ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​ពី​នេះ​ពី​នោះ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

អាន​សៀវភៅ​តែ​មួយ​ថ្ងៃ​បាន​១០០​ក្បាល ក្មេង​ប្រុស​នៅ​ស៊ី​កា​ហ្គោ អាយុ​៤​ឆ្នាំ​ម្នាក់​អាន​សៀវភៅ​បាន​១០០​ក្បាល​តែ​រយៈពេល​មួយ​ថ្ងៃ និង​ក្លាយជា​កំលាំងចិត្ត​ដល់​ឪពុក​ម្ដាយ ។ រញ្ជួយ​ដី​៦,២​រិ​ក​ស្ទ័​រ​អង្រួន​អ៊ី​រ៉​ង់​ប៉ុន្តែ​គ្មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ ទិដ្ឋភាព​នៃ​ការ​ខូចខាត​តិចតួច​ពី​រញ្ជួយ​ដី​នៅ​ខេត្ត «​ឃ័​រ​ម៉ា​ន​សា​» ប្រទេស​អ៊ី​រ៉​ង់ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក…

អាន​សៀវភៅ​តែ​មួយ​ថ្ងៃ​បាន​១០០​ក្បាល

ក្មេង​ប្រុស​នៅ​ស៊ី​កា​ហ្គោ អាយុ​៤​ឆ្នាំ​ម្នាក់​អាន​សៀវភៅ​បាន​១០០​ក្បាល​តែ​រយៈពេល​មួយ​ថ្ងៃ និង​ក្លាយជា​កំលាំងចិត្ត​ដល់​ឪពុក​ម្ដាយ ។

រញ្ជួយ​ដី​៦,២​រិ​ក​ស្ទ័​រ​អង្រួន​អ៊ី​រ៉​ង់​ប៉ុន្តែ​គ្មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ
ទិដ្ឋភាព​នៃ​ការ​ខូចខាត​តិចតួច​ពី​រញ្ជួយ​ដី​នៅ​ខេត្ត «​ឃ័​រ​ម៉ា​ន​សា​» ប្រទេស​អ៊ី​រ៉​ង់ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

អាកាសធាតុ​ត្រជាក់​ខ្លាំង​នៅ​អង់គ្លេស​សាលារៀន​ជា​ច្រើន​បាន​បិទ
សាលារៀន​ជា​ច្រើន​កន្លែង​នៅ​អង់គ្លេស និង​វ៉េ​ល​ត្រូវ​បាន​បិទ​ជា​ថ្ងៃ​ទី​២ ក្រោយ​ពី​មាន​អាកាសធាតុ​ត្រជាក់​បំផុត ដោយ​ទីតាំង​នានា​គ្របដណ្ដប់​ដោយ​ព្រិល ។

រោងចក្រ​ឧស្ម័ន​ផ្ទុះ​នៅ​អូ​ទ្រី​ស​ស្លាប់​១​នាក់
កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​មាន​កើតហេតុ​ការណ៍​ផ្ទុះ​នៅ​ឯម​ជ្ឍ​មណ្ឌល​ចែកចាយ​ឧស្ម័ន​មួយ​នៅ​អូ​ទ្រី​ស​បង្ក​ឲ្យ​ស្លាប់​ម្នាក់ ។

ទឹកកក​មាន​រាង​ដូច​គ្រាប់​បាល់​ទើរ​នៅ​លើ​ឆ្នេរ​ប្រទេស​រុ​ស្ស៊ី
ទឹកកក​មាន​រាង​ដូច​គ្រាប់​បាល់​ជា​ច្រើន​ម៉ឺន​គ្រាប់ ត្រូវ​បាន​រសាត់​មក​ទើរ​លើ​តំបន់ឆ្នេរ​មួ​យ​របស់​រុ​ស្ស៊ី​បង្កើត​ភាព​ស្រស់​ស្អាត​ដល់​អ្នក​ដែល​ប្រទះ​ឃើញ ជាដំបូង​មិនដឹង​ពី​មូលហេតុ​ខណៈ​ពេល​អ្នក​វិទ្យាសាស្ត្រ មាន​ជំនឿ​ថា​មាន​ដើម​កំណើត​ពី​ជាតិពុល​របស់​ប្រេង ។

អា​ហ្វ​ហ្គា​នី​ស្ថាន​បើក​កិច្ច​ប្រតិបត្តិការ​វាយប្រហារ​ក្រុម IS
កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​បើក​ការ​វាយប្រហារ​ដ៏​ធំ​ទៅ​លើ​ក្រុម​អ៊ី​ស្លា​ម​ដែល​កំពុង​លើកទ័ព​ចូល​ខេត្ត​មួ​ួ​យ​នៅ​ភាគ​ខាងជើង​ប្រទេស ។

មនុស្ស​យន្ត​លើក​ទម្ងន់
វិស្វករ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ពី​ស្ថាប័ន​ម៉ាស់​សា​ឈូ​សេត «massachusetts» សហរដ្ឋអាមេរិក​បាន​ច្នៃប្រឌិត​មនុស្ស​យន្ត​អាច​លើក​ទម្ងន់​បាន​។

លែង​ត្រី​បបែល​ទៅ​ក្នុង​ទន្លេ
ចៅហ្វាយ​ក្រុង​សា​មុត​ស៊ុ​ង​ក្រាម ប្រទេស​ថៃ​បាន​លែង​ត្រី​បបែល​មួយ​ក្បាល​ទៅ​ក្នុង​ទន្លេ​ក្រោយ​ពី​មាន​សល់​តែ​មួ​​យ​ក្បាល ព្រោះ​ជា​ច្រើន​ក្បាល​ទៀត​ងាប់​ដោយសារ​ទឹក​ស្អុយ ។

ចូល​ទៅ​ក្នុង​ភ្នក់ភ្លើង​រើស​ទូរស័ព្ទ
បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវ​ភ្លើង​ឆាបឆេះ ក្រោយ​ពី​រត់​ចូល​ទៅ​ក្នុង​រោងចក្រ​ដែល​កំពុង​ឆេះ​ដ៏​សន្ធោរ​សន្ធៅ ដើម្បី​រើស​ទូរស័ព្ទ​របស់​ខ្លួន ។

អា​មេ​រិ​ក​សុំ​ទោស​ជប៉ុន​ដែល​បំណែក​ឧទ្ធម្ភាគចក្រ​ធ្លាក់​ក្នុង​សាលា
អា​មេ​រិ​ក​សំដែង​ការ​សោកស្ដាយ និង​សុំ​ទោស​ដ៏​ខ្ពង់ខ្ពស់​ដល់​ជប៉ុន ក្រោយ​ពី​បំណែក​ឧទ្ធម្ភាគចក្រ​ធ្លាក់​ទៅ​ក្នុង​ទីលាន​ប្រកួត​កីឡា​មួយ​នៅ​ក្នុង​សាលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ