ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ាស ! តារាឆ្នើម Ronaldo ធ្វើឲ្យ Real Madrid កាន់តែភ័យទៀតហើយ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង​ប្រចាំ​ក្លឹ​ប​អធិរាជ​ស Real Madrid បាន​ធ្វើ​ឲ្យ​ក្លឹ​ប​របស់​ខ្លួន​ភ័យ​មួយ​កម្រិត​ទៀត​ក្នុង​ការ​បាត់បង់​រូប​ខ្លួន​ដែល​ជា​កីឡាករ​ខ្លាំង​នៅ​ក្លឹ​ប ។ ម្ចាស់​ពាន…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង​ប្រចាំ​ក្លឹ​ប​អធិរាជ​ស Real Madrid បាន​ធ្វើ​ឲ្យ​ក្លឹ​ប​របស់​ខ្លួន​ភ័យ​មួយ​កម្រិត​ទៀត​ក្នុង​ការ​បាត់បង់​រូប​ខ្លួន​ដែល​ជា​កីឡាករ​ខ្លាំង​នៅ​ក្លឹ​ប ។

ម្ចាស់​ពាន Ballon d’Or ប្រចាំឆ្នាំ​២០១៧ Cristiano Ronaldo បាន​ទៅ​រក​សាលា​ឲ្យ​កូនប្រុស​របស់​ខ្លួន​ឈ្មោះ Cristiano Jr នៅ​ប្រទេស​អង់គ្លេស ។ នេះ​អាច​មាន​ន័យ​ថា Ronaldo គ្រោង​នឹង​មិន​នៅ​អេ​ស្ប៉ា​ញ​លេង​ឲ្យ​ក្រុម​អធិរាជ​សទៀត​ទេ ។

ដោយសារ​តែ​ចង់​ឲ្យ​កូនប្រុស​អាច​រៀន​នៅ​សាលា​កម្រិត​រាជវង្ស Ronaldo ទៅ​រក​មើល​សាលារៀន​នៅ​ទីក្រុង​ឡុ​ង​ដែល​មាន​តម្លៃ​ជាង​២​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។ នេះ​អាច​ជា​តម្រុយ​មួយទៀត​ដែល​ដូច​ពាក្យ​ចរ​ចាម​អារាម​ថា Ronaldo នឹង​ចាក​ចេញពី​ក្លឹ​ប​អធិរាជ​ស Real Madrid ។

កាលពី​ពេល​ថ្មី​ៗ​នេះ Ronaldo បាន​ឲ្យ​មេធាវី​ទាមទារ Real Madrid ទម្លាក់​ថ្លៃ​ផ្តាច់​កុងត្រា​របស់​ខ្លួន​ដើម្បី​ឲ្យ​ក្លឹ​ប​ផ្សេង​ទៀត​ហ៊ាន​ទិញ​យក​ទៅ​លេង ។ ជាមួយ​គ្នា​នេះ​ក៏​មាន​ព័ត៌មាន​ថា Ronaldo អន់ចិត្ត​ពេល​ថ្នាក់ដឹកនាំ​ក្លឹ​ប​ទៅ​ទាក់ទង Neymar យក​មក​លេង​ផង​ដែរ ។ វា​ក៏​អាច​មក​ពី​បញ្ហា​ពន្ធ​ដែល​បាន​បន្សល់​ស្លាកស្នាម​ក្នុង​ចិត្ត​ទៀត​ផង​នៅ​ប្រទេស​អេ​ស្ប៉ា​ញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ