ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​កក​នៅ​សមុទ្រ​អង់​តាក់​ទិក​កំពុង​កើន​ឡើង​ច្រើន

11 ឆ្នាំ មុន

យោង​តាម​ការ​សិក្សា​ថ្មីមួយ​បាន​បង្ហាញ​ថា​ បរិមាណ​ទឹក​កក​នៅ​សមុទ្រ​អាក់​​​​ទិក​​មានកម្រិត​ទាប ប៉ុន្តែ​បរិមាណ​ទឹក​កក​នៅ​សមុទ្រ​អង់​តាក់​ទិក​​កំពុង​កើន​ឡើង​ច្រើន ។​​ ការ​សិក្សា​ថ្មីនេះ​គ​ឺ​ផ្អែក​ទៅ​លើ​រង្វាស់​ចលនា​ទឹកកក​​ប្រចាំ​ថ្ងៃ​ដែល​​មាន​រយៈពេល​១៩​ឆ្នាំ​ហើយ​​​​និង​ត្រូវ​បាន​កត់​ត្រា​ទុក​​ដោយ​ផ្កា​យ​រណប​ទាំង​បួន​របស់​កម្ម​វិធី​ផ្កាយ​​រណប​ឧតុ​និយម​របស់​អាេមរិក ​ដោយ​គេ​​​បាន​លើក​​យក​តែ​​គំរូ​សំខាន់ៗ​នៃ​ភូមិ​សាស្ត្រ​អាកាស​ធាតុ​ និង​បរិយា​កាស​​ដែល​កំពុង​​ជះ​ឥទ្ធិ​ពល​មក​លើ​តំបន់​ប៉ូល​នៃ​ភព​ផែន​ដី ។

​តាម​​​ការ​វិភាគ​របស​់​គេ​ដែល​ត្រូវ​បាន​ចង​ក្រង​​ជា​ឯក​​សារ​លើក​ដំបូង​​គឺ​ថា ការ​​ផ្លាស់​ប្តូរ​រយៈ​ពេល​ដ៏​យូរ​​នៅ​ក្នុង​ការ​រសាត់​នៃ​ទឹកកក​​សមុទ្រ​​ប្រចាំ​ឆ្នាំ​នៅ​ជុំ​វិញ​សមុទ្រ​អ​ង់​តាក់​ទិក​ គឺ​ជះ​ឥទ្ធិ​ពល​​​ខ្លាំង​ដោយ​សារ​​​កម្លាំង​ខ្យល់​បក់​ ។ តំបន់​មហា​សមុទ្រ​ដែល​គ្រប​ដណ្តប់​​​ដោយ​ទឹក​កក​​មាន​ការ​កើន​​ឡើង​គួរ​ឱ្យ​​កត់​សម្គាល់​ ហើយ​នៅទីនោះ​​ខ្យល់​​បាន​បោក​បក់​យ៉ាង​ខ្លាំង​រហូត​ដ​ល់​​​បង្កើ​ត​បាន​ជាដុំ​​ទឹកកក​​​ទាំង​ផ្ទាំង ។​​

​លោក Ron Kwok អ្នក​វ​ិទ្យា​សាស្ត្រ​ម្នាក់​​​ប្រចាំ​មន្ទីរ​ពិសោធន៍​ Jet Propulsion ​របស់​​អង្គ​ការ​ណាសា​នៅ​រដ្ឋ​កាលី​ហ្វ័រ​នីញ៉ា​​ដែល​បាន​ដឹក​នាំ​ការ​សិក្សា​និយាយ​ថា ឥឡូវ​នេះ​​យើង​មាន​ភស្តុ​តាង​​ដែល​ថា ​ខ្យល​់​កំពុង​​​បោក​បក់​​ធ្វើ​ឱ្យ​មាន​ទឹក​កក​គ្រប់​ដណ្តប់​យ៉ាង​ច្រើន​ដូច្នេះ ។​​​​នៅ​ដើម​​ឆ្នាំ​នេះ អ្នក​វិទ្យាសាស្ត្រ​រាយការណ៍​ថា បរិមាណ​ទឹកកក​នៅ​មហា​សមុទ្រ​​​អាក់​​ទិក​មាន​​កម្រិត​​ទាប​​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩ មក ​បើ​តាម​ការ​ពិនិត្យ​មើល​​តាម​​ផ្កាយ​រណប​នៅ​ទីនោះ ។

ដោយ​ឡែក ​​​សមុទ្រ​អង់​តាក់​ទិក​​ដែល​ជា​ទ្វីប​​ត្រជាក់​​បំផុត​ និង​មាន​ខ្យល់​​ខ្លាំង​បំផុត​នៅ​លើ​​​ពិភព​លោក​ត្រូវ​បាន​គ្រប​ដណ្តប់​​ដោយផ្ទាំង​​ទឹកកក​​ដែល​មាន​កម្រាស់​២​ម៉ៃល៍​និង​ព័ទ្ធ​​ដោយ​មហាសមុទ្រ​​ភាគ​ខាង​​ត្បូង​ ។ កំណើន​ទឹកកក​ប្រចាំ​​​ឆ្នាំ​នៅ​សមុទ្រ​អង់​តាក់ទិក​ គឺ​ជា​ព្រឹត្តិ​ការណ៍​កើត​មាន​ឡើង​​តាម​រដូវ​កាល​ធំ​​បំផុត​នៅ​លើ​​ភព​ផែនដី ៕ ​