ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបរ​សាទរ​ពិធី​ឆ្លង​ឆ្នាំ​សកល​២០១៧-២០១៨​នៅ​ក្រុង​បា​វិត

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​សេង សិលា អភិបាល​នៃ​គណៈ​អភិបាលក្រុង​បា​វិត​មាន​ប្រសាសន៍​ដោយ​មោទនភាព​ថា រដ្ឋបាល​ក្រុង​បា​វិត​មានការ​រីក​ចម្រើន​គួរ​ឲ្យ​មោទនភាព មក​ដល់​ឆ្នាំ​២០១៧ ចូល​ឆ្នាំ​២០១៨​នេះ​រួម​មាន​វិស័យ​សហគ្រាស​ឧស្សាហកម្ម វេច​ន​ភ័​ណ្ឌ កាត់ដេរ…

ខេត្តស្វាយរៀង ៖ លោក​សេង សិលា អភិបាល​នៃ​គណៈ​អភិបាលក្រុង​បា​វិត​មាន​ប្រសាសន៍​ដោយ​មោទនភាព​ថា រដ្ឋបាល​ក្រុង​បា​វិត​មានការ​រីក​ចម្រើន​គួរ​ឲ្យ​មោទនភាព មក​ដល់​ឆ្នាំ​២០១៧ ចូល​ឆ្នាំ​២០១៨​នេះ​រួម​មាន​វិស័យ​សហគ្រាស​ឧស្សាហកម្ម វេច​ន​ភ័​ណ្ឌ កាត់ដេរ កាស៊ីណូ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ផ្សារ​រាត្រី រមណីយ៍ដ្ឋាន មណ្ឌល​កម្សាន្ត អាង​ហែល​ទឹក និង​រី​សត បង្កើត​ការងារ​ឲ្យ​ប្រជាពលរដ្ឋ កម្មករ​-​កម្ម​ការ​នី​រាប់​ម៉ឺន​នាក់​បម្រើ​ការងារ និង​មាន​ជីវភាព​ក្នុង​គ្រួសារ​ល្អ​ប្រសើរ ។

លើស​ពី​នេះ​បាន​អុស​ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចូល​មក​លេង​កម្សាន្ត​រាប់​ពាន់​នាក់ ជា​ពិសេស​នៅ​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​២០១៧-២០១៨​នេះ គ្រប់​ស្ថាប័នឯកជន​ទាំងអស់​ក្នុង​ក្រុង​បា​វិត​បាន​រៀបចំ​ពិធី​ឆ្លង​ឆ្នាំ​សកល ដោយ​មាន​ដាក់​តាំង​ភ្លើងពណ៌ ដើមឈើ គ្រឹះ​ស្មា​ក់ តុបតែង​លម្អរ តាម​ដងផ្លូវ និង​នៅ​ខាង​មុខ​បរិវេណ​ក្រុមហ៊ុន គួរ​ជាទី​គយគន់​ដ៏​ត្រកាល​ក្នុង​ពេល​រាត្រី ។

លោក​សេង​សិលា អភិបាលក្រុង​បា​វិត​មាន​ប្រសាសន៍​បែប​នេះ នៅ​ក្នុង​ពិធី​ឆ្លង​ឆ្នាំ​សកល​នៅ​ហូ​ម​ក្រោ​ន​ស្វី​មីង​ផ្លេ​ស និង​រី​សត កាលពី​វេលា​ម៉ោង​៨​និង​០០​យប់​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ភូមិ​បា​វិត​កណ្តាល​សង្កាត់​បា​វិត​ក្រុង​បា​វិត ។ លោក​ក៏​បាន​កោតសរសើរ​ដល់​លោក​អគ្គនាយក​ហូ​ម​ក្រោ​ន​ស្វី​មមី​ង​ផ្លេ​ស និង​រី​សត រៀបចំ​ពិធី​ឆ្លង​ឆ្នាំ​សកល ឬ​ខោ​ន​ដោ​ន ឆ្នាំ​២០១៧-២០១៨ ហើយ​បាន​បើក​ឲ្យ​មន្ត្រី​រាជា​ការ ប្រជាពលរដ្ឋ​ចូលរួម​កម្សាន្ត ហែល​ទឹក​លេង ដោយ​ប្រគុំ​តន្ត្រីបុរាណ​-​សម័យ​សម្តែង​សិល្ប​ធ្វើ​ឲ្យ​ពិធី​រឹតតែ អធិកអធម រីករាយ​ក្រៃ​លែង ។

លោក​សេង​សិលា បន្ត​ទៀត​ថា នេះ​ក៏​ដោយសារ​ប្រទេស​ជាតិ​យើង​មាន​សុខ​សន្តិភាព ទើប​មានការ​អភិវឌ្ឍន៍ ហើយ​ប្រទេស​ជាតិ​យើង​មាន​សុខ​សន្តិភាព​ធ្វើ​ឲ្យ​អ្នក​វិនិយោគទុន​ជាតិ និង​អន្តរជាតិ​មាន​ជំនឿ និង​ទុកចិត្ត​លើ​រាជរដ្ឋាភិបាល​បាន​មក​ដាក់​ទុន​រកស៊ី​នៅ​ប្រទេស​កម្ពុជា​យើង ជា​ពិសេស​ក្រុង​បា​វិត​នេះ​ដូច្នេះ យើង​ត្រូវ​តែ​ចូលរួម​ថែរក្សារ​សន្តិភាព​ឲ្យ​បាន​គង់​វង់​ជា​ដាច់ខាត ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ