ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​ពី​នេះ​ពី​នោះ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

បង់​ក្លា​ដែ​ស​ចាក់​វ៉ា​ក់​សាំង​ដល់​កុមារ​រ៉ូ​ហ៊ី​ង​យ៉ា អាជ្ញាធរ​បង់​ក្លា​ដែ​ស និង​អង្គការសហប្រជាជាតិ​បាន​ចាក់​វ៉ាក់សាំង​ការពារ​មេរោគ​ដល់​កុមារ​រ៉ូ​ហ៊ីង​យ៉ា ក្រោយ​ពី​បាន​ធ្លាក់​ខ្លូ​ន​ឈឺ​ជាង​៧០០​នាក់ ។ ចាស់ជរា​ម៉ិ​ក​ស៊ិ​ក​ស្លាប់​នៅ​លើ​រថភ្លើង​ក្រោម​ដី បុរស​ចំណាស់​អាយុ​៧០​ឆ្នាំ​ម្នាក់ បាន​អង្គុយ​ស្លាប់​នៅ​លើ​រថភ្លើង​ក្រោម​ដី​ក្នុង​ទីក្រុង​ម៉ិក​ស៊ិ​កកូ ដោយ​គ្មាន​នរណា​ម្នាក់​ចាប់អារម្មណ៍ ព្រោះ​ស្មាន​តែ​ដេក​លក់…

បង់​ក្លា​ដែ​ស​ចាក់​វ៉ា​ក់​សាំង​ដល់​កុមារ​រ៉ូ​ហ៊ី​ង​យ៉ា

អាជ្ញាធរ​បង់​ក្លា​ដែ​ស និង​អង្គការសហប្រជាជាតិ​បាន​ចាក់​វ៉ាក់សាំង​ការពារ​មេរោគ​ដល់​កុមារ​រ៉ូ​ហ៊ីង​យ៉ា ក្រោយ​ពី​បាន​ធ្លាក់​ខ្លូ​ន​ឈឺ​ជាង​៧០០​នាក់ ។

ចាស់ជរា​ម៉ិ​ក​ស៊ិ​ក​ស្លាប់​នៅ​លើ​រថភ្លើង​ក្រោម​ដី
បុរស​ចំណាស់​អាយុ​៧០​ឆ្នាំ​ម្នាក់ បាន​អង្គុយ​ស្លាប់​នៅ​លើ​រថភ្លើង​ក្រោម​ដី​ក្នុង​ទីក្រុង​ម៉ិក​ស៊ិ​កកូ ដោយ​គ្មាន​នរណា​ម្នាក់​ចាប់អារម្មណ៍ ព្រោះ​ស្មាន​តែ​ដេក​លក់ ។

ចិន​ខ្វះខាត​ឧស្ម័ន​ក្រោយ​ពី​រដ្ឋាភិបាល​ប្រកាស​ឈប់​ប្រើ​ធ្យូងថ្ម
ខេត្ត​ហ៊ូ​ណា​ន ប្រទេស​ចិន​បាន​ក្រើនរំលឹក​ដល់​ពលរដ្ឋ​នឹង​កង្វះខាត​ឧស្ម័ន ក្នុង​កំរិត​មួយ​ក្រោយ​ពី​រដ្ឋាភិបាល​ឈប់​ប្រើ​ធ្យូងថ្ម កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

ពលរដ្ឋ​វៀតណាម​នាំ​គ្នា​ចាប់​ពស់វែក​ប្រវែង​៥​ម៉ែត្រ
ពស់វែក​យក្ស​មួយ​ក្បាល​ត្រូវ​បាន​ពលរដ្ឋ​វៀតណាម​នាំ​គ្នា​ចាប់ ដោយ​ចំណាយពេល​ជាង​១​ម៉ោង​ដើម្បី​យក​ចេញពី​កន្លែង​ដែល​មាន​ពលរដ្ឋ​រស់នៅ​កុះករ ។

សំរាម​អេ​ឡិច​ត្រូ​និក​មាន​ជាង​៤៤,៧​លាន​តោន
សំរាម​ប្រភេទ​អេ​ឡិច​ត្រូ​និក​ដូច​ជា ទូរទស្សន៍ ទូទឹកកក ទូរស័ព្ទ និង​ឧបករណ៍​អ​គ្កិ​ស​នី​ផ្សេង​ៗ​ទៀត ជាង​៤៤,៧​លាន​តោន​ត្រូវ​បាន​បោះចោល​កាលពី​ឆ្នាំ​មុន ។

រថយន្ត​ធុន​តូច​បុក​ជា​មួ​​យ​រថយន្ត​ដឹក​ទំនិញ​នៅ​ប្រទេស​ស្វ៊ី​ស
រថយន្ត​ធុន​តូច​បាន​បុក​ជា​មួ​យ​រថយន្ត​ដឹក​ទំនិញ​នៅ​ក្នុង​ល្អាង​រូងភ្នំ​មួយ​នៅ​ប្រទេស​ស្វ៊ី​ស កាលពី​ពេល​ថ្មី​ៗ​កន្លង​មក បណ្ដាល​ឲ្យ​ស្លាប់​២​នាក់ និង​៤​នាក់​ទៀត​រង​របួស ។

ក្មេង​ស្រី​ម្នាក់​កើតមក​មាន​បេះដូង​នៅ​ខាងក្រៅ
ទារិការ​ម្នាក់​កើតមក​មាន​បេះដូង​នៅ​ខាងក្រៅ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នៅ​អង់គ្លេស​ធ្វើការ​វះកាត់​ដោយ​ជោគជ័យ ។

អនុ​ប្រធានាធិបតី​អេក្វាទ័រ​ជាប់គុក​៦​ឆ្នាំ​ពី​បទ​ពុក​រលួយ
តុលាការ​អេ​ក្វ​ទ័​របា​ន​សម្រេច​ឲ្យ​អនុ​ប្រធានាធិបតី​លោក Jorge Glas ជាប់គុក​រយៈពេល​៦​ឆ្នាំ ពី​បទ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ ។

ដំរីព្រៃ​នៅ​ឡាវ​ចុះប្រេង​ដេញ​ជាន់​ក្របី​ងាប់​១៣​ក្បាល
ដំរីព្រៃ​មួ​​យ​ក្បាល​នៅ​ប្រទេស​ឡាវ​បាន​ដេញ​ជាន់​ក្របី​របស់​អ្នកស្រុក​ងាប់​ចំនួន ១៣​ក្បាល ដោយហេតុ​ការណ៍​ខាងលើ​បាន​កើតឡើង​នៅ​ក្រុង​ស៊ូ​គូ​ម៉ា ភាគ​ខាងត្បូង​ប្រទេស។

ត្រៀម​ត្រួតពិនិត្យ​ល្អាង​នៅ​ក្នុង​ទឹក
ល្អាង​ថ្មកំបោរ​មួ​​យ​នៅ​ប្រទេស​ឆែក ឈ្មោះ​«Hranická Propas» ជា​ល្អាង​ជ្រៅ​បំផុត​នៅ​ក្នុង​ទឹក​ជម្រៅ​៤០៤​ម៉ែត្រ នឹង​ត្រួតពិនិត្យ​ក្នុង​ពេល​ឆាប់​ៗ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ