ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​នៅ​តែ​អាច​កើនឡើង បើ​ទោះជា​មាន​ហានិភ័យ​ច្រើន

6 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ការ​នាំ​ចេញ​របស់​ប្រទេស​ថៃ នឹង​បន្ត​កើនឡើង​ក្នុង​ឆ្នាំ​២០១៨ ដោយ​មានការ​ជំរុញ​ពី​ការ​កើនឡើង​នៃ​ការ​នាំ​ចេញ​ពិភពលោក​ប្រមាណ​៩,២% និង​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​ដៃគូ​ពាណិជ្ជកម្ម​ធំ​ៗ​របស់​ប្រទេស​ថៃ ដែល​មាន​ដូច​ជា សហរដ្ឋអាមេរិក ជប៉ុន ចិន…

ទីក្រុង​បាងកក ៖ ការ​នាំ​ចេញ​របស់​ប្រទេស​ថៃ នឹង​បន្ត​កើនឡើង​ក្នុង​ឆ្នាំ​២០១៨ ដោយ​មានការ​ជំរុញ​ពី​ការ​កើនឡើង​នៃ​ការ​នាំ​ចេញ​ពិភពលោក​ប្រមាណ​៩,២% និង​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​របស់​ដៃគូ​ពាណិជ្ជកម្ម​ធំ​ៗ​របស់​ប្រទេស​ថៃ ដែល​មាន​ដូច​ជា សហរដ្ឋអាមេរិក ជប៉ុន ចិន និង​អឺរ៉ុប​ជាដើម ។

យោង​តាម​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ពិភពលោក​នឹង​កើនឡើង​៩,២% ។ លើស​ពី​នេះ តម្លៃ​កសិផល និង​ទំនិញប្រើប្រាស់​ប្រចាំ​ថ្ងៃ​សំខាន់​ៗ​ត្រូវ​បាន​គិត​ថា នឹង​កើនឡើង ស្រប​ទៅ​នឹង​ការ​កើនឡើង​នៃ​តម្លៃ​ប្រេង​ពិភពលោក​ផង​ដែរ ។

ការិយាល័យ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​ក្រោម​ក្រសួង​ពាណិជ្ជ កម្ម​ព្យាករណ៍​ថា ការ​នាំ​ចេញ​ក្នុង​ឆ្នាំ​២០១៨ នឹង​លូតលាស់​បាន​ពី​៦​ទៅ​៦,៥%​មក​ស្មើ​២៥០​ប៊ី​លាន​ដុល្លារ​។ ប៉ុន្តែ​ហានិភ័យ​មួយ​ចំនួន​ដូច​ជា អត្រា​ប្តូរ​ប្រាក់ និង​អ​ស្ថិរភាព​ផ្នែក​នយោ​បាយ​ពិភពលោក​អាច​នឹង​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​របស់​ប្រទេស​ថៃ ។

ក្រុមហ៊ុននាំចេញ​ក្នុង​ប្រទេស​នេះ​បាន​និយាយ​ថា ពួក​គេ​ព្រួយបារម្ភ​ខ្លាំង​ជាងគេ​លើ​ការ​កើនឡើង​នៃ​តម្លៃ​ប្រាក់​បាត​ដែល​អាច​ប៉ះពាល់​ដល់​ភាព​ប្រកួតប្រជែង​របស់​ប្រទេស​ថៃ។

សម្រាប់​ឆ្នាំ​២០១៧ ការិយាល័យ​ខាងលើ​ជឿជាក់​ថា ការ​នាំ​ចេញ​ប្រចាំឆ្នាំ​នឹង​កើនឡើង ១០%​មក​ស្មើ​ប្រមាណ​៧,២៣​ប៊ី​លាន​ដុល្លារ​។

អ្នកស្រី Ghanyapad Tantipipatpong នាយក​នៃ​ការិយាល័យ​ខាងលើ​បាន​និយាយ​ថា ការ​នាំ​ចេញ​របស់​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០១៧ បាន​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​ជា​ច្រើន ដូច​ជា គ្រឿង​សមុទ្រ​ក្លា​សេ និង​កំប៉ុង​, ផលិតផល​ធ្វើ​ពី​ជ័រកៅស៊ូ​, ផលិតផល​គីមី​, យាន​យន្ត​និង​គ្រឿង​យានយន្ត​, គ្រឿងអគ្គិសនី និង​កុំព្យូទ័រ​ជាដើម ។

ប៉ុន្តែ​អ្នកស្រី​បាន​ព្រមាន​ថា ការ​កើនឡើង​នៃ​តម្លៃ​ប្រាក់​បាត អាច​នឹង​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ក្នុង​ឆ្នាំ​២០១៨ ហើយ​អ្នកស្រី​ជំរុញ​ឲ្យ​ធនាគារជាតិ​ចេញ​វិធានការ​ដោះស្រាយ​បញ្ហា​នេះ​ដើម្បី​រក្សា​ភាព​ប្រកួតប្រជែង​របស់​ផលិតផល​ថៃ​ផង​ដែរ ។

លើស​ពី​នេះ​ទៀត អ្នកស្រី​បាន​និយាយ​ថា អ្នក​នាំ​ចេញ​របស់​ថៃ​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន​ព្រោះ​ការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ពិភពលោក​កាន់តែ​មាន​ភាព​តានតឹង​ឡើង ដោយ​មាន​ប្រទេស​នាំ​ចេញ​ក្នុង​អាស៊ាន​កាន់តែ​ច្រើន​បង្កើន​សមត្ថភាព​ក្នុង​ការ​ផលិត និង​ភាព​ប្រកួត​ប្រជែង​របស់​ពួក​គេ​ដែរ ។

អ្នកស្រី​បាន​បន្ថែម​ថា គោលនយោបាយ​រដ្ឋាករ​របស់​សហរដ្ឋអាមេរិក អាច​នឹង​បង្កើន​តម្លៃ​ប្រាក់​ដុល្លារ និង​រូបិយប័ណ្ណ​ផ្សេង​ៗ​ទៀត​ក្នុង​តំបន់ ។ ស្ថានការណ៍​នេះ​អាច​នឹង​ជំរុញ​ដល់​តម្លៃ​ប្រាក់​បាត​កាន់តែ​ឡើង​ថែម​ទៀត​ក្នុង​ឆ្នាំ ២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ