ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ឆ្នាំ​ថ្មី​២០១៨​ភ្លាម រត់​រក​គុក​ភ្លែត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​ឃាត់ខ្លួន​បាន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក​ស្មា​ក់​កញ្ចាស់​មួយ​គ្រឿង​ដោយ​មាន​ជាប់​សោ ហើយ​ម្ចាស់​ឃើញ​ទាន់​ស្រែក​ឆោឡោ ។ ហេតុការណ៍​ដេញ​ឃាត់​ជនសង្ស័យ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​នឹង​៣០​នាទី​ថ្ងៃត្រង់ ទី​០១ ខែមករា ឆ្នាំ​២០១៨ នៅ​មុខ​ផ្ទះ​លេខ​០៩​អា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​ឃាត់ខ្លួន​បាន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក​ស្មា​ក់​កញ្ចាស់​មួយ​គ្រឿង​ដោយ​មាន​ជាប់​សោ ហើយ​ម្ចាស់​ឃើញ​ទាន់​ស្រែក​ឆោឡោ ។ ហេតុការណ៍​ដេញ​ឃាត់​ជនសង្ស័យ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​នឹង​៣០​នាទី​ថ្ងៃត្រង់ ទី​០១ ខែមករា ឆ្នាំ​២០១៨ នៅ​មុខ​ផ្ទះ​លេខ​០៩​អា ផ្លូវ​១៩៥៨ ភូមិ​ទំនប់​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ លឹ​ម គង្គា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅ​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ ។ ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ មិន ចាន់​ឌី អាយុ​៣៣​ឆ្នាំ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ពី​ម្ចាស់​ម៉ូតូ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មា​ក់វី ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១BR-៨៦៣៦ មកពីផ្សារ​រួច​ចត​ចោល​មុខ​ផ្ទះ​ដោយ​មិន​បាន​ដក​កូនសោរ​ចេញ​នោះ​ទេ​រួច​ក៏​ចូល​ទៅ​ក្នុងផ្ទះ ។ មួយសន្ទុះ​ក្រោយមក​ក្រឡេក​ទៅ​មើល​ម៉ូតូ​ឃើញ​ជនសង្ស័យ​ម្នាក់​បញ្ឆេះ​ម៉ូតូ​អត់​ឆេះ​ក៏​បណ្តើរ​ចេញ​ហើយ​ស្រែក​ចោរ​ៗ ជនសង្ស័យ​ក៏​បាន​បណ្តើរ​ម៉ូតូ​រត់​បាន​ប្រមាណ​ជាង​១០០​ម៉ែត្រ​ដល់​ស្តុ​ប​ផ្លូវ​លេខ​៥៨៩ កែង​ផ្លូវ​៣៣៧ ជនសង្ស័យ​ផ្តួល​ម៉ូតូ​រត់គេច​ខ្លួន​ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​ឃាត់ខ្លួន​បាន ។ តាម​ជនសង្ស័យ​បាន​សារភាព​ឱ្យ​ដឹង​ថា ខ្លួន​មាន​បក្សពួក​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ដឹក​ខ្លួន​មក​ទំលាក់​ធ្វើ​សកម្មភាព​លួច ។ នៅ​ពេល​ឃាត់ខ្លួន​បក្សពួក​ក៏​បាន​ជិះ​គេចខ្លួន​បាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ