ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ចម្លែក​មែនទែន ! ស្ទីល​ហាត់ប្រាណ​ដ៏​ចម្លែក​របស់ Neymar

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​ថ្លៃ​ជាងគេ​លើ​ពិភពលោក Neymar មិន​ព្រម​សម្រាក​ជា​ដាច់ខាត​ទោះបីជា​ពេល​នេះ​គឺជា​រដូវ​កាល​ឈប់​សម្រាក​ក៏​ដោយ ។ ខ្សែប្រយុទ្ធ​របស់ PSG…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា កីឡាករ​ថ្លៃ​ជាងគេ​លើ​ពិភពលោក Neymar មិន​ព្រម​សម្រាក​ជា​ដាច់ខាត​ទោះបីជា​ពេល​នេះ​គឺជា​រដូវ​កាល​ឈប់​សម្រាក​ក៏​ដោយ ។

ខ្សែប្រយុទ្ធ​របស់ PSG រូប​នេះ​បាន​បង្ហោះ​ការ​ហាត់ប្រាណ​របស់​ខ្លួន​ចូល​ក្នុង Instagram ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​នឹង​ការ​ហាត់ប្រាណ​ពាក់​វ៉ែនតា​ខ្មៅ​របស់​ខ្លួន ។

នៅ​លើ​គណនេយ្យ Instagram ដែល​មាន​អ្នកគាំទ្រ ៨៦​លាន​នាក់ Neymar បាន​បង្ហោះ​ស្ទីល​ហាត់ប្រាណ​ដោយ​មិន​ចាំបាច់​ត្រូវការ​ទៅ Gym ។ Neymar បាន​ប្រើប្រាស់​ថ្ម និង​ធ្លា​ជុំវិញ​ជា​ប្រដាប់​សម្រាប់​ជំនួយ​ក្នុង​ការ​ហាត់ប្រាណ​របស់​ខ្លួន ។ ជាមួយនឹង​វី​ឌី​អូ​ខ្លី​មួយ​នោះ Neymar បាន​សរសេរ​ថា «​គ្រាន់តែ​ជា​ថ្ងៃ​ឈប់​សម្រាក​» ។

គ្រប់​គ្នា​ក៏​មាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ដោយសារ​តែ Neymar ពាក់​វ៉ែនតា​ដង​ពណ៌​ក្រហមឆ្អិនឆ្អៅ និង​កញ្ចក់​ពណ៌​ខ្មៅ​ពេល​កំពុង​ហាត់ប្រាណ ។ ពិតជា​ចម្លែក​មែនទែន​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ