ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មើល​ពាក្យ​ពេចន៍​តារា​ល្បីៗ​​ជូនពរ​ឆ្នាំ​ថ្មី​តិច​មើល ​តើពួកគាត់​ជូនពរ​អីខ្លះ​?

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឆ្នាំ​ថ្មី​ឆ្នាំ​សាកល​២០១៨​នេះ តារា​ប្រុស​ស្រី​មួយ​ចំនួន​បាន​ថ្លែង​ពាក្យ​ពេចន៍ ជូនពរ​ជ័យ សិរី​សួស្តី​ចំពោះ​ប្រទេស​ជាតិ​មាតុភូមិ វិស័យ​សិល្បៈ​វប្បធម៌​ជាតិ និង​អ្នក​គាំទ្រ​ទូ​ទាំង​ប្រទេស ។ *…

រាជធានី​ភ្នំពេញ ៖ ឆ្នាំ​ថ្មី​ឆ្នាំ​សាកល​២០១៨​នេះ តារា​ប្រុស​ស្រី​មួយ​ចំនួន​បាន​ថ្លែង​ពាក្យ​ពេចន៍ ជូនពរ​ជ័យ សិរី​សួស្តី​ចំពោះ​ប្រទេស​ជាតិ​មាតុភូមិ វិស័យ​សិល្បៈ​វប្បធម៌​ជាតិ និង​អ្នក​គាំទ្រ​ទូ​ទាំង​ប្រទេស ។

* អ្នក​នាង​ គង់ សុ​ជាតិ ៖ «​ខ្ញុំ​សូម​ជូនពរ​ដល់​គ្រប់​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅប្រទេស សូម​ប្រកបដោយ​សុខភាព​ល្អ និង​ទទួល​បាន​សុភមង្គល​ក្នុង​គ្រួសារ ចេះ​រួបរួម​គ្នា​ស្រឡាញ់​​គ្នា មិន​ថា​តែ​អ្នកសិល្បៈ ឬ​ក្រៅ​សិល្បៈ​ទេ ។ លើស​ពី​នេះ​នាង​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​បងប្អូន​អ្នកគាំទ្រ​ដែល​តែងតែ​ស្រឡាញ់​ចូល​ចិត្ត​រូប​នាង​ខ្ញុំ​បង្ក​ឱ្យ​ស្ថិត​នៅ​តែ​ជាតា​រា​លេចធ្លោ​ចែងចាំង​ដដែល ។

សូម​ជូនពរ​សុខ​សប្បាយ​ទាំងអស់​គ្នា »​។

* តារា​សម្តែង​ ឆុំ វ​ត្តី តួ​សម្តែង​លេចធ្លោ​ក្នុង​រឿង ​«​ស្តេច​កន​» ៖ «​ឆ្នាំ​ថ្មី​២០១៨​មក​ដល់​នេះ​នាង​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ទស្សនិកជន​ទាំងអស់​បាន​ស្រឡាញ់​គាំទ្រ​វិស័យ​ខ្សែ​ភាព​យន្ត​ខ្មែរ​យ៉ាង​ផុសផុល​រហូត​មាន​ភាព​លេចធ្លោ ហើយ​ធ្វើ​ឱ្យ​នាង​ខ្ញុំ និង​តារា​ជា​ច្រើន​ទៀត​មាន​គេ​ចាប់អារម្មណ៍​រហូត​ក្លាយ​តួ​លេចធ្លោ​ម្នាក់​ដែរ ។

នាង​ខ្ញុំ​ជូនពរ​មហាជន​ទាំងអស់ ឆ្នាំ​ថ្មី​រក​ទទួលទាន​មានបាន​ទាំងអស់​គ្នា ពិសេស​សុខភាព​គឺ​ល្អ​ទាំងអស់​គ្នា ដើម្បី​បំពេញភារកិច្ច​ប្រចាំ​ថ្ងៃ​បន្ត​ទៀត ។

សូម​វិស័យ​សិល្បៈ​កាន់តែ​រីក​ចម្រើន ពិសេស​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព និង​កាន់តែ​រីក​ចម្រើន​ឡើង »​។

* តារាចម្រៀង​លំដាប់​យុវវ័យ ​យក់ ឋិតរ​ដ្ឋា ​៖ «​ខ្ញុំ​សូម​ជូនពរ​ឆ្នាំ​ថ្មី​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង និង​ក្រៅប្រទេស​សូម​ប្រកបដោយ​សុភមង្គល​ប្រាថ្នា​អ្វី​ឱ្យ​បាន​សម្រេច​ដូច​បំណង ។

ជា​ពិសេស​អរគុណ​ប្រិ​យ​មិត្ត​ទាំងអស់​ដែល​នៅ​តែ​ពេញចិត្ត​គាំទ្រ​អាជីព​របស់​នាង​ខ្ញុំ​តាំង​ពី​ដើម​មក ហើយ​មាន​តែ​បងប្អូន​ទេ​ដែល​ជួយ​សិល្បៈ​ឱ្យ​ដើរទៅ​មុខ​មិន​ថា​ចម្រៀង ឬ​ភាព​យន្ត​នោះ​ឡើយ ។ សូម​ឱ្យ​សិល្បៈ​ខ្មែរ​រីក​ចម្រើន​តទៅ​ទៀត​ឆ្នា​ណ​ថ្មី​នេះ​»​។

* លោក ​ឆាយ វី​រៈ​យុទ្ធ​ ៖ «​ខ្ញុំ​សូម​ជូនពរ​ជ័យ​ឆ្នាំ​ថ្មី​សូម​ឱ្យ​ប្រជាជន​យើង​ទៅ​ណា​មក​ណា​ប្រកបដោយ​សុខ​សុវត្ថិភាព​ឈ្នះ​អស់​មារ​សត្រូវ ។ ឆ្នាំ​ថ្មី ហេង​ៗ​ចូល​ជា​បន្តបន្ទាប់ ។

អរគុណ​សម្រាប់​អ្នកគាំទ្រ​រូប​ខ្ញុំ សូម​ជូនពរ​ឱ្យ​រកបាន​អ្វី​ដែល​ល្អ​ជោគជ័យ​ក្នុង​ជីវិត ហើយ​រូប​ខ្ញុំ​នឹង​បន្ត​រំលេច​នូវ​អ្វី​ដែល​ល្អជា​បន្ត​ទៀត​ដើម្បី​បម្រើ​អារម្មណ៍​ប្រិ​យ​មិត្ត​អ្នក​ស្តាប់ និង​ចូល​ចិត្ត​ចម្រៀង​របស់ខ្ញុំ » ។

*  អតីត​បេក្ខជន​ប្រឡង​ចម្រៀង​ខេ​ម​បូ​ឌា​ន​អាយ​ឌ​ល​រដូវ​កាល​ទី​១ ​លោក​ សៅ ឧត្តម ៖ «​ខ្ញុំ​សូម​ជូនពរ​ជ័យ​ឆ្នាំ​ថ្មី​ឆ្នាំ​សាកល​នេះ សូម​ឱ្យ​បងប្អូន​យើង​សុខភាព​ល្អជា​សំខាន់ បើ​សុខ​ភាពរឹងមាំ​នោះ​ធ្វើ​អ្វី​ក៏​បាន​ល្អ​ដែរ ។

អរគុណ​សម្រាប់​ការ​គាំទ្រ​ឱ្យ​តម្លៃ​ការងារ​សិល្បៈ​របស់ខ្ញុំ ។ ជូនពរ​ដល់​បង​ៗ​អ្នកនិពន្ធ​ទាំងអស់​មិន​ថា​តែ​ចម្រៀង ភាពយន្ត​ទេ សូម​ឱ្យ​ពួក​គាត់​សុខភាព​ល្អ ហើយ​មានគំនិត​ថ្មី​ច្រើន​ដើម្បី​វិ​វ​ឌ្ឍ​ការងារ​សិល្បៈ​ឱ្យ​ប្រសើរ​ជា​និរន្តរ៍​ទាន់​សម័យកាល​ចែក​ជូន​ទស្សនិក​ជន»​។

* តារា​សម្តែង​ទើប​មាន​ទីផ្សារ ហើយ​ត្រូវ​ផលិតករ​ពេញ​និយម​ហៅ​សម្តែង​លោក ​អែ​ត ​វី​ន ៖ «ខ្ញុំ​ប្រាថ្នា​ឱ្យ​ឆ្នាំ​ថ្មី​ការងារ​ល្អ​មាន​ភាព​មមាញឹក​និង​មាន​អ្នក​អាណិត​ស្រឡាញ់​ច្រើន ហើយ​សូម​ឱ្យ​ភាពយន្ត​ខ្មែរ​នៅ​តែ​ជាទី​ពេញចិត្ត​អ្នក​ទស្សនា និង​ជូនពរ​ក្រុមការងារ​ទាំង​អស់​ផ្នែក​កុន​ក៏​ដូច​ខាង​ផលិតកម្ម​ចម្រៀង​ជួប​ប្រទះ​តែ​រូបភាព ល្អ​ៗ​ទាំងអស់​គ្នា ។

សូម​វិស័យ​សិល្បៈ និង​ប្រទេស​ជាតិ​កាន់តែ​រីក​ចម្រើន​ឡើង​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ