ការ​ឈ្នះក្ដី​៤៨​ឆ្នាំ​មុន សាលដីកា​តុលាការក្រុង​ឡា​អេ(​១៥​មិថុនា​១៩៦២)​ប្រាសាទព្រះវិហារ​ជា​សម្បត្ដិ​កម្ពុជា


នៅ​ក្នុង​សម័យកាល​សម្ដេច​តេ​ជោ​ហ៊ុន សែន ប្រាសាទព្រះវិហារ​ត្រូវ​បាន​ប្រជាជន ខ្មែរ​គ្រប់​រូប​បាន​យល់​ដឹង​តាម​រយៈ​កិច្ច​ចុះ បញ្ជី​នៃ​ប្រាសាទ​នេះ ចូល​ក្នុង​បញ្ជី​បេ​តិក ភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូ​ណេ​ស្កូ នៅ​ថ្ងៃ ទី​៧ ខែកក្កដា ឆ្នាំ ២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កា​ណា​ដា ។ អ្វី​ដែល​ប្រជាជន​ខ្មែរ គ្រប់​រូប​នៅ​ចង​ចាំ​មិន​ភ្លេច​នោះ​គឺ​កាលពី​៤៨ ឆ្នាំ​មុន ក្នុង​ជម្លោះ​អំពី​អធិបតេយ្យ​ដែនដី រវាង​កម្ពុជា និង​ថៃ នៅ​តំបន់​ប្រាសាទ​ព្រះ វិហារ តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ក្រុង​ឡា​អេ បាន​សម្រេច​នៅ​ថ្ងៃ​ទី​១៥ ខែ មិថុនា ឆ្នាំ ១៩៦២ ដោយ​សម្លេង​៩ ទល់​នឹង​៣ ដាក់ ប្រាសាទព្រះវិហារ​និង​តំបន់​នៅ​ជុំវិញ​ប្រាសាទ​ស្ថិត​នៅ​ក្នុង​ទឹកដី​ក្រោម​អធិបតេយ្យភាព របស់​ប្រទេស​កម្ពុជា​។ តុលាការ​យុត្ដិធម៌​អន្ដរ ជាតិ​មាន​ហេតុផល​សំខាន់​ៗ ដ៏​រឹង​មាំ​ក្នុង​មូល ដ្ឋា​ន​ទាំង​អង្គហេតុ និង​អង្គច្បាប់ ដែល​មតិ ជាតិ​និង​អន្ដរជាតិ បាន​យល់​ដឹង​និង​ចង​ចាំ​ជា រៀង​រហូត​មក​។នៅ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​១៩៥៩ រដ្ឋាភិបាល កម្ពុជា​បាន​ប្ដឹង​ទៅ​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ក្រុង​ឡា​អេ ដោយ​ភ្ជាប់​ជាមួយ​ផែនទី​សន្លឹក ដងរែក​ជា​ឧ​ប​សម្ព័ន្ធ​១ ដើម្បី​ស្នើ​សុំ​ឱ្យ​សម្រេច លើ​ជម្លោះ​អំពី​អធិបតេយ្យ​ដែនដី ក្នុង​តំបន់ ប្រាសាទព្រះវិហារ ហើយ​តុលាការ​បាន​ទទួល ស្គាល់​សមត្ថកិច្ច​របស់​ខ្លួន​ដើម្បី​វិនិច្ឆ័យ​លើ ជម្លោះ​នោះ​។

យោង​តាម​សេចក្ដី​ស្នើ​សុំ​ចុង ក្រោយ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវ​អាន ក្នុង​ពេល​សវនាការ​នា​ថ្ងៃ​ទី ២០ ខែមីនា ឆ្នាំ ១៩៦២ រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​សុំ​តុលាការ យុត្ដិធម៌​អន្ដរជាតិ​សម្រេច​លើ ៥ ចំណុច ទី​១​ វិនិច្ឆ័យ និង​ប្រកាស​ថា ផែនទី​តំបន់​ដងរែក ឧ​ប​សម្ព័ន្ធ​១ បាន​ត្រូវ​គូស​ឡើង និង​បោះ​ពុ​ម្ភ ផ្សាយ​ក្នុង​នាម និង​ជា​ប្រយោជន៍​ដល់​គណៈ កម្ម​ការ​ចម្រុះ​កំណត់ព្រំដែន ដែល​បាន​បង្កើត ឡើង​ដោយ​អនុសញា​ចុះ​ថ្ងៃ​ទី​១៣ កុម្ភៈ ឆ្នាំ ១៩០៤​ថា ផែនទី​នេះ​ជា​សេចក្ដីសម្រេច​ពី មុន​របស់​គណៈកម្មការ​ខាងលើ​នេះ ដោយ សារ​ហេតុការណ៍ និង​តាម​ហេតុផល​នៃ​កិច្ច ព្រមព្រៀង​ជា​បន្ដបន្ទាប់ និង​សកម្មភាព របស់​គូភាគី​ថា ផែនទី​នេះ​មាន​លក្ខណៈ​ជា សន្ធិសញា​។ ទី​២​ វិនិច្ឆ័យ និង​ប្រកាស​ថា ខ្សែ​ព្រំដែន​កម្ពុជា និង​ថៃ នៅ​តំបន់​ជម្លោះ នេះ​ក្នុង​បរិវេណ​ព្រះ​វិហារ​ជា​ខ្សែ​ព្រំដែន​ត្រូវ បាន​គូស​នៅ​លើ​ផែនទី​របស់​គណៈកម្មការ កំណត់ព្រំដែន​ឥណ្ឌូចិន​-​សៀម​។ ទី​៣​ វិនិច្ឆ័យ និង​ប្រកាស​ថា ប្រាសាទព្រះវិហារ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ដែនដី​ក្រោម​អធិប តេ​យ្យ​ភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ទី​៤​ វិនិច្ឆ័យ និង​ប្រកាស​ថា រាជាណាចក្រ ថៃ​មាន​កាតព្វកិច្ច​ត្រូវ​ដក​ចេញ​កងកម្លាំង ប្រដាប់​អាវុធ​ដែល​ខ្លួន​បាន​បោះទីតាំង​នៅ វិកិណ្ណដ្ឋាន​នៃ​ប្រាសាទព្រះវិហារ​នៅ​ក្នុង​ដែនដី​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៥៤​មក​។ ទី​៥​ វិនិច្ឆ័យ និង ប្រកាស​ថា រាល់​រូបចម្លាក់ សិលាចារឹក បំណែក​នៃ​ប្រាសាទ គំរូ​ថ្មភក់ និង​កុលាលភាជន៍​បុរាណ ដែល​ត្រូវ​បាន​យក ចេញពី​ប្រាសាទ​ដោយ​អាជ្ញាធរ​ថៃ តាំងពី​ឆ្នាំ ១៩៥៤​មក​រដ្ឋាភិបាល​ថៃ​ត្រូវ​ប្រគល់​មក​ឱ្យ រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​។

ដើម្បី​ដោះស្រាយ​បញ្ហា​អធិបតេយ្យភាព ដែនដី​នេះ​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​បាន ពិនិត្យ​មើល​ខ្សែ​ព្រំដែន រវាង​រដ្ឋ​ទាំង​ពីរ​នៅ ក្នុង​តំបន់​នោះ​ដោយ​ផ្អែក​លើ​ផែនទី​ឧ​ប​សម្ព័ន្ធ​១ ដែល​កម្ពុជា​បាន​ពឹងផ្អែក​ជា​សំខាន់ ដើម្បី គាំទ្រ​ដល់​ការ​ទាមទារ​របស់​ខ្លួន​ចំពោះ​អធិប តេ​យ្យ​លើ​ប្រាសាទព្រះវិហារ ។ ថៃ​បាន ជំទាស់​ចំពោះ​ការ​ទាមទារ​ណាមួយ​ដោយ ផ្អែក​លើ​ផែនទី​ឧ​ប​សម្ព័ន្ធ​១ ដោយ​សំអាង​លើ ហេតុ​ពីរ​ចំណុច ទី​១​ៈ ផែនទី​នេះ​មិនមែន បាន​មក​ពី​ការងារ​របស់​គណៈកម្មការ​ចម្រុះ ទេ ហេតុ​ដូច្នេះ​ហើយ​ទើប​ផែនទី​នេះ​ពុំ​មាន លក្ខណៈ​តម្រូវ​ឱ្យ​អនុវត្ដ​តាម​។ ទី​២​ៈ នៅ ត្រង់​តំបន់​ព្រះ​វិហារ​ផែនទី​នេះ​មាន​កំហុស ផ្នែក​សម្ភារ​ដែល​មិន​អាច​ពន្យល់​បាន ដោយ ផ្អែក​លើ​ការ​អនុវត្ដ​នូវ​អំណាច​ឆន្ទានុសិទ្ធិ​ក្នុង ការ​កែប្រែ​ដែល​គណៈកម្មការ​អាច​មាន​។ យោង​តាម​ការ​តវ៉ា​របស់​ថៃ កំហុស​នោះ គឺថា ខ្សែ​ព្រំដែន​ដែល​ត្រូវ​បាន​បង្ហាញ​លើ ផែនទី​នេះ មិនមែន​ជា​ខ្សែ​បែងចែក​ទឹក​ពិត ប្រាកដ​ក្នុង​តំបន់​នោះ​ឡើយ​។
តុលាការ​បាន​ពិចារណា​លើ​ចំណុច​ទី ១ ប៉ុណ្ណោះ ដោយ​បាន​កត់​សំគាល់ថា អ្វី​ដែល ច្បាស់​នោះ​គឺ​ផែនទី​នេះ បាន​ផ្អែក​លើ​ការងារ របស់​មន្ដ្រី​ឋានលេខា​នៅ​តំបន់​ភ្នំ​ដងរែក ហើយដោយ​ពុំ​មាន​វិមតិសង្ស័យ​ឡើយ​។

ដោយ​ផែនទី​នេះ ជា​ផែនទី​មួយ​ក្នុង​ចំណោម ផែនទី ស៊េរី​ផែនទី នៃ​តំបន់​ព្រំដែន​ដែល​បាន ផលិត​ដោយ​អ្នកជំនាញ​ឋានលេខា​សាស្ដ្រ របស់​រដ្ឋាភិបាល​បារាំង​តាម​សំណើ​របស់​អាជ្ញាធរ​សៀម ដែល​ត្រូវ​បាន​បោះ​ពុ​ម្ភ និង​ផ្សព្វ ផ្សាយ​ដោយ​ក្រុមហ៊ុន​ល្បីឈ្មោះ​មួយ​នៅ ប៉ា​រី​ស គ្រប់​ចំណុច​ទាំងអស់​ត្រូវ​បាន​បង្ហាញ យ៉ាង​ច្បាស់​នៅ​លើ​ផែនទី​នេះ ហេតុ​ដូច្នេះ ហើយ​ផែនទី​នេះ​មាន​លក្ខណៈ​ផ្លូវការ ហើយ ផែនទី​នេះ មាន​អំណាច​របស់​ខ្លួន​តាម​លក្ខណៈ បច្ចេកទេស ព្រមទាំង​មាន​ប្រភព​កំណើត ចំហ និង​ច្បាស់លាស់​។ តុលាការ​យុត្ដិធម៌ អន្ដរជាតិ​បាន​យល់​ឃើញ​ថា ការ​ជំទាស់​គ្រប់ ចំណុច​របស់​ថៃ​អំពី​ផែនទី​នេះ​មិន​ចំ​បញ្ហា​ជាក់ស្ដែង​ពាក់ព័ន្ធ​ទៅ​នឹង​ផែនទី​នេះ​។ តុលាការ​យុត្ដិធម៌​អន្ដរជាតិ​បាន​យល់ ឃើញ​ផ្សេង​ពី​ថ្ងៃ ដោយ​ផ្អែក​លើ​កំណត់ ហេតុ​បង្ហាញ​យ៉ាង​ច្បាស់​ថា ការ​បោះ​ពុ​ម្ភ និង​ការ​ជូនដំណឹង​អំពី​ផែនទី​ទាំង​១១​ផ្ទាំង រួម​ទាំង​ទាំ​ផែនទី​ឧ​ប​សម្ព័ន្ធ​១ គឺជា​ព្រឹត្ដិ ការណ៍​សំខាន់​មួយ​។ នេះ​មិនមែន​ជា​ការ​ដោះ ដូរ​គ្នា​រវាង​រដ្ឋាភិបាល​បារាំង និង​រដ្ឋាភិបាល សៀម​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​មាន​លក្ខណៈ គ្រប់គ្រាន់​តាម​ផ្លូវច្បាប់ ។ ផែនទី​ទាំង អស់​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ទៅ​ដល់​គ្រប់​ម​ជ្ឍ​ដ្ឋា​ន បច្ចេកទេស​ពាក់ព័ន្ធ​ទាំង អស់ ព្រមទាំង​បាន​ជូនដំណឹង​ដល់​ស្ថាប័ន​ភូមិ សាស្ដ្រ​ឈានមុខ​នៅ​ក្នុង​ប្រទេស​សំខាន់​ៗ និង​ទៅ​ដល់​ម​ជ្ឍ​ដ្ឋា​ន​ដទៃ​ទៀត​ក្នុង​តំបន់ ដែល​មាន​ពាក់ព័ន្ធ​នឹង​ស្ថាន​បេសកកម្ម​ការទូត​សៀម​អម​រដ្ឋាភិបាល​អង់គ្លេស អា​ល្លឺ​ម៉​ង់ រុ​ស្ស៊ី និង​អា​មេ​រិ​ក និង​ទៅ​ដល់​គ្រប់​សមាជិក ទាំងអស់​នៃ​គណៈកម្មការ​ចម្រុះ​កំណត់ ព្រំដែន​បារាំង​-​សៀម​ផង​។

ការ​ចែកចាយ ដំបូង​មាន​១៦០​ច្បាប់​ដែល​មួយ​ច្បាប់​ៗ​មាន ១១​ផ្ទាំង​។ ផែនទី​៥០ ផ្ទាំង​ត្រូវ​បាន​ចែក​ទៅ ឱ្យ​រដ្ឋាភិបាល​សៀម​ដូច​បាន​បង្ហាញ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី ២០ ខែ សីហា ឆ្នាំ​១៩០៨ របស់​អគ្គ រាជទូត សៀម​នៅ​ទី​ក្រុងប៉ារីស ផ្ញើ​ជូន​រដ្ឋមន្ដ្រី ក្រសួងការបរទេស​សៀម​នៅ​ទីក្រុង​បាង កក​ដែល​ក្នុង​លិខិត​នោះ លោក​បាន​មាន ប្រសាសន៍​ថា “​ទាក់ទង​នឹង​សំណើ​របស់​គណៈ កម្ម​ការ​ចម្រុះ​កំណត់ព្រំដែន និង​សមាជិក សៀម​ដែល​សុំ​ឱ្យ​សមាជិក​គណៈកម្មការ បារាំង​រៀបចំ​ព្រំដែន​ផ្សេង​ៗ ឥឡូវនេះ សម​ជិ​ក​គណៈកម្មការ​បារាំង​បាន​រៀបចំ​ការ ងារ​របស់​ខ្លួន​ចប់​សព្វគ្រប់​ហើយ ៉​។ អគ្គរាជ ទូត​សៀម​រូប​នោះ​បាន​បញ្ជាក់​ថា លោក​បាន ទទួល​ផែនទី​១ ស៊េរី ដើម្បី​បញ្ជូន​ទៅ​ឱ្យ​រដ្ឋ មន្ដ្រី​ក្រសួងការបរទេស​សៀម​។ លោក​បាន បន្ដ​រៀបរាប់​អំពី​ឈ្មោះ​ផែនទី​ទាំង​១១ ផ្ទាំង​ដែល​មួយ​ផ្ទាំង មាន​៥០ ច្បាប់​រួម​ទាំង ផែនទី​តំបន់​ដងរែក​ផង​។ នៅ​ចុងបញ្ចប់ លោក​និយាយ​ថា គាត់​រក្សា​ទុក​ផែនទី​នីមួយ​ៗ ចំនួន​២​ច្បាប់ ហើយ​គាត់​បាន​ផ្ញើ​ទៅ​ស្ថាន បេសកកម្ម​ការទូត​របស់​សៀម​នៅ​ទីក្រុង​ឡុ​ង ប៊ែ​រ​ឡាំង រុ​ស្ស៊ី និង​សហរដ្ឋអាមេរិក ក្នុង មួយ​ស្ថាន​បេសកកម្ម​ការទូត​១​ច្បាប់​។ តុលាការ​យុត្ដិធម៌​អន្ដរជាតិ​បាន​យល់ ឃើញ​ថា អាជ្ញាធរ​សៀម​តាម​រយៈ​សកម្ម ភាព​របស់​ខ្លួន​បញ្ជាក់​ថា បាន​ទទួលយក​ផែន ទី​ទាំងនោះ​និង​ទទួលស្គាល់​នូវ​លក្ខណៈ​នៃ​ផែនទី​នោះ គឺ​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​សកម្មភាព របស់​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ព្រះ​អង្គ​ម្ចាស់ ដាម​រ៉ុ​ង ក្នុង​ការ​ថ្លែងអំណរគុណ​ចំពោះ​ឯក អគ្គរដ្ឋទូត​បារាំង​នៅ​ទីក្រុង​បាងកក​ចំពោះ ផែនទី​ទាំងនេះ និង​ស្នើ​សុំ​ឱ្យ​លោក​អគ្គរដ្ឋទូត ផ្ដល់​ផែនទី​១៥​ច្បាប់​ទៀត​ដើម្បី​បញ្ជូន​ទៅ​ឱ្យ អភិបាលខេត្ដ​របស់​សៀម​ជា​ច្រើន​ទៀត ផង​។

តុលាការ​យុត្ដិធម៌​អន្ដរជាតិ​បាន​យល់ ឃើញ​ថា​អាជ្ញាធរ​សៀម​តាម​រយៈ​សកម្មភាព​របស់​ខ្លួន​បញ្ជាក់​ថា បាន​ទទួលយក​ផែនទី​ទាំង នោះ​និង​ទទួលស្គាល់​នូវ​លក្ខណៈ​នៃ​ផែនទី នោះ គឺ​ត្រូវ​បាន​បង្ហាញ​តាម​រយៈ​សកម្មភាព របស់​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ព្រះ​អង្គ​ម្ចាស់ ដាម​រ៉ុ​ង ក្នុង​ការ​ថ្លែងអំណរគុណ​ចំពោះ​ឯក អគ្គរដ្ឋទូត​បារាំង​នៅ​ទីក្រុង​បាងកក​ចំពោះ ផែនទី​ទាំងនេះ និង​ស្នើ​សុំ​ឱ្យ​លោក​អគ្គរដ្ឋទូត ផ្ដល់​ផែនទី​១៥ ច្បាប់​ទៀត​ដើម្បី​បញ្ជូន​ទៅ ឱ្យ​អភិបាលខេត្ដ​របស់​សៀម​ជា​ច្រើន​ទៀត ផង​។ ប្រវត្ដិ​នៃ​ការ​បោះ​ពុ​ម្ភ និង​ការ​ផ្ដល់​ជូន ផែនទី​បង្ហាញ​យ៉ាង​ច្បាស់​ថា ផែនទី​នេះ​ត្រូវ បាន​មើលឃើញ និង​ទទួលយក​ដោយ​បុគ្គល ជា​ច្រើន​ដូច​ជា​ព្រះ​អង្គ​ម្ចាស់ ដេ​វ៉ា​វង្ស​សេ រដ្ឋ មន្ដ្រី​ការ​បរទេស​សៀម ព្រះ​អង្គ​ម្ចាស់​ដាម រ៉ុ​ង រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​សៀម សមាជិក សៀម​របស់​គណៈកម្មការ​ទី​១ សមាជិក សៀម​របស់​គណៈកម្មការ​ប្រ​តិ​ចារឹក ហើយ ត្រូវ​បាន​សន្និដ្ឋាន​ផង​ដែរ​ថា ផែនទី​ឧ​ប​សម្ព័ន្ធ ១ នេះ​ត្រូវ​បាន​មើលឃើញ​ដោយ​អភិបាល ខេត្ដ​ឃូ​ខាន់ 9​គ​ហា​ុ​ក​ហា​នប ជា​ខេត្ដ​របស់ សៀម​នៅ​ជាប់​នឹង​តំបន់​ព្រះ​វិហារ​ភាគ​ខាង ជើង ដែល​គាត់​ជា​អភិបាលខេត្ដ​ម្នាក់​ក្នុង ចំណោម​អភិបាលខេត្ដ​មួយ​ចំនួន ដែល​បាន ទទួល​ផែនទី​ថតចម្លង​បន្ថែម​ដែល​ត្រូវ​បាន ស្នើ​សុំ​បន្ថែម​ដោយ​ព្រះ​អង្គ​ម្ចាស់​ដាម​រ៉ុ​ង​។ ព្រះ​អង្គ​ម្ចាស់​ដាម​រ៉ុ​ង មាន​ចំណាប់អារម្មណ៍ ផ្ទាល់ខ្លួន​យ៉ាង​ខ្លាំង​លើ​ការ​កំណត់ព្រំដែន​នេះ និង​មានចំណេះ​ដឹង​ជ្រាលជ្រៅ​អំពី​ប្រាសាទ បុរាណ​។ វា​មិន​អាច​ជឿ​បាន​ទាល់តែ​សោះ ដែល​ថា​អភិបាលខេត្ដ​ឃូ​ខាន់ ដែល​ជា​ខេត្ដ បង្កើត​ឡើង​ជាប់​នៅ​នឹង​ព្រះ​វិហារ​រហូត​ដល់ មាន​ដំណោះស្រាយ​នៅ​ឆ្នាំ​១៩០៤ មិនដឹង​អំពី អត្ថិភាព​របស់​ប្រាសាទព្រះវិហារ​នោះ​។

តាម​រយៈ​កា​រក​ឃើញ​ជា​ហូរហែ​បានឱ្យ ដឹង​ថា​អាជ្ញាធរ​សៀម​ពិតជា​បាន​ទទួល​ដោយ ត្រឹមត្រូវ​នូវ​ផែនទី​ឧ​ប​សម្ព័ន្ធ​១​នេះ ហើយ​ថា អាជ្ញាធរ​សៀម​បាន​ព្រម​ទទួលយក​ផែនទី នេះ​។ ក៏​ប៉ុន្ដែ​នៅ​ពេល​នោះ​ពាក់ព័ន្ធ​នឹង​តំបន់ ទំនាស់​នៃ​ព្រះ​វិហារ មានការ​ជំទាស់​ក្នុង​នាម ប្រទេស​ថៃ​ថា​មាន​កំហុស​ដែល​អាជ្ញាធរ សៀម​មិន​បានដឹង​នៅ​ពេល​ដែល​ខ្លួន​ព្រម ទទួលយក​ផែនទី​នា​ពេល​នោះ​។ តុលាការ យល់​ឃើញ​ថា គ្រាន់តែ​បុគ្គលិកលក្ខណៈ និង សមត្ថភាព​របស់​បុគ្គល​ដែល​បានឃើញ​ផែនទី​ឧ​ប​សម្ព័ន្ធ​១ តែ​ខាង​ភាគី​សៀម​ម្នាក់​ប៉ុណ្ណោះ នឹង​ពិបាកធ្វើ​ឱ្យ​មានការ​លំបាក ចំពោះ ប្រទេស​ថៃ​ក្នុង​ការ​អះអាង​អំពី​កំហុស​នេះ ណាស់​តាម​ផ្លូវច្បាប់​។ តុលាការ​យុត្ដិធម៌ អន្ដរជាតិ​បាន​យល់​ឃើញ​ថា មាន​កាលៈ ទេសៈ​ផ្សេង​ទៀត​ជា​ច្រើន​ញាក់​ព័ន្ធ​នឹង​ផែនទី​ឧ​ប​សម្ព័ន្ធ​១​នេះ ដែល​ធ្វើ​ឱ្យ​ការ​អះអាង​អំពី កំហុស​នេះ​លំបាក​នឹង​ទទួលយក​បាន​។ អាជ្ញាធរ​សៀម​បានដឹង​រួច​ហើយ​ថា ផែនទី ឧ​ប​សម្ព័ន្ធ​១​នេះ​ជា​លទ្ធផល​ការងារ​របស់ មន្ដ្រី​ឋានលេខា​សាស្ដ្រ​បារាំង ដែល​អាជ្ញា ធរ​សៀម​ខ្លួនឯង​បាន​ផ្ដល់​សេចក្ដី​ទុកចិត្ដ​ឱ្យធ្វើ​ការងារ​ផលិត​ផែនទី​ទាំងនេះ​។ អាជ្ញាធរ សៀម​បាន​ទទួលយក​ផែនទី​នេះ​ដោយ​មិន មានការ​ស្រាវជ្រាវ​ដោយ​ឯករាជ្យ​មួយ​ទេ ដូច្នេះ​ហើយ​ឥឡូវនេះ​អាជ្ញាធរ​សៀម​មិន អាច​អះអាង​អំពី​កំហុស​ដើម្បី​លុប​ចោល​នូវ ការ​យល់ព្រម​ពិតប្រាកដ​របស់​ខ្លួន បាន​នោះ ទេ​។​ហេតុ​ដូច្នេះ​ហើយ​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​សន្និដ្ឋាន​ថា ការ​លើក​ឡើង​អំពី​កំហុស មិន​អាច​យក​ជា​ការ​បាន​ទេ​។

ក្រៅពី​ការ​យល់​ឃើញ​ខាងលើ​នេះ តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ក៏​ពិចារណា​លើ ព្រឹត្ដិការណ៍​នានា​ជា​ច្រើន​ទៀត​ដែល​កើត ឡើង​ក្រោយ​ឆ្នាំ​១៩០៩ ។ នៅ​ក្នុង​ឆ្នាំ ១៩៣៤-១៩៣៥ ថៃ​បាន​ធ្វើការ​វាស់វែង ដោយ​ខ្លួនឯង​នៅ​ក្នុង​តំបន់​ព្រះ​វិហារ ហើយ តាម​ទស្សនៈ​របស់​ថៃ​ការ​វាស់វែង​នេះ​បង្ហាញ​ថា មាន​ភាព​ខុស​គ្នា​រវាង​ខ្សែបន្ទាត់​នៅ​លើ ផែនទី និង​ខ្សែ​បែងចែក​ទឹក​ពិតប្រាកដ ដែល​ភាព​ខុស​គ្នា​មួយ​នេះ​នាំ​ទៅ​ដល់​ការ​ដាក់ ប្រាសាទព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា​។ ថៃ​ក៏​បានដឹង​ថា ផែនទី​នេះ​មិន​ត្រឹមត្រូវ ក៏​ប៉ុន្ដែ​ថៃ​មិន​បាន​លើក​ឡើង​អំពី​បញ្ហា​ណា មួយ ចំពោះ​ផែនទី​ឧ​ប​សម្ព័ន្ធ​១​ឡើយ​។ នៅ​ក្នុង​ឆ្នាំ​១៩២៥ និង​១៩៣៧ មានការ ចរចា​លើ​សន្ធិសញា​មិត្ដភាព ពាណិជ្ជកម្ម និង​នាវាចរណ៍​រវាង​បារាំង​-​សៀម​តាម​រយៈ នោះ​មាន​បទ​ប្បញត្ដិ​មួយ​ចំនួន​ដែល​ភាគី​ទាំង ពីរ​បាន​តម្កល់​ទុកជា​បានការ​ចំពោះ​ខ្សែ​ព្រំដែន ដែល​មាន​ស្រាប់​ទោះបី​ខ្សែ​ព្រំដែន​នោះ​យ៉ាងណា​ក៏​ដោយ​បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង ដំណោះស្រាយ ខែវិច្ឆិកា ឆ្នាំ​១៩៤៦ រវាង បារាំង និង​សៀម ភាគី​ទាំង​ពីរ​ព្រមព្រៀង បង្កើត​គណៈកម្មការ​សម្រុះសម្រួល​បារាំង​-​សៀម​ដែល​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ឆ្នាំ ១៩៤៧ នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ស្ដី​ពី​បញ្ហា​ការ ដោះ​ដូរ ផ្ទេរ​ទឹកដី​រវាង​បារាំង​-​សៀម​។ ពេល​នោះ​មិន​ត្រឹមតែ​មិន​បាន​លើក​ឡើង អំពី​តំបន់​ព្រះ​វិហារ​ប៉ុណ្ណោះ​ទេ សៀម​ថែម ទាំង​ដាក់​ជូន​គណៈកម្មការ​នូវ​ផែនទី​មួយ​ដែល​បង្ហាញ​ថា ព្រះ​វិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា ទៀត​ផង​។

នៅ​ក្នុង​ឆ្នាំ​១៩៣០ ព្រះ​អង្គ​ម្ចាស់​ដាម​រ៉ុ​ង អតីតរដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ហើយ​នៅ ពេល​នោះ ជា​ប្រធាន​វិទ្យាស្ថាន​ភូមិន្ទ​សៀម ទទួល​បន្ទុក​ការងារ​ទាក់ទង​នឹង​បណ្ណាល័យ ជាតិ និង​បូជនីយដ្ឋាន​បុរាណវត្ថុវិទ្យា​បាន​ទៅ ធ្វើ​ទស្សនកិច្ច​ប្រាសាទព្រះវិហារ ដែល​ជា​ផ្នែក មួយ​នៃ​ទស្សនកិច្ច​បុរាណវិទ្យា​ដោយ​មានការ​អនុញាត​ពី​ព្រះមហាក្សត្រ​សៀម​។ ដំណើរ ទស្សនកិច្ច​របស់​ព្រះ​អង្គ​ម្ចាស់​ដាម​រ៉ុ​ង បាន បង្ហាញ​កាន់តែ​ច្បាស់​នូវ​ការ​ទទួលស្គាល់​ដោយ តុណ្ហីភាព​របស់​សៀម​ចំពោះ​អធិបតេយ្យ របស់​កម្ពុជា​លើ​ប្រាសាទព្រះវិហារ​។ តុលាការ​ដោយ​ផ្អែក​លើ​ព្រឹត្ដិការណ៍​បន្ដ បន្ទាប់​យល់​ឃើញ​ថា ឥឡូវនេះ តាម​រយៈ សកម្មភាព​របស់​ខ្លួន​ថៃ​មិន​អាច​ត្រូវ​បាន​ដក ចេញពី​ការ​អះអាង​ថា ខ្លួន​មិន​បាន​ព្រម​ទទួល យក​ផែនទី​នេះនោះ​ទេ​។ ទោះបី​យ៉ាងណា​ក៏​ដោយ តុលាការ​យុ​ត្ដិ ធម៌​អន្ដរជាតិ​រក​ឃើញ​ថា ប្រទេស​ថៃ​ក្នុង​ឆ្នាំ ១៩០៨-១៩០៩ បាន​ព្រមព្រៀង​ទទួលយក ផែនទី​ឧ​ប​សម្ព័ន្ធ​១ ដែល​ជា​លទ្ធផល​នៃ​ការ ងារ​កំណត់ព្រំដែន ហើយ​បាន​ទទួលស្គាល់​ខ្សែ ព្រំដែន​លើ​ផែនទី​នោះ​ថា ជា​ខ្សែ​ព្រំដែន​ដែល មាន​អានុភាព​ដាក់​ប្រាសាទព្រះវិហារ​ឋិត​ក្នុង ទឹកដី​កម្ពុជា​។ តុលាការ​ក៏​បាន​ស​ន្និ​ដ្ឋ្កា​ន​ថា ការ​ព្រមព្រៀង​ទទួលយក​ផែនទី​ឧ​ប​សម្ព័ន្ធ​១ ដោយ​គូភាគី​បណ្ដាល​ឱ្យ​ផែនទី​ត្រូវ​ចូល​ជា ដំណោះស្រាយ​សន្ធិសញា ហើយ​ក្លាយជា​ផ្នែក ទាំងស្រុង​នៃ​ដំណោះស្រាយ​សន្ធិសញា​។ ដូច្នេះ​ជម្លោះ​លើ​ផែនទី ឬ​ជម្លោះ​លើ​អធិប តេ​យ្យ​ភាព​ត្រង់​តំបន់​ព្រះ​វិហារ ឬ​ប្រាសាទ ព្រះ​វិហារ​ត្រូវ​បាន​ដោះស្រាយ​ក្នុង​ដំណោះ ស្រាយ​រួម​ដែល​មាន​ន័យ​ថា ថៃ​បាន​ព្រម ព្រៀង​ទទួលយក​ផែនទី​ឆ្នាំ​១៩០៨​។

មាត្រា​៦០ នៃ​លក្ខន្ដិកៈ​តុលាការ​យុត្ដិធម៌ អន្ដរជាតិ​ផ្ដល់​ថា សាលដីកា​តុលាការ​ឡា​អេ បាន​ផ្ដល់​ឱកាស​ឱ្យ​ថៃ​ធ្វើការ​ប្ដឹង​សើរើ​ឡើង វិញ​ក្នុង​រយៈពេល​១០​ឆ្នាំ ក៏​ប៉ុន្ដែ​ថៃ​មិន​បាន ប្ដឹង​សុំ​សើរើ​ក្នុង​ឆ្នាំ​១៩៧២​ឡើយ​។ ដូច្នេះ ថៃ​គ្មាន​សិទ្ធិ​រក្សា​ទុកជា​អចិន្ដ្រៃយ៍​ផ្អែក​លើ ច្បាប់​អន្ដរជាតិ​ណាមួយ ដើម្បី​ទាមទារ​យក ប្រាសាទព្រះវិហារ ឬ​តំបន់​នៅ​ជុំវិញ​ប្រាសាទ ព្រះ​វិហារ​បាន​ឡើយ​។ ដូច្នេះ អ្នក​ន​យោ បាយ​ថៃ​ខ្លះ មិន​ត្រូវ​យល់​ខុស​អំពី​មាត្រា​៦០ នៃ​លក្ខន្ដិកៈ​តុលាការ​យុត្ដិធម៌​អន្ដរជាតិ ឡើយ​។មួយ​សបា្ដហ៍​ក្រោយ​ពី​ចាញ់ក្ដី​នៅ​ឡា​អេ លោក​សេនាប្រមុខ សុ​រិ​ទ្ធ ថៈនៈ​រ៉ាត់ ជា​មេ​ដឹក នាំ​រដ្ឋាភិបាលយោធា​ថៃ នា​ពេល​នោះ​បាន បង្ហាញ​តាម​ទូរទស្សន៍​ដោយ​ថ្លែងប្រាប់​ប្រជា ជន​ថៃ​ថា ៉​បងប្អូន​ប្រជាជន​ថៃ​ជាទី​ស្រឡាញ់ ខ្លួន​ខ្ញុំបាទ​ផ្ទាល់​ក៏​ជា​ជនជាតិ​ថៃ​ម្នាក់​ដែរ ដែល​មាន​អារម្មណ៍​នឹកគិត​ដូច​ជា​បងប្អូន​ទាំងឡាយ ហើយ​បើ​និយាយ​ពី​ការ​ស្រឡាញ់​ជាតិ មាតុភូមិ​វិញ ខ្ញុំបាទ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ខ្ញុំបាទ​មានការ​ស្រឡាញ់​ជាតិ​មិន​តិច​ជាង​បងប្អូន​ប្រជាជន​ថៃ​ផង​ទាំងឡាយ​ទេ ។ ប៉ុន្ដែ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​តែ​ប្រតិបត្ដិ​ទៅ​តាម​ក្រឹត្យក្រម​ច្បាប់​របស់ អង្គការសហប្រជាជាតិ ក៏​ព្រោះតែ​ចង់​រក្សា​កិត្ដិយស​របស់​ប្រទេស ដែល​យើង​បាន​កសាង​ទុក​អស់​រយៈកាល​ជា ច្រើន​រយ​ឆ្នាំ លើស​ពី​ប្រាសាទព្រះវិហារ​នោះ ទៅ​ទៀត​។ ដូច្នេះ​ហើយ​យើង​ត្រូវ​ទទួលយក សាលដីកា​នៃ​តុលាការ​នេះ ​៉។

លោក​អតីត​នាយក​រដ្ឋមន្ដ្រី​ថៃ សា​ម៉ាក់ ស៊ុន​ដា​រ៉ា​វេច ថ្លែង​ក្នុង​កិច្ចប្រជុំ​សួរ​ដេញ ដោល​ក្នុង​សភា​ថៃ កាលពី​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០០៨​ថា ទង់ជាតិ​របស់​កម្ពុជា​បាន​ដាក់ លើ​ប្រាសាទព្រះវិហារ​ជាង​៤៦​ឆ្នាំ​មក​ហើយ គ្មាន​អ្នកនយោបាយ​ថៃ​ណា​ម្នាក់​ទៅ​តវ៉ា​យក ចេញ​ឡើយ​។ រីឯ​លោក​ណុ​ប​ប៉ា​ដ​ន ប៉ា​តា​ម៉ា កាល​នៅ​ធ្វើ​ជា​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ថៃ បាន​ឆ្លើយ​តប​ការ​សួរ​ដេញដោល​រយៈពេល ជាង​ប្រាំពីរ​-​ប្រាំបី​ម៉ោង​ក្នុង​សភា​ថៃ នា​ថ្ងៃ​ទី ២៧ ខែ មិថុនា ឆ្នាំ​២០០៨​ថា ៉ ខ្ញុំ​សូម ជម្រាប​ថា ដែល​មាន​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ ១៩៦២​នេះ ជា​ថ្ងៃ​នាំ​មក​នូវ​ភាព​សោកសៅ ដល់​ប្រជារាស្ដ្រ​ថៃ​ទាំងពួង​។ ខ្ញុំ​អាយុ​ទើបបាន ១​ខួប​ប្រហែល​មិនសូវ​បានដឹង​រឿង​ថា ប្រជា ជន​ថៃ​បាត់បង់​អ្វី​ទៅ​ខ្លះ​ទេ ។ ថ្ងៃ​នោះ តុលាការ​យុត្ដិធម៌​អន្ដរជាតិ​កាត់ក្ដី​ឱ្យ​អាណា ខេត្ដ​ដែល​តួ​ប្រាសាទ​តាំងនៅ​នោះ​ជា​របស់ កម្ពុជា ឬ​មានការ​យល់​ឃើញ​ថា ប្រាសាទ​ព្រះ វិហារ​តាំងនៅ​ក្នុង​រង្វង់​អធិបតេយ្យភាព​របស់​កម្ពុជា​។ យើង​មិន​ត្រូវ​ធ្វើការ​ធិ​ប្បាយ​ទៀត ទេ​ថា​យើង​ចាញ់ ព្រោះ​ហេតុ​អ្វី ព្រោះ​រឿង​ក្ដី នេះ​ជា​បទដ្ឋាន​នៃ​ច្បាប់​អន្ដរជាតិ​ក្នុង​រឿង សែ​តៀ​ផ​ផ​លេស​ឡា​ឹ ឬ​ច្បាប់​បិទ​មាត់ ៉​។ ដោយ​ថ្លៃ​ង​សំដៅ​ដល់​លិខិត​មួយ​ច្បាប់ របស់​លោក​វរសេនីយ៍ឯក​ថៈ​ណាត់ ខ​ម៉ា​ន់ ដែល​ជា​រដ្ឋមន្ដ្រី​ការ​បរទេស​ថៃ​នា​សម័យ នោះ​បាន​ផ្ញើ​ជូន​លោក​អ៊ូ​ថា​ន់ អគ្គលេខាធិការ នៃ​អង្គការសហប្រជាជាតិ​ជា​ជនជាតិ​ភូមា​ថា ៉​ភាគី​ថៃ សូម​រក្សា​សិទ្ធិ​ដែល​មាននៅ​ពេល បច្ចុប្បន្ន ឬ​នៅ​ពេល​អនាគត ដែល​នឹង​ទាម ទារ​ប្រាសាទព្រះវិហារ​ត្រឡប់​មក​វិញ លោក​ណុ​ប​ប៉ា​ដ​ន ប៉ា​តា​ម៉ា​ថ្លែង​ថា​ការ​កាត់ក្ដី តុលាការអន្ដរជាតិ ដែល​អាច​សើរើ​ដល់ទី បំផុត​ក្នុង​រយៈពេល​១០​ឆ្នាំ ដូច្នេះ​៤៥​ឆ្នាំ​កន្លង មកនេះ វា​ហួស​អស់​ទៅ​ហើយ ៉​។

ប៉ុន្ដែ​ជា​ការ​គួរ​ឱ្យ​សោកស្ដាយ​ដែល​អ្នក នយោបាយ​និង​អ្នកប្រវត្ដិសាស្ដ្រ​ថៃ​ខ្លះ បាន កាឡៃ​ប្រវត្ដិសាស្ដ្រ​អំពី​ការ​បាត់បង់​ប្រាសាទ ព្រះ​វិហារ ដើម្បី​បង្កើត​គំនិត​ជ្រុលនិយម​ក្នុង សង្គម​ថៃ ហើយ​អ្នក​ជ្រុលនិយម​ទាំងនោះ បដិសេធ​សាលដីកា​តុលាការ​ឆ្នាំ​១៩៦២​។ ការ​កាឡៃ​ប្រវត្ដិសាស្ដ្រ​ថៃ បាន​បង្កើត​ឱ្យ មានការ​យល់​ដឹង​ខុស 9​ធា​ល​សេ ភ​រេច​ផេ​តិ​ៀ​នប ហើយ​ការ​យល់​ដឹង​ខុស​នេះ បាន​និង​កំពុង នាំ​ទៅ​រក​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​។ ដូច្នេះ អ្នកនយោបាយ និង​អ្នកប្រវត្ដិសាស្ដ្រ​ថៃ ត្រូវ តែ​ពិនិត្យ​និង​កែតម្រូវ​ឡើង​វិញ​ដើម្បី​ឆ្លុះ បញ្ចាំង​នូវ​ការ​ពិត​នៃ​ប្រវត្ដិសាស្ដ្រ​។ ឆ្លង តាម​បទ​ពិសោធន៍​នៃ​ជម្លោះ​រវាង​កម្ពុជា​-​ថៃ កន្លង​មកនេះ កម្ពុជា​-​ថៃ បាន​បង្កើត​ឱ្យ​មាន រួច​ទៅ​ហើយ​នូវ​គណៈកម្មការ​វប្បធម៌​កម្ពុជា និង​ថៃ ដែល​មាន​ភារកិច្ច​នៅ​ក្នុង​ការ​កាត់ បន្ថយ​អរិភាព និង​បង្កើន​ការ​យល់​គ្នា​តាម រយៈ​ការ​យល់​ដឹង​ត្រឹមត្រូវ​អំពី​ប្រវត្ដិសាស្ដ្រ ពិត​ទៅ​វិញ​ទៅ​មក ដែល​មធ្យោបាយ​បែប នេះ នឹង​អាច​ធ្វើ​ឱ្យ​ប្រទេស​ទាំង​ពីរ​ជា​អ្នក ជិតខាង​គ្នា​ដ៏​ល្អ រួមរស់​ជាមួយ​គ្នា​ដោយ សន្ដិភាព ក្នុង​សម័យកាល​នៃ​សកល​ភា​វូប នី​យ​កម្ម និង​ការ​ពឹងពាក់​អាស្រ័យ​គ្នា​ទៅ​វិញ ទៅ​មក​ខាង​សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ សន្ដិសុខ និង​បច្ចេកវិទ្យា ពិសេស​ក្នុង សហគមន៍​អាស៊ាន​មួយ​ដែល​នឹង​ត្រូវ​បង្កើត ឡើង​នៅ​ឆ្នាំ​២០១៥ នា​ពេល​ខាង​មុខ​នេះ​។

ឥឡូវនេះ​មាន​រយៈពេល​ជាង​កន្លះ សតវត្ស​មក​ហើយ ដែល​ជម្លោះ​អំពី​អធិប តេ​យ្យ​ដែនដី​រវាង​កម្ពុជា និង​ថៃ​ត្រូវ​បាន ដោះស្រាយ ហើយ​ផ្ដល់​ឱ្យ​ប្រទេស​ទាំង​ពីរ មាន​ខ្សែ​ព្រំដែន​អន្ដរជាតិ​ច្បាស់លាស់ ស្ថិរភាព និង​ស្ថាពរ​។ ការ​ចុះហត្ថលេខា​រលើ អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ បាន​បង្ហាញ​នូវ​បំណង​បន្ដ​ពង្រឹង​ចំណង​មិត្ដ ភាព​បច្ចុប្បន្ន​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ជឿ ជាក់​ថា ការ​ខ័​ណ្ឌ​ព្រំសីមា​ព្រំដែន​គោក​រវាង ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ដែល​មាន​រួច ស្រេច​អស់​រយៈពេល​យូរលង់​ណាស់​មក ហើយនឹង​ជួយ​ទប់ស្កាត់​ជម្លោះ​កើតឡើង​តាម​បណ្ដោយ​ព្រំដែន និង​បន្ដ​ពង្រឹង​ទំនាក់ទំនង មិត្ដភាព ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង ពីរ ហើយ​សម្រប​សម្រួលការ​ធ្វើ​ដំណើរ និង កិច្ច​សហប្រតិបត្ដិការ​របស់​ប្រជាជន​នៃ ប្រទេស​ទាំង​ពីរ​នៅ​តាម​បណ្ដោយ​ព្រំដែន​។ ចំពោះ​ការងារ​ខ័​ណ្ឌ​សីមា​ព្រំដែន​គោក ប្រទេស​ទាំង​ពីរ​បាន​បង្កើត​ឱ្យ​មាន​គណៈ កម្ម​ការ​ចម្រុះ​កិច្ចការ​ព្រំដែន​គោក​ដែល​មាន​ភារកិច្ច​វាស់វែង និង​រុករក​បង្គោល​ព្រំដែន ដែល​បាន​បាត់​ដោយ​កត្ដា​ផ្សេង​ៗ យក​មក​ដាក់ ឱ្យ​ត្រឹមត្រូវ​ចំ​កន្លែង​ដើម​វិញ​ដោយ​អនុវត្ដ តាម​បែបបទ​ការងារ​ដែល​ប្រទេស​ទាំង​ពីរ បាន​ឯកភាព​គ្នា​។កម្ពុជា​ជា​ប្រទេស​ប្រកាន់​យក​សន្ដិភាព និយម​បាន​និង​កំពុង​សម្លឹង​មើល​ហួស​ពី​បញ្ហា ព្រំដែន​ចង់​រួមរស់​ជាមួយ​ប្រទេស​ជិតខាង ដោយ​សន្ដិភាព ប្រាថ្នា​ចង់បាន​ទំនាក់ទំនង​ល្អ ដើម្បី​កិច្ច​សហប្រតិបត្ដិការ​ស្មើភាព និង ស្មើ​សិទ្ធិ ក្នុង​ចំណងមិត្ដភាព និង​កិច្ច​សហ ប្រតិបត្ដិការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ហើយ ពង្រីក​លើ​កិច្ច​សហប្រតិបត្ដិកា​រលើ​វិស័យ ផ្សេង​ទៀត​ទៅ​ថ្ងៃ​អនាគត​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ដើម្បី​ជា​ផលប្រយោជន៍​យូរ អង្វែង​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា​និង​ថៃ ៕

ដោយ ឡុ​ង សុ​គុណ

អ្នក​ស្រាវជ្រាវ​រឿង​ក្ដី​ប្រាសាទព្រះវិហារ នៅ​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ឡា​អេ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ