ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់បាត់! សុទ្ធ​តែ​សណ្ឋា​គារ​ទំនើប​ៗ​ ម៉េច​ក៏​ស្មោក​គ្រោក​ម៉្លេះ​

6 ឆ្នាំ មុន

«Daily Star» ​ផ្សាយ​ថា​ ក្រុម​អ្នក​អនាម័យ​នៅ​សណ្ឋាគារ​ទំនើប​ចំនួន​៣ ​ក្នុង​ប្រទេស​ចិន ​បាន​ប្រើ​ច្រាស​ដុស​បង្គន់​សម្អាត​កែវ​ទឹក និង​ពែង​កាហ្វេ ។ ជូត​ផ្ទៃ​ការ៉ូ​នៅ​បន្ទប់ទឹក​ដោយ​​កន្សែង​ជូត​ខ្លួន ។…

«Daily Star» ​ផ្សាយ​ថា​ ក្រុម​អ្នក​អនាម័យ​នៅ​សណ្ឋាគារ​ទំនើប​ចំនួន​៣ ​ក្នុង​ប្រទេស​ចិន ​បាន​ប្រើ​ច្រាស​ដុស​បង្គន់​សម្អាត​កែវ​ទឹក និង​ពែង​កាហ្វេ ។ ជូត​ផ្ទៃ​ការ៉ូ​នៅ​បន្ទប់ទឹក​ដោយ​​កន្សែង​ជូត​ខ្លួន ។ វា​គឺជា​រឿងអាស្រូវ​មួយ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​សណ្ឋាគារ​ក្នុងអំឡុងពេល​សម្រាក​លំហែកាយ ។

បុគ្គលិក​អនាម័យ​របស់​សណ្ឋាគារ​បាន​ប្រើ​ច្រាស​តែ​មួយ​ដុស​ទាំង​បន្ទប់ទឹក លាង​សម្អាត​កែវ​កាហ្វេ និង​អាង​ងូតទឹក សម្អាត​ផ្ទៃ​ការ៉ូ​ក្នុង​បន្ទប់ទឹក​ដោយ​កន្សែង​ជូត​ខ្លួន រួម​ទាំង​ជ្រលក់​កន្សែង​នោះ​នៅ​ក្នុង​បង្គន់​ទៀត ។

អំពើ​មាន​លក្ខណៈ​ស្មោកគ្រោក​នេះ កើតឡើង​នៅ​សណ្ឋាគារ​ទំនើប​៣ ​ក្នុង​ក្រុង​ហា​ប៊ី​ន ខេត្ត​ហេ​លុង​ជាំ​ង ភាគ​ខាងកើត​ឆៀង​ខាងជើង ប្រទេស​ចិន ។

នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​រយៈពេល​៧​នាទី​បាន​បង្ហាញ​សកម្មភាព​របស់​អ្នក​អនាម័យ​ម្នាក់​ក្នុង​សណ្ឋា​គារ​ផ្កាយ​៥ ​ប្រើ​ច្រាស​ដុស​បង្គន់​លាង​ពែង​កាហ្វេ​នៅ​ក្នុង​បន្ទប់​របស់​ភ្ញៀវ ។ ស្រប​ពេល​​ជាមួយ​គ្នា​នេះ​ឮ​សំឡេង​បុរស​ជា​បុគ្គលិក​ម្នាក់​បញ្ជាក់​ប្រាប់​ថា កុំ​យកចិត្តទុកដាក់​លើ​​ការ​លាង​ពែង​កាហ្វេ​ពេក ។ ក្រោយមក​អ្នក​អនាម័យ​ប្រើ​ច្រាស​ដុសខាត់​នៅ​ក្នុង​ចាន​បង្គន់ និង​ប្រើ​កន្សែងពោះគោ​ជូត​ពែង​កាហ្វេ​ឱ្យ​ស្ងួត​ទៀត​ផង ។

រឿងហេតុ​នោះ​បាន​ឈាន​ដល់​ការ​ស៊ើបអង្កេត​ពី​អាជ្ញាធរ​ធ្វើ​ឱ្យ​សណ្ឋាគារ​ទំនើប​ទាំង​៣​ព្រួយបារម្ភ ខណៈ​ពេល​ពលរដ្ឋ​ចិន​បាន​ព្រមាន​ថា អត្ត​ចរិត​ដ៏​ស្មោកគ្រោក​នេះ ​ប៉ះពាល់​ដល់​​អ្នកគ្រប់គ្រង​សណ្ឋាគារ​យ៉ាង​ខ្លាំង ហើយ​សណ្ឋាគារ​ទាំង​៣​នោះ​ កំពុង​សហការ​ជា​មួយ​​អាជ្ញាធរ​មូលដ្ឋាន​ស៊ើបអង្កេត​រឿងអាស្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ