ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្វាគមន៍​ឆ្នាំ​ថ្មី​​នៅ​ប្រទេស​នានា​លើ​ពិភពលោក ពិត​ជា​ស្អាត​មិន​ធម្មតាមែន!

6 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​«AFP»​ផ្សាយ​ថា​ ប្រជាជន​នៅ​ទូ​ទាំង​អា​ស៊ី និង​អឺរ៉ុប​បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​​ស្វាគមន៍​ឆ្នាំ​ថ្មី​២០១៨ រួម​មាន​អូស្ត្រាលី ហុងកុង និង​នៅ​តំបន់​អឺរ៉ុប ។ នៅ​ពេល​ទ្រនិច​នាឡិកា​ឆ្លង​ចូល​ម៉ោង​១២​អធ្រាត្រ​នៃ​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៧…

ទីភ្នាក់ងារ​ព័ត៌មាន​«AFP»​ផ្សាយ​ថា​ ប្រជាជន​នៅ​ទូ​ទាំង​អា​ស៊ី និង​អឺរ៉ុប​បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​​ស្វាគមន៍​ឆ្នាំ​ថ្មី​២០១៨ រួម​មាន​អូស្ត្រាលី ហុងកុង និង​នៅ​តំបន់​អឺរ៉ុប ។

នៅ​ពេល​ទ្រនិច​នាឡិកា​ឆ្លង​ចូល​ម៉ោង​១២​អធ្រាត្រ​នៃ​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៧ នៅ​ក្រុង​ឡុ​ង​ដ៍ និង​ប៉ា​រី​ស​ក៏​ពោរពេញ​ដោយ​មហាជន​ដ៏​អធិកអធម​ស្វាគមន៍​ឆ្នាំ​ថ្មី​២០១៨ ។

ទោះបីជា​ស្ថានភាព​បរិយាកាស​បច្ចុប្បន្ន​នៅ​លើ​ពិភពលោក​ប្រឈម​មុខ​បញ្ហា​ជា​ច្រើន រួម​ទាំង​ការ​បង្ក​ភេរវកម្ម​ក៏​ដោយ ប៉ុន្តែ​ក៏​មិន​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​លាន​នាក់​ភិតភ័យ​ទេ គឺ​ពួក​គេ​បាន​ប្រមូលផ្តុំ​គ្នា​យ៉ាងច្រើន​កុះករ​ដើម្បី​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​សាកល ។

ប្រទេស​ទាំងឡាយ​ដែល​ចូលរួម​ពិធី​ស្វាគមន៍​នេះ​រួម​មាន ក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស ក្រុងប៉ារីស ប្រទេស​បារាំង ក្រុង​ប៊ែ​ក​ឡាំង ប្រទេស​អា​ល្លឺ​ម៉​ង់ ក្រុង​ហ្វ្រែ​ង​ហ្វើ​ត ប្រទេស​អា​ល្លឺ​ម៉​ង់ ក្រុង​អា​ថែ​ន ប្រទេស​ក្រិ​ច ក្រុង​សូ​ហ្វ៊ី​យ៉ា ប្រទេស​ប៊ុល​ហ្គា​រី ក្រុង​វ៉ាល់​ឡេ​ត​តា ប្រទេស​ម៉ុ​លតា និង​ក្រុង​មូ​ស្គូ ប្រទេស​រុ​ស្ស៊ី ៕

ហ្រែ្វ​ង​ហ្វើ​ត ប្រទេស​អា​ល្លឺ​ម៉​ង់
ប៊ែ​ក​ឡាំង ប្រទេស​អា​ល្លឺម៉​ង់
ប៉ា​រី​ស ប្រទេស​បារាំង
មូ​ស្គូ ប្រទេស​រុ​ស្ស៊ី
វ៉ាល់​ឡេ​ត​តា ប្រទេស​ម៉ុ​លតា
សូ​ហ្វី​យ៉ា ប្រទេស​ប៊ុ​ហ្កា​រី
អា​ថែ​ន ប្រទេស​ក្រិ​ច
ក្រុង​ឡុ​ង​ដ៏ ចក្រភព​អង់គ្លេស

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ