ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុការណ៍​រន្ធត់ៗចំនួន​​​១០​ប្រចាំឆ្នាំ​

6 ឆ្នាំ មុន

វេ​ប​សាយ​«Time»​បាន​រៀប​ចំណាត់ថ្នាក់​ហេតុការណ៍​រន្ធត់​ចំនួន​១០​ប្រចាំឆ្នាំ​២០១៧ ។ ១-​ឥទ្ធិពល​ព្យុះ​នៅ​ព័រ​តូ​រី​កូ អគារ​មួយ​នៅ​ក្រុង​សាំង​ហ្ស​ង់ ប្រទេស​ព័រ​តូ​រី​កូ រង​ការ​បាក់បែក​ដោយ​ប៉ើង​កញ្ចក់ និង​កំផែង​ពី​ឥទ្ធិពល​ព្យុះ​«Maria»​នៅ​ថ្ងៃ​ទី​២៥ កញ្ញា ។ ២-​រង​គ្រោះ​ដោយសារ​វិបត្តិ…

វេ​ប​សាយ​«Time»​បាន​រៀប​ចំណាត់ថ្នាក់​ហេតុការណ៍​រន្ធត់​ចំនួន​១០​ប្រចាំឆ្នាំ​២០១៧ ។

១-​ឥទ្ធិពល​ព្យុះ​នៅ​ព័រ​តូ​រី​កូ
អគារ​មួយ​នៅ​ក្រុង​សាំង​ហ្ស​ង់ ប្រទេស​ព័រ​តូ​រី​កូ រង​ការ​បាក់បែក​ដោយ​ប៉ើង​កញ្ចក់ និង​កំផែង​ពី​ឥទ្ធិពល​ព្យុះ​«Maria»​នៅ​ថ្ងៃ​ទី​២៥ កញ្ញា ។

២-​រង​គ្រោះ​ដោយសារ​វិបត្តិ
កុមារ​មួយ​ចំនួន​ឈរ​មើល​បងប្អូន​ជីដូនមួយ​អាយុ​១៧​ខែ ស្លាប់​ដោយ​បេះដូង​ចុះ​ខ្សោយ ព្រោះ​ខ្វះខាត​ម្ហូបអាហារ នៅ​ក្រុង​សាន​កា​ស៊ី​មី​រ៉ូ ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​កាលពី​ថ្ងៃ​ទី​២១ សីហា ។

៣-​រត់គេច​ពី​ការ​បាញ់ប្រហារ
ក្រុម​អ្នក​ទស្សនាការ​ប្រគំ​តន្ត្រី​នាំ​គ្នា​រត់គេច​ពី​ការ​បាញ់ប្រហារ​នៅ​ឡាស​វ៉េ​ហ្គា​ស រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១ តុលា​។

៤-​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្រុង​វ៉េ​ន​ធូ​រ៉ា
ក្រុម​គ្រួសារ​អា​មេ​រិ​ក​ត្រៀម​ភៀសខ្លួន​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្រុង​វ៉េ​ន​ធូ​រ៉ា រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក ។

៥-​ក្មេង​ប្រុស​រ៉ូ​ហ៊ីង​យ៉ា​យំ​សុំ​អំណោយ
ក្មេង​ប្រុស​រ៉ូ​ហ៊ីង​យ៉ា​បាន​ឡើង​លើ​រថយន្ត​ដឹក​ចំណីអាហារ​ដែល​យក​ទៅ​ចែក​ជូន​ជន​ភៀស​ខ្លួន​ក្រោយ​ពី​ទាហាន​មី​យ៉ា​ន់​ម៉ា​បង្ក្រាប​ជន​រ៉ូ​ហុ​ី​ង​យ៉ា ដែល​ប្រដាប់​ដោយ​អាវុធ​នៅ​ថ្ងៃ​ទី​២០ កញ្ញា ។

៦-​ពលរដ្ឋ​រិះគន់​អភិបាល​រដ្ឋ​ញូ​វ​ចឺ​ស៊ី​ដែល​បិទ​តំបន់ឆ្នេរ
លោក​អភិបាល​រដ្ឋ​ញូ​វ​ចឺ​ស៊ី បាន​ចេញ​បញ្ជា​ឱ្យ​បិទ​តំបន់ឆ្នេរ ខណៈ​ពេល​ពលរដ្ឋ​ជា​ច្រើន​មិន​បាន​ចូល​ទៅ​ដើរ​កម្សាន្ត ប៉ុន្តែ​លោក​អាច​ចូល​ទៅ​កម្សាន្ត​ទាំង​ក្រុម​គ្រួសារ ។ បែប​នោះ​ហើយ​លោក​អភិបាល​រដ្ឋ​រង​ការ​រិះគន់​ពី​ពលរដ្ឋ​អា​មេ​រិ​ក ។

៧-​បាត់បង់​ក្រុម​គ្រួសារ​នៅ​ឥណ្ឌា
បងប្អូន​ក្រុម​គ្រួសារ​នៅ​តំបន់​កា​ស្មៀ ត្រូវ​គេ​សម្លាប់​ក្នុង​ពេល​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ក្បែរ​តំបន់​ជម្លោះ​រវាង​ក្រុម​ចលាចល និង​កង​សន្តិសុខ​នៅ​ភាគ​ខាងត្បូង ក្រុង​ស៊ី​ណា​ខន រដ្ឋ​Jammu និង​Rashmir ប្រទេស​ឥណ្ឌា ។

៨-​មើលងាយ​ជាតិ​សាសន៍
បុរស​ដែល​និយម​ស្បែក​សបាន​បើករថយន្ត​បុក​ក្រុម​អ្នក​តវ៉ា​ស្បែក​ខ្មៅ​នៅ​ក្រុង​សា​ឡុ​ត​វី​ល រដ្ឋ​វើ​ជី​នៀ សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១២ សីហា ។

៩-​ខ្លាឃ្មុំ​តំបន់​ប៉ូ​ល​ខ្វះ​ចំណី​នៅ​លើ​កោះ​សា​ម៉ូ​សេត
ខ្លាឃ្មុំ​តំបន់​ប៉ូ​ល​មាន​ភាពស្គម​ស្គាំង​នៅ​វាលទំនាប​លើ​កោះ​សា​ម៉ូ​សេ ប្រទេស​កា​ណា​ដា​ដោយសារ​បម្រែបម្រួល​អាកាសធាតុ​ប៉ះពាល់​ដល់​សត្វ​មានជីវិត​នៅ​ព្រៃ​តំបន់​អាក​ទិ​ក​កាលពី​ខែកក្កដា កន្លង​ទៅ ។

១០-​កាក​សំណល់​ពី​សង្គ្រាម
ក្មេង​ប្រុស​ម្នាក់​ជិះ​កាត់​គ្រោង​រថយន្ត និង​ផ្ទះ​ដែល​ខូចខាត​នៅ​ភាគ​ខាងលិច​ក្រុង​ម៉ូ​សុល ប្រទេស​អ៊ី​រ៉ា​ក់ កាលពី​ថ្ងៃ​ទី​១៩ មីនា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ