ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar បង្កាត់ភ្លើងស្នេហ៍ជាមួយ​អតីត​មិត្ត​ស្រី​ជា​លើក​ទី​បួន

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​បាល់ទាត់​ថ្លៃ​ជាងគេ​លើ​លោក Neymar បាន​ត្រូវ​គ្នា​ជាមួយនឹង​មិត្ត​ស្រី​របស់​ខ្លួន​ដែល​សុំ​បែក​កាលពី​ខែមិថុនា​ឆ្នាំ​មុន ។ ការ​ត្រូវ​គ្នា​វិញ​នេះ ជា​លើក​ទី​បួន​ហើយ ។…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​បាល់ទាត់​ថ្លៃ​ជាងគេ​លើ​លោក Neymar បាន​ត្រូវ​គ្នា​ជាមួយនឹង​មិត្ត​ស្រី​របស់​ខ្លួន​ដែល​សុំ​បែក​កាលពី​ខែមិថុនា​ឆ្នាំ​មុន ។ ការ​ត្រូវ​គ្នា​វិញ​នេះ ជា​លើក​ទី​បួន​ហើយ ។

សេចក្តី​ស្នេហា​រវាង​កីឡាករ Neymar និង តារា​សម្តែង​ស្រី Bruna Marquezine បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​២០១២ ។ តែ​នៅ​ចុងឆ្នាំ​២០១៣ ស្រាប់តែ​ប្រកាស​ថា​បែក​គ្នា ។ ដល់​ក្រោយមក​បន្តិច​ក៏​ត្រូវ​គ្នា​វិញ ។ នៅ​រដូវ​កាល World Cup 2014 ក៏​ប្រកាស​ថា​បែក​គ្នា​ទៀត គម្រប់​ពីរ​ដង ។ នៅ​ខែតុលា​ឆ្នាំ​២០១៦ ក៏​ត្រូវ​គ្នា​ទៀត ហើយ​ក៏​បែក​ជា​លើក​ទី​បី​នៅ​ខែមិថុនា ។ លើក​នេះ​ជា​លើក​ទី​បួន​ហើយ ដែល​គូស្នេហ៍​ម្តង​ចុះ​ម្តង​ឡើង​នេះ ប្រកាស​ថា​ត្រូវ​គ្នា​វិញ ។

គេ​បានឃើញ Neymar និង Bruna ឱប​គ្នា​នៅ​ក្នុង​ពិធីជប់លៀង​ឆ្លង​ឆ្នាំ ។ ជាមួយ​គ្នា​នេះ​ដែរ គេ​ក៏​ឃើញ​មាន​រូបថត Neymar ថើប​គ្នា​ជាមួយ​និង Bruna នា​ពេល​ថ្មី​ៗ​នេះ បង្ហោះ​ចូល​ក្នុង Twitter ផង​ដែរ ។ សង្ឃឹមថា​ម្តងនេះ​អាច​ត្រូវ​គ្នា​បាន​រហូត​ទៅ​ចុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ