ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងអំឡុងពេល​ចូល​ឆ្នាំ​ថ្មី ការ​លក់​កញ្ឆា​កើនឡើង

6 ឆ្នាំ មុន

ទីក្រុង​ឡូ​អេ​ន​ចឺ​ឡេ​ស ៖ ការ​លក់​កញ្ឆា​នៅ​ក្នុង​រដ្ឋ California សហរដ្ឋអាមេរិក បាន​កើនឡើង ខណៈ​ដែល​ប្រជាជន​អបអរ​ការ​លក់​កញ្ឆា​ដោយ​ស្របច្បាប់​ទី​មួយ​របស់​រដ្ឋ ។ កាលពី​ខែវិច្ឆិកា​ឆ្នាំ ២០១៦…

ទីក្រុង​ឡូ​អេ​ន​ចឺ​ឡេ​ស ៖ ការ​លក់​កញ្ឆា​នៅ​ក្នុង​រដ្ឋ California សហរដ្ឋអាមេរិក បាន​កើនឡើង ខណៈ​ដែល​ប្រជាជន​អបអរ​ការ​លក់​កញ្ឆា​ដោយ​ស្របច្បាប់​ទី​មួយ​របស់​រដ្ឋ ។

កាលពី​ខែវិច្ឆិកា​ឆ្នាំ ២០១៦ ប្រជាជន​ក្នុង​រដ្ឋ​នេះ​បាន​បោះ​ឆ្នោត​ឲ្យ​មានការ​ធ្វើ​ឲ្យ​ស្រប​ច្បាប់​នៃ​ការ​លក់​កញ្ឆា​ព្យាបាល​សម្រាប់​មនុស្ស​ពេញវ័យ​ដែល​មាន​អាយុ​ចាប់ពី​២១​ឆ្នាំ​ឡើង​ទៅ ។ រដ្ឋ​នេះ​ត្រូវ​រង់ចាំ​រយៈពេល​១​ឆ្នាំ​ដើម្បី​អាច​ចេញ​អនុញ្ញាត​ឲ្យ​មានការ​លក់​ដោយ​ស្របច្បាប់​បាន ។

ដោយ​មានការ​ទទួលស្គាល់​កាន់តែ​ច្រើន​ឡើង ការ​ប្រើប្រាស់​ក្នុង​រដ្ឋ California បាន​កើនឡើង​បន្ទាប់​ពី​ការ​បោះ​ឆ្នោត ប៉ុន្តែ​ឆ្នាំ​ក្រោយ​អាច​នឹង​មាន​បញ្ហា​ជា​ច្រើន ព្រោះតែ​ហាង​លក់​កាន់តែ​ច្រើន​នឹង​បើក​ដំណើរការ ហើយ​វិធានការ​កាន់តែ​តឹងរ៉ឹង នឹង​ត្រូវ​បាន​អនុម័ត​ផង​ដែរ ។

សមាគម​ន៍​ប្រធាន​ប៉ូ​លី​ស​ក្នុង​រដ្ឋ​California នៅ​តែ​ព្រួយបារម្ភ​ពី​បញ្ហា​បើកបរ​ដោយ​ប្រើប្រាស់​គ្រឿងញៀន​, ការ​ទាក់ទាញ​ក្មេង​ៗ​ឲ្យ​ប្រើប្រាស់​នឹង​ការ​ចំណាយ​ក្នុង​ការ​អនុម័ត​ច្បាប់​ថ្មី និង​ច្បាប់​លើ​ទីផ្សារ​ងងឹត ។

ហាង​ដែល​លក់ក​ញ្ជា​ជាដំបូង នឹង​អាច​លក់​កញ្ឆា​ដោយ​មិន​មានការ​គ្រប់គ្រង​តឹងរ៉ឹង ប៉ុន្តែ​ក្រោយមក​កញ្ឆា​ទាំងនោះ នឹង​ត្រូវ​យក​ពិនិត្យ​មើល​ពី​គុណភាព​, សត្វល្អិត​, និង​សារធាតុ​បង្ក​ជំងឺ​ផ្សេង​ៗ​ទៀត ។

កម្មវិធី​តាមដាន​កញ្ឆា​ពី​ការ​ដាំ​ដុះ​រហូត​ដល់​ការ​លក់ នឹង​ត្រូវ​បាន​អនុម័ត​បន្តិច​ម្តង​ៗ​ផង​ដែរ រួម​ជាមួយនឹង​ដប​ឬ​កញ្ចប់​ដែល​ក្មេង​មិន​អាច​ប្រើប្រាស់​បាន ។

យោង​តាម​របាយការណ៍​មួយ​របស់ ERA Economics បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ ២០១៦ រដ្ឋ California បាន​ផលិត​កញ្ឆា​ប្រមាណ​១៣,៥​លាន​តោន ហើយ​៨០%​ត្រូវ​បាន​នាំ​ចេញ​ដោយ​​ខុសច្បាប់ ។ ក្នុង​ចំណោម ២០%​ដែល​នៅ​សល់ មាន​តែ​១​ភាគ​៤​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​លក់​ដោយ​ស្របច្បាប់ ។

ទីផ្សារ​ងងឹត នឹង​បន្ត​លូតលាស់​បន្ថែម​ទៀត​ជា​ពិសេស​ពេល​ដែល​ពន្ធ​និង​ការ​បង់ប្រាក់​ផ្សេង​ៗ បង្កើន​ការ​ចំណាយ​ក្នុង​ការ​លក់​កញ្ឆា​ប្រមាណ​ដល់​ទៅ ៧០%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ