ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ហើយ​រន្ធត់​ណាស់ ​ស្លា.ប់​ភ្លាម​ៗ

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុគ្គលិក​ក្រុមហ៊ុន​ខ្សែកាប​មួយ ដើរ​រាយ​ខ្សែកាប​ទូរស័ព្ទ​តាម​បង្គោល​ភ្លើង ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ជាប់​នៅ​លើ​បង្គោល​ភ្លើង យ៉ាង​អាណោច​អ​ធ​ម័​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៨​នៅ​ត្រង់​ចំណុច​ខាង​មុខ​វិទ្យាល័យ ហ៊ុន​សែន​កំពង់​រោទ៍ ភូមិ​រោទ៍…

ខេត្តស្វាយរៀង ៖ បុគ្គលិក​ក្រុមហ៊ុន​ខ្សែកាប​មួយ ដើរ​រាយ​ខ្សែកាប​ទូរស័ព្ទ​តាម​បង្គោល​ភ្លើង ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​ជាប់​នៅ​លើ​បង្គោល​ភ្លើង យ៉ាង​អាណោច​អ​ធ​ម័​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៨​នៅ​ត្រង់​ចំណុច​ខាង​មុខ​វិទ្យាល័យ ហ៊ុន​សែន​កំពង់​រោទ៍ ភូមិ​រោទ៍ ឃុំ​ញរ ស្រុក​កំពង់​រោ​ទ៌ ។

បុរស​ត្រូវ​ខ្សែភ្លើង​ឆក់​ឈ្មោះ​ឈ​ន ឆាយ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ស្រុក​កំណើត​នៅ​ភូមិ​សំបួរ ស្រុក​មេ​សាង​ជ ខេត្តព្រៃវែង មុខរបរ​ជា​កម្មករ​ខ្សែកាប​ក្រុមហ៊ុន​មួយ ។

នគរបាល​ស្រុក​កំពង់​រោ​ទ៌​បាន​ឲ្យ​ដឹង​ថា​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា មាន​បុគ្គលិក​ក្រុមហ៊ុន​ខ្សែកាប​មួយ​ក្រុម​បាន​ដើរ​ត​បណ្តាញ​ខ្សែកាប​ទូរស័ព្ទ​ពី​បង្គោល​មួយ​ទៅ​បង្គោល​មួយ​ដោយ​រាយ​ខ្សែកាប​ទូរស័ព្ទ តាម​បង្គោល​ភ្លើងអគ្គិសនី លុះ​រាយ​មក​ដល់​ចំណុច​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ខណៈ​កំពុង​ឡើងឈ​អូស​ខ្សែកាប​លើកដៃ​ឡើង​ខ្ពស់​ប៉ះ​ខ្សែកាប​ភ្លើងអគ្គិសនី ខ្សែ​ស្រាត​បណ្តាល​ឲ្យ​ខ្សែភ្លើង​ស្រូប​ឆក់​ជាប់​នៅ​លើ​បង្គោល​ភ្លើង​ស្លាប់​ភ្លាម​ៗ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកស្រុក និង​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នាំ​គ្នា​មក​ចោមរោម​មើល ហើយ​បាន​រាយ​កាណ៍​ឲ្យ​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍ ឡើង​យក​សព​ជន​រង​គ្រោះ​ចុះ​មក​ដី​វិញ ។ ប្រភព​បាន​បន្ត​ទៀត​ថា ក្រុមការងារ​ត​បណ្តាញ​ខ្សែកាប​ទូរស័ព្ទ​នេះ​ខ្វះ​បច្ចេកទេស ហើយ​ប្រើ​មនុស្ស​ឲ្យ​ឡើង​រាយ​ខ្សែកាប​តាម​បង្គោល​ភ្លើងអគ្គិសនី​ដោយ​មិន​បាន​បិត​ចរន្ត​ភ្លើង ទើប​បណ្តាល​ឲ្យ​ឆក់​ស្លាប់​បែប​នេះ ។

ប្រជាពលរដ្ឋ​រស់នៅ​ជិត​កន្លែង​គ្រោះថ្នាក់​នោះ​បាន​ឲ្យ​ដឹង​ថា បង្គោល​ភ្លើងអគ្គិសនី​ដែល​បាន​ឆក់​មនុស្ស​នេះ​កាល​ប៉ុន្មាន​ថ្ងៃមុន​មាន​ទុ​ស្សេ​បែក​ផ្កាភ្លើង​បង្ក​ឲ្យ​អ្នក​នៅ​ជិត​ទីនោះ​នាំ​គ្នា​ភ័យ​ខ្លាច ហើយ​បាន​រាយការណ៍​ទៅ​ខាង​មន្ត្រី​អគ្គិសនី​ឲ្យ​មក​ពិនិត្យ​ដែរ ។ នៅ​ថ្ងៃ​កើតហេតុ​ក៏​មាន​ក្រុមហ៊ុនទូរស័ព្ទ​យក​ខ្សែកាប​មក​រាយ​តាបង្គោល​ភ្លើងអគ្គិសនី​ពី​បង្គោល​មួយ​ទៅ​បង្គោល​មួយ​មក​ដល់​ត្រង់​ចំណុច​បង្គោល​ខាងលើ​ក៏​ឆក់​ស្លាប់​តែ​ម្ដង ។

ក្រោយ​ពី​សមត្ថកិច្ច​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​លើស​ពរួច សន្និដ្ឋាន​ថា ពិតជា​ខ្សែភ្លើង​ឆក់​ស្លាប់​ពិតប្រាកដ​មែន សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ