ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​សម្រុក​ប្រមូល​ផល​ដំឡូង​មី ព្រោះ​ឡើងថ្លៃ​ជាង​ឆ្នាំ​មុន​ៗ(មានវីដេអូ)

6 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​សម្រុក​ប្រមូល​ផល​ដំឡូង​មី ដោយ​អ្នកខ្លះ​លក់​ទាំង​មើម​នៅ​ស្រស់ ហើយ​ខ្លះ​ទៀត​បាន​ជួល​កម្មករ​ដែល​ចំណាកស្រុក​មក​ពី​ខេត្ត​ផ្សេង​ៗ​ឱ្យ​កាប់​ចិញ្ច្រាំ រួច​លក់​ឱ្យ​ឈ្មួញ​ដឹក​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​ថៃ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​សម្រុក​ប្រមូល​ផល​ដំឡូង​មី ដោយ​អ្នកខ្លះ​លក់​ទាំង​មើម​នៅ​ស្រស់ ហើយ​ខ្លះ​ទៀត​បាន​ជួល​កម្មករ​ដែល​ចំណាកស្រុក​មក​ពី​ខេត្ត​ផ្សេង​ៗ​ឱ្យ​កាប់​ចិញ្ច្រាំ រួច​លក់​ឱ្យ​ឈ្មួញ​ដឹក​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​ថៃ បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

ព័ត៌មាន​ពី​ប្រជា​កសិករ​ម្នាក់​ឈ្មោះ ទូច រស់នៅ​ក្នុង​ក្រុងប៉ៃលិន​បានឱ្យ​ដឹង​ថា ចាប់តាំងពី​ខែ​មុន រហូត​មក​ដល់​ពេល​នេះ​ប្រជាពលរដ្ឋ​ប្រកប​របរ​ដាំដំឡូង​មី​កំពុង​នាំ​គ្នា​សម្រុក​ប្រមូល ផល ដោយសារ​តែ​នៅ​ចុងឆ្នាំ​២០១៧​នេះ​តម្លៃ​មើមដំឡូង​មី​ស្រស់ និង​ស្ងួត​ឡើងថ្លៃ​ជាង​ឆ្នាំ​មុន​ៗ ។ លោក​បន្ត​ទៀត​ថា បច្ចុប្បន្ន​តម្លៃ​ដំឡូង​មី​ស្រស់​អាច​លក់​បាន​១​គីឡូក្រាម​តម្លៃ​១.៩​បាត​(​ប្រាក់​ថៃ​) ជាង​២០០​រៀល ហើយ​ចំណិត​ដំឡូង​មី​ក្រៀម​លក់​បាន​១​គីឡូក្រាម ៥​បាត ជាង​៥០០​រៀល ដែល​ឡើងថ្លៃ​ជាង​កាលពីមុន ដោយ​មើមដំឡូង​មី​ស្រស់​លក់ បាន​ត្រឹមតែ​០.៨​ទៅ​០.៩​បាត ហើយ​ចំណិត​ដំឡូង​មី​ក្រៀម​លក់​បាន​ត្រឹមតែ​១​គីឡូក្រាម​៣.៥​ទៅ​៤​បាត​ប៉ុណ្ណោះ ។

លោក​បញ្ជាក់​ទៀត​ថា ជួនកាល​ដក​ភ្លាម​លក់​ភ្លាម ប៉ុន្តែ​អត់​សូវ​ចំណេញ​ប៉ុន្មាន​នោះ​ទេ ទើប ជួល​កម្មករ​ដែល​ចំណាកស្រុក​មក​ពី​ខេត្តបាត់ដំបង កំពង់ធំ កំពត និង​ខេត្ត​ផ្សេង​ៗ​ទៀត ឱ្យ​សង់រោង​នៅ​វាល​ចម្ការ​នាំ​គ្នា​កាប់​ចិញ្ច្រាំ​តែ​ម្តង ដោយ​ក្នុង​១​កញ្ឆេ ជួល​តម្លៃ​១០០០​រៀល ហើយ​ម្នាក់​ៗ​អាច​កាប់​ចិញ្ច្រាំ បាន​ចាប់ពី​៤០​ទៅ​៥០​កញ្ឆេ​ឯណោះ ហើយ​បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

ចំណែក​ប្រជាពលរដ្ឋ​ផ្សេង​ៗ​ទៀត ដែល​ប្រកប​របរ​ដាំដំឡូង​មី​មួយ​ចំនួន​កំពុង​សប្បាយ​រីករាយ ដោយ​ឃើញ​ដំឡូង​មី​ឡើងថ្លៃ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​ពួក​គាត់​បាន​យក​ដីចម្ការ​មួយ​ចំនួន​ទៅ​ដាំពោត​ក្រហម តា​ង៉ែ​ន ចេក ស្វាយកែវ​រមៀត និង ដំណាំ​ផ្សេង​ៗ ខណៈ​ឃើញ​តម្លៃ​ដំឡូង​មី​ធ្លាក់​ចុះ​ខ្លាំង​កាលពី​ឆ្នាំ​២០១៦ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ឈ្មួញ​ដើរ​ទិញ​កសិផល​ដំឡូង​មី​បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៨​ផ្អាក​ទិញ​ដំឡូង​មី រយៈពេល​២​ទៅ​៣​ថ្ងៃ​សិន ព្រោះ​ខាង​ឈ្មួញ​ថៃ​ជាប់រវល់​ដើរ​លេង​ឆ្លង​ឆ្នាំ​ថ្មី ហើយ​បន្ទាប់​ពី​ឈ្មួញ​ថៃ​តម្រូវ​ឱ្យ​ទិញ​ទៀត​មិនដឹង​ជា​តម្លៃ​នៅ​ដដែល ឬ ឡើង​បន្តិច ឬ​ធ្លាក់​ចុះ​ជាង​មុន​នោះ​ទេ ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ