ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​កូរ៉េ​ឆាឆៅ​ស្រីស្នេហ៍​មិត្ត​ភក្តិ​​ដល់​​ក្នុង​​បន្ទប់​​សណ្ឋា​​គារ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ កាល​ពី​វេលាម៉ោង​​១០ និង​​៣០​​នាទី​​ព្រឹក​ថ្ងៃ​ទី​២២ វិច្ឆិកា បុរស​​កូរ៉េ​​ម្នាក់​បាន​ធ្វើ​សកម្ម​ភាព​​ចាក់​​នារី​​បម្រើ​ខារ៉ា​អូខេ​​ម្នាក់​​​ និង​អ្នក​រត់​​ម៉ូតូ​ឌុប​ម្នាក់​​​ ដែល​​ត្រូវ​​​ជា​បង​ប្អូន​​បង្កើត​​របស់​នាង​​ បណ្តាល​​ឱ្យ​​របួស​​នៅ​ក្នុង​​បន្ទប់​លេខ​៦២៦ នៃ​សណ្ឋា​គារ​​​មួយ​លើ​​ដំបូល​​ផ្សារ​អូ​រ​ឫស្សី ។ ក្រោយ​​កើត​ហេតុ​ បុរស​​កូរ៉េ​ម្នាក់​​នោះ​ត្រូវ​បាន​សន្តិ​សុខ​​​ និង​នគរ​បាល​​ប្រចាំ​នៅ​​​​ផ្សារ​​​អូរ​ឫស្សី​​ចាប់​បញ្ជូន​​​ទៅ​កាន់​​ការិយាល័យ​​​អន្តោ​​ប្រវេសន៍​​​​នៃ​ស្នង​ការ​​​ដ្ឋាន​​នគរ​បាល​​រាជ

រាជ​ធានី​ភ្នំពេញ ៖ កាល​ពី​វេលាម៉ោង​​១០ និង​​៣០​​នាទី​​ព្រឹក​ថ្ងៃ​ទី​២២ វិច្ឆិកា បុរស​​កូរ៉េ​​ម្នាក់​បាន​ធ្វើ​សកម្ម​ភាព​​ចាក់​​នារី​​បម្រើ​ខារ៉ា​អូខេ​​ម្នាក់​​​ និង​អ្នក​រត់​​ម៉ូតូ​ឌុប​ម្នាក់​​​ ដែល​​ត្រូវ​​​ជា​បង​ប្អូន​​បង្កើត​​របស់​នាង​​ បណ្តាល​​ឱ្យ​​របួស​​នៅ​ក្នុង​​បន្ទប់​លេខ​៦២៦ នៃ​សណ្ឋា​គារ​​​មួយ​លើ​​ដំបូល​​ផ្សារ​អូ​រ​ឫស្សី ។ ក្រោយ​​កើត​ហេតុ​ បុរស​​កូរ៉េ​ម្នាក់​​នោះ​ត្រូវ​បាន​សន្តិ​សុខ​​​ និង​នគរ​បាល​​ប្រចាំ​នៅ​​​​ផ្សារ​​​អូរ​ឫស្សី​​ចាប់​បញ្ជូន​​​ទៅ​កាន់​​ការិយាល័យ​​​អន្តោ​​ប្រវេសន៍​​​​នៃ​ស្នង​ការ​​​ដ្ឋាន​​នគរ​បាល​​រាជ​ធានី​ភ្នំពេញ ដើម្បី​ឱ្យ​​សមត្ថ​កិច្ច​ជំនាញ​​​ចាត់​ការ​តាម​​នីតិវិធី​ ។

ភ្លាមៗ​នោះ​​​គេ​​មិន​ទាន់​បាន​ដឹង​ថា បុរស​​កូរ៉េ​ដែល​​ទំនងជា​​​ជោក​ជាំ​ដោយ​គ្រឿង​​ញឿន​​​ខាង​លើ​​​ឈ្មោះ​អ្វី​ឱ្យ​​ពិត​ប្រាកដ​​នោះ​ទេ ព្រោះ​និយាយ​​ស្តាប់​គ្នា​លែង​បាន​​ទៅ​ហើយ ប៉ុន្តែ​​នារី​រង​គ្រោះ​បាន​ស្គាល់​​តាម​​មិត្ត​ភក្តិ​​​​​ថា ឈ្មោះ​​មីស្ទ័រ​​ខេ ​អាយុ​​​ប្រហែល​ជាង​៣០​ឆ្នាំ ។

ជន​រង​គ្រោះ​​ក្នុង​ហេតុ​ការណ៍​ទាំង​​​​២​​នាក់​​បង​ប្អូន​ម្នាក់​ឈ្មោះ​​ង៉ូវ វណ្ណារី ហៅ​អានី ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជា​​នារី​បម្រើ​នៅ​ហាង​​ខារ៉ា​​អូខេ សូនី ស្ថិត​​នៅ​ផ្លូវ​​ភ្លោះ សង្កាត់​បឹង​​ព្រលឹត និង​ម្នាក់​ត្រូវ​​ជា​​បង​ឈ្មោះ​ង៉ូវ វ៉ាន់​វុទ្ធី ភេទ​ប្រុស អាយុ​​២៩​ឆ្នាំ ជា អ្នក​រត់​ម៉ូតូ​ឌុប​ ស្នាក់​នៅ​ផ្ទះ​លេខ​​៧៨Q ផ្លូវ​២១៧ សង្កាត់​​​អូរឫស្សី​ទី​៤ ខណ្ឌ​​៧​មករា ។ ទាក់​ទិន​​នឹង​ហេតុ​ការណ៍​នេះ​​​​​​នារី​​ឈ្មោះ​​ង៉ូវ វណ្ណារី បាន​រៀប​​​រាប់​ប្រាប់​សមត្ថក​ិច្ច​​​ក្រោយ​កើត​ហេតុ​​ថា ខ្លួន​​នាង​​​ត្រូវ​បាន​សង្សារ​​ជន​ជាតិ​​កូរ៉េ​ម្នាក់​នាំ​ចេញ​ពី​​ខារ៉ា​អូខេ សូនី ដែល​ជាក​ន្លែង​​ធ្វើ​ការ ​​ទៅ​ដេក​​​នៅ​បន្ទប់​​លេខ​៦២៦ នៃ​សណ្ឋា​គារ​​​លើ​ដំបូល​ផ្សារ​​អូរ​ឫស្សី តែ​នាង​មិន​​បាន​បញ្ជាក់​ឱ្យ​​សមត្ថ​កិច្ច​ដឹង​ថា សង្សារ​​កូរេ៉​​នេះ​មាន​ឈ្មោះ​​អ្វី​​​​ឡើយ ។ លុះ​ពេល​​ព្រឹក​​ឡើង​ថ្ងៃ​ទី​២២ វិច្ឆិកា សង្សារ​នាង​បាន​ប្រាប់​​ថា ចុះ​ទៅ​​រក​ទិញ​​អាហារ​​ដើម្បី​​យក​​មក​ទទួល​​​ទាន​នៅ​ទី​នោះ​​ទាំង​អស់​​គ្នា ។ បន្ទាប់​ពី​សង្សារ​​​ប្រាប់​​​ហើយ​​​​​​នាង​ក៏​​​​សំងំ​​ដេក​បន្ត​​ទៀត ។ ​នារី​រ​ង​គ្រោះ​​បាន​ប្រាប់​​​​សមត្ថ​កិច្ច​​​ទៀត​ថា ​ពេល​សង្សារ​​ចេញ​ទៅ​​ផុត​​​ម៉ោង​​ប្រមាណ​​​ជាង​​១០​​ស្រាប់​តែ​​មិត្ត​​ភក្តិ​​សង្សារ​​ដែល​គេ​ហៅ​​​ខ្លួន​​ឯង​ថា​​​ឈ្មោះ​​​​​មី​​ស្ទ័រ​​ ខេ ​បាន​ទៅ​​គោះ​ទ្វារ​​បន្ទប់​នាង​​ ក្នុង​គោល​​បំណង​រក​​មិត្ត​ភក្តិ​​ដែ​ល​ជា​សង្សារ​​​របស់​នាង​ ។ ពេល​​ឮសំឡេង​​គោះ​ទ្វារ​​នាង​ក៏​ស្ទុះ​​​ទៅ​​បើក​​ទ្វារ​ឱ្យ​ចូល​ ដោយ​និយាយ​​ធ្វើ​​ដៃ​​ធ្វើ​ជើង​​ជា​សញ្ញា​​ថា​ សង្សារ​នាង​​​​មិន​​​នៅ​ទេ ​គេ​ចេញ​​​ទៅ​ក្រៅ​​បាត់​ហើយ ។ ​គ្រាន់​​តែ​​នាង​ប្រាប់​​​​ថា​​សង្សារ​​មិន​នៅ​ ពេល​នោះ​​​ឈ្មោះ​ខេ​បាន​​ដើរ​​ចូល​​ក្នុង​បន្ទប់​ ហើយ​​និយាយ​​​ជា​​ភាសា​​កូរ៉េ​ រក​ស្តាប់​​អ្វី​មិន​បាន​ ​និង​​មាន​​អាការ​​ទ្រេឌ​ទ្រោត​​ ព្រោះ​ស្រវឹង​​ថ្នាំ​ញៀន​ជោក​ជាំ​​ផង ។ ​ឃើញ​​ដូច្នេះ​​នាង​បាន​​រុញ​​ច្រាន​​​​ឱ្យ​ចេញ​ពី​​​ក្នុង​បន្ទប់​ ​ព្រោះ​​ពេល​នោះ​​គេ​​បាន​ប្រើ​​​​​កាយ​វិការ​​ហាក់​បី​ដូច​​​ជា​​ចង់​​ចាប់​នាង​​រំលោភ​ ។ ​​ទោះ​បី​​នាង​ខំ​រុញ​​​ឱ្យ​គេ​ចេញ​​ពី​បន្ទប់​​យ៉ាង​ណា​ក្តី​ ឈ្មោះ​​ខេ ​មិន​ព្រម​ចេញ​​ទេ ថែម​ទាំង​​​​ប្រើ​​​​អំពើ​​ហិង្សា​​យក​​​កែវ​ទឹកគប់​បែក​រាយ​ប៉ាយ​​​​ពេញ​ក្នុង​បន្ទប់​​​ ​។ ដោយ​​សារ​ហេតុ​ការណ៍​​​កាន់​តែ​ធ្ងន់​​ធ្ងរ​​​​​របៀប​គំរាម​​ចង់​​ធ្វើ​អ្វី​​មួ​​យ​​មក​លើនាង​​យ៉ាង​ដូច្នេះ​ នាង​បាន​​ទូរ​ស័ព្ទ​​​ទាក់​ទង​​​ទៅបង​​ប្រុស​​របស់​នាង​​ដែល​ជា​អ្នក​រត់​​ម៉ូតូ​ឌុប​​ឈ្មោះ​ង៉ូវ ​វ៉ាន់​​វុទ្ធី ​​ឱ្យ​​មក​ជួយ​​ ខណៈ​​ពេល​​​នាង​កំពុង​​ទូរ​ស័ព្ទ​​ទៅ​​ប្រាប់​បង​​នោះ​ ស្រាប់​តែ​​ឈ្មោះ​នេះ​​បាន​យក​កូន​​កន្ត្រៃ​​​កាត់​ត្រចក​​ដែល​មាន​​កូន​កាំ​​បិត​​ជាប់​ជាមួយ​​នោះ​ផង​​ចាក់​នាង​​ត្រង់​​​ភ្លៅ បណ្តាល​​​ឱ្យ​រង​របួស​​ហូរ​ ឈាម ។​
​​នារី​រង​គ្រោះ​​បាន​ប្រាប់​សមត្ថ​កិច្ច​​ទៀត​ថា ​​​ពេល​ឈ្មោះ​​ខេ ចាក់​​នាង​ បង​ប្រុស​​នាង​ក៏​មក​ដល់​​​ល្មម​​ និង​បាន​​ស្ទុះ​​ចូល​ទៅ​​ចាប់បុរស​កូរ៉េ​​​នោះ​ចេញ​​ ដើម្បី​កុំ​​​​​ឱ្យ​មាន​រឿង​​កាន់​តែ​ធំ​​ជាង​​នេះ​​ទៀត ។ ​នៅ​ពេល​​បង​ប្រុស​​នាង​ចូ​ល​​ទៅ​​​ឈ្មោះ​ខេ ​បាន​ស្រវា​​យក​​​​អំបែង​កែវ​​ចាក់​​ចំ​សៀត​​ផ្កាបង​ប្រុស​​​​ខាង​ឆ្វេង​​​ឱ្យ​រ​ង​របួស​​​ធ្ងន់ និង​ហូរ​ឈាម​​ស្រោច​​ពេញ​ខ្លួន​ ។ ​ការ​ភ្ញាក់​ផ្អើល​​នៅ​បន្ទប់​​សណ្ឋា​គារ​​លើ​ដំបូល​​ផ្សារ​អូរ​ឫស្សី​​ ក៏​បាន​​​ដឹង​​ដល់​​សន្តិ​សុខ​​ផ្សារ និង​​នគរ​បាល​​ប្រចាំ​ការនៅ​​​ផ្សារ​​ចេញ​ទៅ​អន្តរា​គមន៍​​ភ្លាម​ និង​​ចាប់​​ជន​ជាតិ​កូរ៉េ​​នោះ​​នាំ​ចុះ​ទៅ​​ក្រោម​ដើម្បី​សួរ​នាំ​​ហេតុ​​​ផល​​​ ​។ ផ្ទុយ​​ទៅ​វិញ​​មិន​​ឃើញ​វត្ត​​មាន​​អ្នក​ទទួល​​ខុស​ត្រូវ​ក្លិប​​ម៉ាស្សា​​ខារ៉ាអូខេ​​ និង​​សណ្ឋា​គារ​លើ​ដំបូល​ផ្សារ​​​អូរ​ឫស្សី​​នោះ​ចេញ​មុខ​ដោះ​ស្រាយ​​​នៅ​ពេល​ភ្ញៀវ​​​ទៅ​ស្នាក់​​នៅ​​កើត​មាន​​ការ​វាយ​​តប់​គ្នា​​​​​នោះ​ទេ ។

បន្ទាប់​​ពី​ក្រុម​សន្តិ​សុខ​​​ផ្សារ និង​នគរ​បាល​​ប្រចាំ​ការនៅ​​​ផ្សារ​អូរ​ឫស្សី​​ឃាត់​ជន​​ជាតិ​កូរ៉េ​​នោះ​​​​​ដើម្បី​​​នាំ​​ទៅ​កាន់​​ការិ​​យា​ល័យ​​​ជំនាញ​​អន្តោ​ប្រវេសន៍​ចាត់​​ការ​បន្ត ពេល​នោះ​​​ជន​ជាតិ​កូរ៉េ​​មិន​ព្រម​​ទៅ​តាម​សម្រួល​​​ទេ ព្រម​ទាំង​មាន​ចេនតា​​រក​វាយ​​សមត្ថ​កិច្ច​ និង​ចង់​រត់​​ដោះ​ដៃ​ក្នុងអំពើ​​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ទៀត​​ផង​ ទើប​​​សមត្ថ​កិច្ច​​​នគរ​បាល​​​ប្រចាំ​ការនៅ​​​ផ្សារ និង​​​សមត្ថ​កិច្ច​កង​រាជ​អាវុធ​​ហត្ថ​​ម្នាក់​​​ផង​បាន​ចាប់​ដាក់​ខ្នោះ​​ និង​រុញ​​ឡើង​រថយន្ត​​ដឹក​ទៅ​កាន់​ការិយា​ល័យ​​ជន​បរ​ទេស​​តែ​ម្តង ។

ក្រោយ​​ពី​នាំ​​បុរស​​កូរ៉េ​​នោះ​ចេញ​ផុត​នារី​​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​​ប្តឹង​​ពី​ឈ្មោះ​​​ខេ ​នៅ​​ប៉ុស្តិ៍​រដ្ឋ​​បាល​​​អូរ​ឫស្សី​​ទី​១ ខណ្ឌ​៧​មករា ចំណែក​​បុរស​​​ជា​​​ត្រូវ​​បាន​ស្ត្រី​ជា​​ភរិយា​​នាំ​ទៅ​កាន់​​មន្ទីរ​ពេទ្យ​​ដើម្បី​ព្យាបាល​​របួស​ហើយ​ក៏​​អាច​ទៅ​ដាក់​ពាក្យ​​បណ្តឹង​​ផង​ដែរ ៕