ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​ឆ្លង​ឆ្នាំ​សកល​នៅ​ខេត្តកំពត​ឆ្នាំ​នេះ​ខុស​ប្លែក​ជាង​ពី​ឆ្នាំ​មុន​ៗ​ច្រើន

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រទេស​មាន​សុខ​សន្តិភាព ប្រជាពលរដ្ឋ​មាន​ជីវភាព​រស់នៅ​ប្រកបដោយ​សុខ​សុ វត្ថិ​ភាព​ក្រោម​មាគ៌ា​ដឹកនាំ​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​បាន​ស្តារ និង​អភិវឌ្ឍន៍​តាំងពី​បាតដៃ​ទទេ រហូត​មក​ដល់​ពេល​ម៉ោង​នេះ​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​នា​ពេល​បច្ចុប្បន្ន​នេះ…

ខេត្តកំពត ៖ ប្រទេស​មាន​សុខ​សន្តិភាព ប្រជាពលរដ្ឋ​មាន​ជីវភាព​រស់នៅ​ប្រកបដោយ​សុខ​សុ វត្ថិ​ភាព​ក្រោម​មាគ៌ា​ដឹកនាំ​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​បាន​ស្តារ និង​អភិវឌ្ឍន៍​តាំងពី​បាតដៃ​ទទេ រហូត​មក​ដល់​ពេល​ម៉ោង​នេះ​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​នា​ពេល​បច្ចុប្បន្ន​នេះ ។

ដោយឡែក​នៅ​ក្នុង​ទឹកដី​ខេត្តកំពត​នា​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​២០១៧​ឈាន​ចូល​២០១៨​នា​យប់​ថ្ងៃ​ទី​៣១ ខែធ្នូ​នេះ​ថ្នាក់ដឹកនាំ​ខេត្ត ក្រោម​គំនិត​ឆ្នៃ​ប្រឌិត​របស់​ឯកឧត្តម​លោក ចាន់ ចេស្តា អភិបាល​នៃ​គណ​អភិបាលខេត្ត​រៀបចំ​កម្មវិធី​សប្បាយ​ៗ​ជូន​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​យ៉ាង​សប្បាយ​រីករាយ ដោយ​បង្ក​បរិយាកាស​សប្បាយ​តាម​សួនច្បារ​ឆ្នេរ ព្រែក​រហូត ចាប់ពី​ស្ពាន​ព្រែក​កំពង់បាយ​ថ្មី​មក​ដល់​ផែ​កំពង់​កណ្តាល ។

នៅ​មុខ​សាលាខេត្ត​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​បាន​ប្រគុំ​បទ​ភ្លេងបុរាណ​និង​ភ្លេង​ប្រពៃណី​ជូន​ភ្ញៀវ​ស្តាប់​កំសាន្ត​លាយឡំ និង​ស្នូរ​កាំជ្រួច បង្ហោះគោម រាប់រយ​គោម ពេញ​ផ្ទៃមេឃ ។ រីឯ​ទិដ្ឋភាព​នៅ​ក្នុង​បរិវេណ​ពហុ​កីឡាដ្ឋាន​ខេត្ត​វិញ​ក៏​រៀបចំ​ឆាក​ក្រុម​តន្ត្រី​លេង​ប្រគុំ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​រួម​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​រីករាយ​រហូត​ដល់​ម៉ោង​០០​នាទី​ឆ្លង​ឆ្នាំ​ផង​ដែរ ។

លោក​សយ ស៊ី​ណុ​ល ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​បាន​ថ្លែង​ឲ្យ​ដឹង​ថា បុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​នេះ​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​មក​លេង​កម្សាន្ត​ក្នុង​ខេត្តកំពត មានការ​កើនឡើង​ជាង​ឆ្នាំ​មុន​ៗ សរុប​ចំនួន​៧៧៧៦៩​នាក់ កើនឡើង​៤.០២% ធៀប និង​ឆ្នាំ​២០១៦​កន្លង​មក​៧៤៧៦៩​នាក់ ក្នុង​នោះ​ភ្ញៀវ​ក្នុងស្រុក​ចំនួន​៧៦៣៦០​នាក់ កើនឡើង​៣.៤៥%​ធៀប​ឆ្នាំ ២០១៦ ។ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​១៤០៩​នាក់​កើនឡើង​៤៨.៤៧% ធៀប​ឆ្នាំ​២០១៦ មាន​ចំនួន​៩៤៩​នាក់ ។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​រាត្រី​ថ្ងៃ​ទី​៣១ ខែធ្នូ​នេះ គោលដៅ​សំខាន់​ដែល​ភ្ញៀវ​មក​កំសាន្ត​មាន​ពីរ​គឺ ក្រុង​កំពត និង​រមណី​ដ្ឋា​ន​ឋានសួគ៌​បូកគោ ដែល​មាន​ទេសចរ​ទៅ​កំសាន្ត​ច្រើន ។ ចំណែក​សណ្ឋាគារ ផ្ទះសំណាក់ បឹង​កា​ឡូ ក្នុង​ខេត្ត​ជាង​៣​ពាន់​បន្ទប់ គឺ​ពេញ​ទាំងអស់​នៅ​យប់​ថ្ងៃ​ទី​៣០ និង​ថ្ងៃ​ទី​៣១ ខែធ្នូ នេះ ។

អភិបាល​នៃ​គណ​អភិបាលខេត្ត​មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៣០​មក​ដល់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ ២០១៧ ភ្ញៀវ​ទេសចរ​មក​ពី​តាម​បណ្តា​ខេត្ត​រាជធានី​បាន​មក​លេង​កម្សាន្ត​នៅ​ក្នុង​ទឹកដី​ខេត្តកំពត​យ៉ាងច្រើន ។

លោក​អភិបាលខេត្ត​មាន​ប្រសាសន៍​បន្ត​ទៀត​ថា នៅ​ក្នុង​ពិធី​នា​ពេល​នេះ​ផង​ដែរ ដោយ​ខេត្ត​កែប​ទើប និង​ធ្វើបុណ្យ​សមុទ្រ​ហើយ​រួចរាល់​ថ្មី​ៗ​ក្រោម​អធិបតី ភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​នា យក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​នា​ពេល​ថ្មី​ៗ​នេះ ដូច្នេះ​ខេត្តកំពត និង​ខេត្ត​កែប​ជាប់​គ្នា​តែ​មួយ ហើយ​កម្មវិធី​ប្រារព្ធ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ផង និង​ពិធី​អបអរសាទរ​ថ្ងៃ​បុណ្យ​សមុទ្រ​ខេត្ត​កែប​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ