ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មែកធាង​ថ្មី​ជាទី​សង្ឃឹម​របស់​លោ​ក អេង ភិ​រុណ គឺ​កូនប្រុស​កំពុង​លូតលាស់​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​វ័យ​២៤​ឆ្នាំ យុវជន​ ភិ​រុណ សំបូរ​រិ​ទ្ធ ដែល​មានឈ្មោះ​មួយទៀត​គឺ បូរ តាំង​ហ៊ា​ង មាន​ទឹកមុខ​ញញឹម​ពោរពេញ​ដោយ​មន្ត​ស្នេហ៍…

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​វ័យ​២៤​ឆ្នាំ យុវជន​ ភិ​រុណ សំបូរ​រិ​ទ្ធ ដែល​មានឈ្មោះ​មួយទៀត​គឺ បូរ តាំង​ហ៊ា​ង មាន​ទឹកមុខ​ញញឹម​ពោរពេញ​ដោយ​មន្ត​ស្នេហ៍ គួប​ផ្សំ​នឹង​ទឹកដម​សំឡេង​​ដ៏​ក្រអួន​ក្រអៅ​ផង​នោះ ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​មហាជន​ជា​ច្រើន​ដែល​គាំទ្រ​វិស័យ​សិល្បៈ​ចម្រៀង​នៅ​យុគសម័យ​នេះ ។

យុវជន​ភិ​រុណ សំបូរ​រិ​ទ្ធ មាន​កម្ពស់​១,៧៨ ម៉ែត្រ​សម្បុរ​ស​ដែល​កើត​ក្នុង​ត្រកូល​ជា​កូនកាត់​ចិន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​រំលឹក​រឿងរ៉ាវ​ពី​អតីតកាល​ថា កាល​រៀន​នៅ​សាលា​បឋម​​គេ​តែងតែ​ដើរ​តាម​លោកប៉ា​ពេល​ចូលរួម​ច្រៀង​ក្នុង​កម្មវិធី​ទូរទស្សន៍ ពេល​នោះ​គេ​មាន​អារម្មណ៍​ថា​ចូល​ចិត្ត​ស្តាប់​បទ​ចម្រៀង លុះដល់​វ័យ​ចូល​រៀន​វិទ្យាល័យ គេ​ក៏​លួច​ហាត់​ច្រៀង​តែ​ម្នាក់ឯង តែ​មិន​ដែល​ឲ្យ​អ្នក​ណា​ឮ​សំឡេង​ច្រៀង​របស់​គេ​ឡើយ​សូ​ម្បី​តែ​អ្នក​ក្នុងផ្ទះ តែ​ក្នុង​ចិត្ត​របស់​គេ​មាន​ក្តី​ស្រមៃ​មួយ​ចង់​ក្លាយជា​តារាចម្រៀង​មួយ​រូប​ទៅ​ថ្ងៃ​អនាគត ។

លុះ​ចូល​ដល់​ឆ្នាំ​ចូល​រៀន​មហាវិទ្យាល័យ លោក​ភិ​រុណ សំបូរ​រិ​ទ្ធ ក៏​ចាប់ផ្ដើម​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​ទាំង​ភ័យ​ព្រួយ ។ ជាដំបូង​គេ​ត្រូវ​ឆ្លងកាត់​ព្យុះ ភ្លៀង ជួនកាល​ត្រូវ​ដួល​ជា​ច្រើន​លើក​ច្រើន​សា ហើយ​ខំប្រឹង​ក្រោកឈរ​ទាំង​សម្រក់​ទឹកភ្នែក ដោយសារ​ជួប​ភាព​បរាជ័យ​។ តែ​គេ​មិន​ចុះចាញ់​ទេ គេ​ព្យាយាម​ក្រោកឈរ​ម្តងទៀត​ដោយ​ក្លា​ហាន​​ប្រាប់​លោកប៉ា​របស់​គេ​ដែល​ជា​អ្នកសិល្បៈ​មួយ​រូប​មានឈ្មោះ​បោះ​សំឡេង​ខាង​បញ្ចូល​សំឡេង​ល្ខោននិយាយ​ដែរ​នោះ ក៏​ទទួល​បាន​បទ​ពិសោធម៍​មួយ​ចំនួន គួប​ផ្សំ​ការ​តស៊ូ និង​ការ​ព្យាយាម​អត់ធ្មត់​របស់​គេ​ផង ធ្វើ​ឲ្យ​វិស័យ​សិល្បៈ​របស់​គេ​ទទួល​បាន​ជោគជ័យ បណ្តើរ​ៗ​ចាប់ពី​ឆ្នាំ​២០១៥​មក ។

លោក​ភិ​រុណ សំបូរ​រិ​ទ្ធ មាន​សំឡេង​អំណោយផល​ពី​ធម្មជាតិ​ដោយ​អាច​ច្រៀង​បទ​យុវ​វ័យ​ក៏​បាន បទ​ចម្រៀង​សម័យ​ដើម​ក៏​បាន​។ លោក​ភិ​រុណ សំបូរ​រិ​ទ្ធ និយាយ​ថា​លោក​ធ្លាប់​ចូលរួម​ប្រឡង​ចម្រៀង​ទទួល​ជ័យ​លា​ភី​លេខ​១ ក្នុង​កម្មវិធី សំនៀង​ឯក​វិទ្យុ DP ក្នុង​ឆ្នាំ​២០១៥ ។

ឆ្នាំ​២០១៥ នោះ​ដែរ​ លោក​បាន​ចូល​ច្រៀង​នៅ PUB ជាប់​ជ័យ​លា​ភី​លេខ​២ នៅ​ក្នុង​កម្មវិធី​«​គ្រាប់ពូជ​តារា​»​របស់​វិទ្យុ​វាយោ ។ ជ័យ​លា​ភី​លេខ​៣ កម្មវិធី​វើ​ល ដាន់ នៅ​ផ្សា​រ​ទំនើប​អ៊ីអន​ម៉​ល ។

ដោយឡែក​បច្ចុប្បន្ន​លោក​ភិ​រុណ សំបូរ​រិ​ទ្ធ ហៅ​ក្រៅ​បូរ តាំង​ហ៊ា​ង បាន និង​កំពុង​ប្រឡង​ក្នុង​កម្មវិធី​«​យុវ​វ​សិល្បករ​ពេជ្រ​កំពុង​ច្នៃ​» របស់ ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ក្នុង​នោះ​លោក​តាំង ហ៊ា​ង បាន​ត្រូវ​មហាជន​អ្នក​ទស្សនា និង អ្នក​នៅ​ក្នុង​កម្មវិធី​យុវ​សិល្បករ​ពេជ្រ​កំពុង​ច្នៃ និយាយ​ថា លោ​កបូរ តាំង​ហ៊ា​ង បាន​កក់​កៅអី​ទុក​រង់ចាំ​បេក្ខជន​ដទៃ​ទៀត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ។

កន្លង​មកនេះ​ក៏​មាន​ផលិតកម្ម​ភាពយន្ត​ក្នុងស្រុក​មួយ​បាន​មក​ទាក់ទង​លោក​ចូលរួម​ថត​រឿង​ភាគ​សម្រាប់​ដាក់​បញ្ចាំង​តាម​ទូរទស្សន៍​ផង​ដែរ ។

ជោគជ័យ​ធំ​មួយទៀត​នោះ គឺ​លោក​ភិ​រុណ សំបូរ​រិ​ទ្ធ បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​រដ្ឋបាល​ធុរកិច្ច​នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ ។ នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ លោក​ភិ​រុណ សំបូរ​រិ​ទ្ធ ហៅ​ក្រៅ​បូរ​តាំង​ហ៊ា​ង មាន​បទ​ចម្រៀង​ថ្មី​ចំនួន​៧​បទ ដែល​ជា​ស្នារ​ដៃ​និពន្ធ​ផ្ទាល់​របស់​លោកប៉ា​គឺ​លោក អេ​ង ភិ​រុណ ។ បទ​ច្រៀង​ដែល​ច្រៀង​ដោយ​លោក​ភិ​រុណ សំបូរ​រិ​ទ្ធ ទាំង​នោះ​ជូន​ជា​ចំណងដៃ​ឆ្នាំ​ថ្មី​ដល់​idol​ទាំងអស់​ដែល​បាន​គាំទ្រ​លោក ។

ភិ​រុណ សំបូរ​រិ​ទ្ធ គឺជា​កូនប្រុស​របស់​លោ​កអេង ភិ​រុណ ជា​អ្នកនិពន្ធ អ្នក​អត្ថាធិប្បាយ និង​ជា​តួឯកល្ខោន​និយាយ​ប្រចាំ​វិទ្យុជាតិ និង​វិទ្យុ​ឯកជន​មួ​​យ​ចំនួន​ទៀត ។ សំបូរ​រិ​ទ្ធ គឺជា​មែកធាង​ថ្មី​ជាទី​សង្ឃឹម​របស់​លោ​កអេង ភិ​រុណ ជាក់ស្តែង​ជីវិត​សិល្បៈ​របស់​គេ​កំពុង​លូតលាស់​ឈាន​ទៅ​ជាតា​រា​ចែងចាំង​មួ​​យ​ដួង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ