ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ត្រូវ​ឱ្យ​ភូមិ​សង្កាត់​ក្លាយជា ខ្មៅ ប្រផេះ ក្រហម ឬ​លឿង ជាដាច់ខាត់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​ពង្រឹង និង​រក្សា​បាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ក្នុង​មូលដ្ឋាន​ភូមិ សង្កាត់ ក្នុង​ក្រុង​សិរី​សោភ័ណ​ឲ្យ​មាន​ភាពរឹងមាំ​ដោយ​មិន​ឲ្យ​ក្លាយជា​ភូមិ​ខ្មៅ ប្រផេះ លឿង គឺ​ឲ្យ​សរ​ហូត​នោះ…

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​ពង្រឹង និង​រក្សា​បាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ក្នុង​មូលដ្ឋាន​ភូមិ សង្កាត់ ក្នុង​ក្រុង​សិរី​សោភ័ណ​ឲ្យ​មាន​ភាពរឹងមាំ​ដោយ​មិន​ឲ្យ​ក្លាយជា​ភូមិ​ខ្មៅ ប្រផេះ លឿង គឺ​ឲ្យ​សរ​ហូត​នោះ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១៨ បាន​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ភូមិ សង្កាត់ និង​កម្លាំង​ប្រជា​ការពារ​ភូមិ​មក​ពី​៤​សង្កាត់ គឺ​សង្កាត់ អូរ​អំបិល កំពង់ស្វាយ ព្រះ​ពន្លា​ និង​សង្កាត់​ទឹកថ្លា ក្នុង​ក្រុង​សិរី​សោភ័ណ សរុប​ជិត​២០០​នាក់ ដែល​ប្រារព្ធ​ធ្វើ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដែល​មាន​លោក​ឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការ​រង​ទទួល​ផែន​ធនធានមនុស្ស និង​លោក​ឧត្តមសេនីយ៍ត្រី វង្ស ប្រាថ្នា ស្នងការ​រង​ទទួល​ផែន​សន្តិសុខ លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ​ចូលរួម​ផង​ដែរ ។

 

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា ការ​ជួប​សំណេះសំណាល​នា​ឱកាស​នេះ​គឺ​មាន​គោលបំណង​ដើម្បី​ជា​ការ​ក្រើន​រំ​លឹ​ង​នូវ​អ្វី​ដែល​ទាក់ទង​ទៅ​នឹង​ស្ថានភាព​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ក្នុង​មូលដ្ឋាន​ភូមិ សង្កាត់ ដោយ​ឲ្យ​អាជ្ញាធរ​ភូមិ សង្កាត់ និង​កម្លាំង​ប្រជា​ការពារ រួម​សហការ​ជាមួយ​ជាមួយ​កងកម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់ ដោយ​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​ល្អ គឺ​ភូមិ​ស កុំ​ឲ្យ​ភូមិ​ឬ​សង្កាត់​នោះ​ក្លាយជា ខ្មៅ ប្រផេះ ឬ ក្រហម លឿង ឲ្យ​សោះ នេះ​គឺ​ទាក់​ទៅ​នឹង​បញ្ហា​លក់​ចែកចាយ គ្រឿងញៀន ក្រុម​ក្មេង​ទំនើង​ជាដើម ព្រោះ​ថាបើ​គ្មាន​ចូលរួម​ពី​អាជ្ញាធរ​ភូមិ សង្កាត់​ទេ​នោះ ភូមិ សង្កាត់​នោះ​នឹង​ក្លាយជា​ភូមិ​ខ្មៅ ប្រផេះ ក្រហម លឿង​ហើយ ។

ជាមួយ​គ្នា​នោះ​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម បាន​បញ្ជាក់​ថា ភារកិច្ច និង​តួនាទី​របស់​អាជ្ញាធរ និង​កម្លាំង​ប្រជា​ការពារ​មិន​មាន​សិទ្ធ​ប្រើប្រាស់​អាវុធ​ឬ​ក៏​ស្រាវជ្រាវ​ចាប់​ជនល្មើស​ក៏​ដោយ ប៉ុន្តែ​បើ​បទល្មើស​ជាក់ស្តែង​គឺ​មាន​សិទ្ធ​បង្ក្រាប និង​ចាប់​ជន​ប្រព្រឹត្ត​ល្មើស​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច ហើយ​បទល្មើស​ជាក់ស្តែង​នេះ គឺ​សូ​ម្បី​តែ​ប្រជាពលរដ្ឋ​ក៏​ចាប់​ឃាត់ខ្លួន​បាន​ដែរ​មិន​ថា ចាំ​សមត្ថកិច្ច​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ