ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មើល​ឈុត​​អាពាហ៍ពិពាហ៍ដ៏​ប្រណីត​សម្រាប់​ឆ្នាំថ្មីមើល តើ​ស្អាត​ប៉ុនណា?

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ថ្មី​២០១៨​​នេះ គឺជា​ឆ្នាំ​ដ៏​ស្រស់​ត្រកាល​សម្រាប់​គូ​អាពាហ៍ពិពាហ៍ និង​ជា​អំឡុង​ពេល​ពលរដ្ឋ​អា​ស៊ី​ជ្រើសរើស​រក​គូស្រករ ។ ដោយឡែក​សម្រាប់​ក្រុមហ៊ុន​សំអាងការ​នានា​នៅ​លើ​ពិភព​លោក​រិះរក​ឈុត​ដ៏​ស្រស់​ស្អាត​បំពេញចិត្ត​អតិថិជន ។ មាន​ឈុត​អាពាហ៍ពិពាហ៍​មួយ​ចំនួន​បាន​វាយលុក​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន និង​ជា​ឈុត​រៀប​ការ​ប្រចាំឆ្នាំ​២០១៨ រួម​មាន​៖…

សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ថ្មី​២០១៨​​នេះ គឺជា​ឆ្នាំ​ដ៏​ស្រស់​ត្រកាល​សម្រាប់​គូ​អាពាហ៍ពិពាហ៍ និង​ជា​អំឡុង​ពេល​ពលរដ្ឋ​អា​ស៊ី​ជ្រើសរើស​រក​គូស្រករ ។ ដោយឡែក​សម្រាប់​ក្រុមហ៊ុន​សំអាងការ​នានា​នៅ​លើ​ពិភព​លោក​រិះរក​ឈុត​ដ៏​ស្រស់​ស្អាត​បំពេញចិត្ត​អតិថិជន ។

មាន​ឈុត​អាពាហ៍ពិពាហ៍​មួយ​ចំនួន​បាន​វាយលុក​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន និង​ជា​ឈុត​រៀប​ការ​ប្រចាំឆ្នាំ​២០១៨ រួម​មាន​៖

១-​ឈុត​សំពត់​វែង​ផាយ​ខាងក្រោម​៖
នៅ​ក្នុង​ឆ្នាំ​២០១៨ ឈុត​ប្រភេទ​នេះ​នៅ​ទទួល​ការ​ពេញ​និយម មាន​លក្ខណៈ​ជា​សំពត់​រីកសាយ​ខាងក្រោម​ជួយ​បិទ​បាំង​រូបរាង​បាន​ល្អ ។

២-​ឈុត​មាន​ទម្រង់​ក​ខ្ពស់ ៖
ឈុត​អាពាហ៍ពិពាហ៍​មាន​លក្ខណៈ​ជាក​អណ្ដើក ឬក​តាំង សុទ្ធ​សឹង​ជា​ឈុត​កូនក្រមុំ​ក្នុង​ឆ្នាំ​២០១៨ ដោយ​បង្កើន​ការ​តុបតែង​ជា​ក្បូរក្បាច់ សក្ដិ​សម​សម្រាប់​កូនក្រមុំ​ដែល​មាន​ទំនុកចិត្ត និង​មាន​ភាព​សិច​ស៊ី ។

៣-​ក្រណាត់​ឃ្លុម​លើ​ឈុត​កូនក្រមុំ​៖
ក្រណាត់​ឃ្លុម​ឈុត​កូនក្រមុំ «Capes »​មាន​ន័យ​ថា​ជា​ម៉ូ​ដ​ប្រចាំឆ្នាំ​២០១៨ អាច​ជួយ​លើក​សម្រស់់​អ្នក​ឲ្យ​មាន​ភាព​ស្រស់ស្រាយ ។

៤-​ឈុត​អា​ពា​ហ៍​ពិ​ពា​ហ៍​បើក​ស្មា​៖
ជា​ម៉ូ​ដ​មួយ​កំពុង​ទទួល​ការ​ពេញ​និយម​ប្រចាំឆ្នាំ ២០១៨ សង្កត់ធ្ងន់​លើ​សម្រស់​ខាងលើ​ដោយ​បើក​ទូលាយ និង​មាន​បង្ហាញ​បន្តោង​ខ្សែ​ក​របស់​កូនក្រមុំ ។

៥-​ឈុត​អាពាហ៍ពិពាហ៍​ប្រភេទ​ខ្លី​៖
បច្ចុប្បន្ន​ឈុត​ប្រភេទ​អូស​ដី​ហាក់ដូចជា​បាត់​ស្រមោល​នៅ​ក្នុង​ឆ្នាំ​២០១៨ ហើយ​ឈុត​ប្រភេទ​ថ្មី​នេះ​កំពុង​ទទួល​ការ​ពេញ​និយម​ចំពោះ​ស្ត្រី ដែល​ពេញ​និយម​លក្ខណៈ​សាមញ្ញ និង​សក្ដិ​សម​ទៅ​លើ​នារី​ដែល​និយម​ដើរ​កម្សាន្ត​នៅ​មាត់សមុទ្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ