​គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ខែឧសភា ខាង​មុខ​នេះ ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹង​ថា ក្រសួង​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ផ្នែក​សុរិយោដី​ចុះ​ទៅ​សិក្សា​នៅ​តាម​បណ្តា​កោះ​ទាំងអស់​ដែល​មាន​ចំនួន​សរុប​៧៥​កោះ ហើយ​គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ខែឧសភា ខាង​មុខ​នេះ ។ ការ​ចុះ​សិក្សា​នេះ ដើម្បី​ពិនិត្យ​វាយតម្លៃ​ពី​សក្ដានុពល​នៃ​កោះ​នីមួយ​ៗ​សម្រាប់​ទាក់ទាញ​ការ​វិនិយោគ ។

លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម និង​សំណង់ បាន​​គូសបញ្ជាក់​ក្នុង​ពិធី​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៨ ​របស់​ក្រសួង​ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ការ​បញ្ជូន​មន្ត្រី​ជំនាញ​របស់​ក្រសួង​ទៅ​សិក្សា​លើ​កោះ​ទាំង​៧៥​នេះ អាច​ចាប់ផ្ដើម​នៅ​ខែឧសភា ឆ្នាំ​២០១៨ ដោយ​​សិក្សា​ឲ្យ​បាន​ច្បាស់​ពី​សក្ដានុពល​នៃ​កោះ​នីមួយ​ៗ ។

លោក​ថា ៖« យើង​មិន​ត្រូវ​មាន​មោទនភាព ព្រោះតែ​បាន​ស្គាល់​កោះ​នៅ​ប្រទេស​ដទៃ​នោះ​ទេ អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ស្គាល់​ឲ្យ​ច្បាស់​ពី​កោះ​នៅ​កម្ពុជា ទើប​ជា​ការ​ប្រសើរ ជា​ការ​ការពារ​បូរណភាព​ទឹកដី »​។

លោក​បន្ត​ថា ៖« ការ​បញ្ជូន​មន្ត្រី​ឲ្យ​ទៅ​សិក្សា​រាល់​បណ្ដា​កោះ​ទាំង​៧៥​នៅ​កម្ពុជា​នេះ គឺ​ដើម្បី​សិក្សា​ពី​សក្ដានុពល​សម្រាប់​ការ​វិនិយោគ និង​ជៀស​ផុត​ពី​ការ​សាងសង់​រំលោភ​លើ​ផ្ទៃ​កោះ ដោយ​អនុញាត្ត​ឲ្យ​មានការ​សាងសង់​រួច ទើប​ហាមឃាត់ និង​រុះរើ​តាម​ក្រោយ »​។

បណ្តា​កោះ​នានា​នៅ​តាម​សមុទ្រ​ក្នុង​ខេត្ត​ទាំង​៤​ជាប់​តំបន់ឆ្នេរ ប៉ុន្ដែ​មាន​កោះ​តិចតួច​ប៉ុណ្ណោះ​ដែល​បាន​និង​កំពុង​អភិវឌ្ឍន៍ ដូច​ជា កោះដែកគោល កោះ​សង្សារ កោះ​ឫស្សី កោះក្របី កោះ​ស្តេច កោះ​រ៉ុ​ង កោះ​រ៉ុ​ង​សន្លឹម កោះ​ឋានសួគ៌​ជាដើម ខណៈ​រាជរដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ​សម្បទាន​ដល់​អ្នក​វិនិយោគ​ក្នុងស្រុក និង​អន្តរជាតិ​នានា​ដើម្បី​អភិវឌ្ឍន៍​កោះ​ទាំងនោះ​រួច​ហើយ​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វ​ណ្ឌី បាន​ថ្លែង​ថា បណ្តា​កោះ​នានា​នៅ​តាម​សមុទ្រ​កម្ពុជា ពិតជា​មាន​សក្ដានុពល​ខ្លាំង​ណាស់ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ទាមទារ​ឲ្យ​មានការ​អភិវឌ្ឍ ដើម្បី​រាជរដ្ឋាភិបាល​ទទួល​បាន​ចំណូល​ដល់​សេដ្ឋកិច្ចជាតិ បង្កើន​ការងារ និង​ផ្ដល់​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​ទាំង​ផ្ទាល់ និង​ប្រយោល ក៏​ដូច​ជា​ចូលរួម​ចំណែក​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ មក​ទស្សនា​កម្ពុជា​ឲ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត ។

លោក​បន្ត​ថា ៖« ជាមួយនឹង​សក្តានុពល និង​ការ​វិនិយោគ​ដែល​បាន​និង​កំពុង​ធ្វើ​មួយ​ចំនួន គឺ​អ្នក​អភិវឌ្ឍន៍ និង​អាជ្ញាធរ គួរ​គិតគូរ​ពី​និរន្តរភាព​បរិស្ថាន ពិសេស​កុំ​ឲ្យ​មានការ​សាងសង់​ស្ថានីយប្រេងឥន្ធនៈ​នៅ​លើ​កោះ ព្រោះ​វា​បំពុលបរិស្ថាន​ខ្លាំង​ណាស់ » ។

លោក​បន្ត​ថា ៖« ការ​អភិវឌ្ឍ​ជា​អ្វី​ដែល​យើង​ស្វាគមន៍ តែ​ការ​អភិ​រ័ក្ស ដើម្បី​និរន្តរភាព​បរិស្ថាន​គឺ​មាន​សារសំខាន់​ណាស់ ដើម្បី​យើង​ទទួល​បាន​ផល​សម្រាប់​ទាំងអស់​គ្នា និង​ជា​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព »​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក លោក ធួន ស៊ី​ណា​ន បាន​ថ្លែង​ថា កោះ​នៅ​កម្ពុជា​ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់​សម្បទាន​ដល់​ក្រុមហ៊ុន​ឯកជន​មាន​តែ​ប្រមាណ​២០%​​ប៉ុណ្ណោះ ដែល​បាន​ធ្វើការ​អភិវឌ្ឍ ហើយ​ការ​អភិវឌ្ឍ​ទាំងនោះ​ភាគច្រើន​ធ្វើ​ឡើង​ក្នុង​រូបភាព «​កូន​កើត​មុន​ឪ​» ព្រោះ​អ្នក​អភិវឌ្ឍន៍​មិន​បាន​គិតគូរ​ពី​បរិស្ថាន ដោយ​បង្ហូរទឹក​ស្អុយ​ឬ​ទឹក​កខ្វក់​ចូល​ក្នុង​សមុទ្រ ។

លោក​បន្ត​ថា អ្នក​អភិវឌ្ឍន៍​គួរតែ​ត្រូវ​តម្រូវ​ឲ្យ​មាន​ផែនការមេ​(Master Plan)​ត្រឹមត្រូវ ទាក់ទង​នឹង​បញ្ហា​បរិស្ថាន និង​ការ​ចម្រោះ​ទឹក​កខ្វក់​ឲ្យ​បាន​ត្រឹមត្រូវ និង​គួរ​យក​គម្រោង​អភិវឌ្ឍន៍​កោះ​សង្សារ​ជា​គំរូ ។

លោក​បន្ត​ថា ៖« ការ​គិតគូរ​ពី​បរិស្ថាន​ជា​រឿង​ចាំបាច់​បំផុត ដើម្បី​ធានា​បរិស្ថាន​ស្អាត​នៅ​តាម​បណ្តា​កោះ ជា​ជាង​អភិវឌ្ឍន៍​ហើយ​បំផ្លាញ​ដល់​បរិស្ថាន » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ