ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឹង​កេ​ត​លើក​ពាន​ជើងឯក​លី​គ​កំពូល​ប្រចាំឆ្នាំ​2017​ទាំង​ត្រដាបត្រដួស

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ជើងឯក​លី​គ​កំពូល​កម្ពុជា​ប្រចាំ​ឆ្នាំ​២០១៧ បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ​កាលពី​យប់​ថ្ងៃ​ទី​៣០ ធ្នូ កន្លង​មកនេះ នៅ​លើ​ទី​លាន​​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វា​ញ​អស់​រយៈ​ពេល​​១២០​នាទី​ពេញ ពាន​ជើងឯក​មួយ​នេះ​បាន​ទៅ​លើ​ក្រុម​បឹង​កេ​ត…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ជើងឯក​លី​គ​កំពូល​កម្ពុជា​ប្រចាំ​ឆ្នាំ​២០១៧ បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ​កាលពី​យប់​ថ្ងៃ​ទី​៣០ ធ្នូ កន្លង​មកនេះ នៅ​លើ​ទី​លាន​​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ។ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វា​ញ​អស់​រយៈ​ពេល​​១២០​នាទី​ពេញ ពាន​ជើងឯក​មួយ​នេះ​បាន​ទៅ​លើ​ក្រុម​បឹង​កេ​ត តាម​រយៈ​ការ​កាត់ក្ដី​ដោយ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​យកឈ្នះ​ក្រុម​ក្រសួង​ការពារ​ជាតិ​ទាំង​ប្រផិតប្រផើយ​ដោយ​លទ្ធផល​១០​ទល់​នឹង​៩​។

តាម​ដឹង នេះ​គឺជា​លើក​ទី​៣​ហើយ​ដែល​ក្រុម​បឹង​កេ​ត​មានឱកាស​លើក​ពាន​លី​គ​កំពូល​កម្ពុជា ពោល​គឺ​នៅ​ឆ្នាំ​២០១២, ២០១៦ និង​ឆ្នាំ​២០១៧​នេះ​តែ​ម្ដង ។ ក្រឡេក​មើល​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម​បឹង​កេ​ត និង​ក្រុម​ក្រសួងការពារជាតិ​កាលពី​រាត្រី​ថ្ងៃ​ទី​៣០ ធ្នូ វិញ​ពិតជា​មាន​សភាព​ស្វិតស្វាញ​ខ្លាំង​ណាស់​ទម្រាំ​រក​ឃើញ​លទ្ធផល​ចាញ់​ឈ្នះ ។

នៅ​តង់​ទី​១ ក្រុម​បឹង​កេ​ត​ជា​អ្នក​រកបាន​១​គ្រាប់​នាំមុខ​មុន​ដោយ​កីឡាករ​ខ្សែប្រយុទ្ធ​សុខ សុវណ្ណ នៅ​នាទី​ទី​១៤ ធ្វើ​ឱ្យ​ក្រុម​ក្រសួងការពារជាតិ​ព្យាយាម​លេង​វាយ​សម្រុក​ដើម្បី​រក​គ្រាប់​បាល់​សង​វិញ ។ យ៉ាង​ណា​ក៏​ដោយ ក្រុម​ក្រសួងការពារជាតិ​ទោះបី​មានឱកាស​នាំ​បាល់​ទៅ​លេង​មុខ​ទី​គូប្រកួត​ច្រើន​ក្ដី​ក៏​រយៈពេល​៤៥​នាទី​ដំបូង​គ្មាន​សំណាង​រកបាន​គ្រាប់​បាល់​ឡើយ​ធ្វើ​ឱ្យ​ចប់​តង់​ទី​១​ក្រុម​បឹង​កេ​ត​នៅ​តែ​នាំមុខ​១-០​ដដែល​។

ចូល​ដល់​តង់​ទី​២ ក្រុម​ក្រសួងការពារជាតិ​មានឱកាស​រកបាន​១​គ្រាប់​តាម​ស្មើ​វិញ​នៅ
នាទី​ទី​៦៥​ដោយ​កីឡាករ​ខ្សែប្រយុទ្ធ​កូរ៉េ​ខាង​ជើង Kim Myong- Hun ធ្វើ​ឱ្យ​សមរភូមិ
វាលស្មៅ​នៅ​យប់​នោះ​ឡើង​កម្ដៅ​មិន​ឈប់​ឈរ ដោយសារ​ក្រុម​ទាំង​ពីរ​កាន់តែ​បង្កើន
ការ​លេង​សម្រុក​ដើម្បី​ច្បាម​យកជ័យ​ជម្នះ​ដូច​គ្នា ប៉ុន្តែ​គ្មាន​សំណាង​រកបាន​គ្រាប់​បាល់​បន្ថែម​ទៀត​ទេ ធ្វើ​ឱ្យ​ការ​ប្រកួត​ឈាន​ដល់​ការ​បន្ថែម​ម៉ោង​១៥​នាទី​ពីរ​ដង​ហើយ​នៅ​តែ​រក្សា​លទ្ធផល​១-១​ដដែល​។​ ដូច្នេះ​ដើម្បី​ស្វែងរក​ឱ្យ​ឃើញ​ម្ចាស់​ជើងឯក​លី​គ​កំពូល​ប្រចាំ​ឆ្នាំ​២០១៧​អាជ្ញាកណ្ដាល​បាន​កាត់​សេចក្ដី​ឱ្យ​ក្រុម​ទាំង​ពីរ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​ចម្ងាយ​១១​ម៉ែត្រ ។

ជា​លទ្ធផល​ក្រុម​កីឡាករ​ក្រសួងការពារជាតិ​ចំនួន​១៣​នាក់​ដែល​ចូល​ទាត់​បាល់​នៅ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ មាន​តែ​៩​នាក់​ធ្វើ​បាន​សម្រេច ឯ​៤​នាក់​ទៀត​ជា​កីឡាករ​កូរ៉េ​មាន KiMyong-Hun ,Jang SongHyok, Ri Hyong-Chol និង Choe Myong-ho ធ្វើ​មិន​បាន​សម្រេច​ទេ​។ ចំណែក​ក្រុម​បឹង​កេ​ត​វិញ​ធ្វើ​បាន​សម្រេច​១០​នាក់​ក្នុង​ពេល​៣​នាក់​ទៀត​គឺ​ឃួ​ន ឡា​បូ​រ៉ា​វី​, សុខ សុវណ្ណ និង Omogba ធ្វើ​មិន​បាន​ស​ម្រ​ច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ