ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាយផ្ទះមិនចង់ ចង់បាយគុក…ហ៊ានកាត់ទូកុងតឺន័រលួចរបស់នគរបាលផង

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​កាត់​ទូ​កុងតឺន័រ​លួច​សម្ភារ​សំណង់​របស់​អ្នក​ដទៃ​នៅ​ស្រុក​ព្រៃ​នប់ ។ ជនសង្ស័យ​ឈ្មោះ ស៊ុន ប៊ុ​ន​ហួ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ មុខរបរ​កម្មករ…

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​កាត់​ទូ​កុងតឺន័រ​លួច​សម្ភារ​សំណង់​របស់​អ្នក​ដទៃ​នៅ​ស្រុក​ព្រៃ​នប់ ។ ជនសង្ស័យ​ឈ្មោះ ស៊ុន ប៊ុ​ន​ហួ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ មុខរបរ​កម្មករ បាន​កាត់​ទូ​កុងតឺន័រ​លួច​សម្ភារ​សំណង់​របស់​អ្នក​ដទៃ​នៅ​ភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

សមត្ថកិច្ច​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​០៩​នឹង​១០​នាទី​ព្រឹក ថ្ងៃ​២៦ ខែធ្នូ ឆ្នាំ​២០១៧ សមត្ថកិច្ច​បាន​ទទួល​បណ្ដឹង​ពី​ឈ្មោះ គាត សូ​នី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​នគរបាល (អនុប្រធានការិ​យា​ល័យនៃនាយកដ្ឋានជនភាសខ្លួន) ​មាន​ទីលំនៅ​ក្រុម​ទី​១៥ ភូមិ​២ សង្កាត់​៣ ក្រុងព្រះសីហនុ បាន​ដាក់​បណ្តឹង​ករណី​បាត់​ដែក និង​សម្ភា​រ​គ្រឿងសំណង់​របស់​គាត់​នៅ​ភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​នគរបាល​ឱ្យ​ដឹង​បន្ថែម​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​កាត់​សោ​រទូ​កុងតឺន័រ​ហើយ​លួច​ស​ម្ភា​រទាំង​អស់​លក់​ទៅ​ឱ្យឈ្មោះ វិច្ឆិកា ហៅ​ឡេវ អ្នកទិញ​អេ​ត​ចាយ​ដែល​កំពុង​រត់គេច​ខ្លួន​បាត់ ។ ក្នុង​នោះ​សមត្ថកិច្ច​ដកហូត​បាន​សម្ភារ​មួយ​ចំនួន​ដូច​ជា ដែក​សរសៃ​ទំហំ​១០​លី​ចំនួន​៦​តោន​, ដែក​ក្រចាប់​ទីប​ចំនួន​១៤០០០​ក្រចាប់​, ម៉ាស៊ីន​ក្រឡុក​បេតុង​ចំនួន​៧​គ្រឿង និង​ឧបករណ៍​គ្រឿងសំណង់​ដូច​ជា ម៉ូ​ទ័​រ ខ្សែភ្លើង គ្រឿង​ម៉ាស៊ីន ក្តារ​ពុ​ម្ភ ដែក​ទីប អ​ន្ទា ពុម្ព និង​ឥដ្ឋ​ខ្យល់​ជាដើម ។ បច្ចុប្បន្ន​មុខសញ្ញា​ជនសង្ស័យ​នគរបាល​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ