ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ប្រាក់​លាន​ផ្សះផ្សា​មួយគូ​ស្នេហ៍​ឬ ?

6 ឆ្នាំ មុន

លោក ​Elon Musk​ ថើប​លាគ្នា​ជាមួយ​នាង ​Amber Heard​ ក្រោយ​ពី​បាន​ទទួលទាន​អាហារ​ពេល​ល្ងាច​រួម​គ្នា​នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ។ រូបភាព​នេះ​បង្កើត​ច​ម្ង​ល់​ថា ពួក​គេ​វិល​ទៅ​សេពគប់​គ្នា​ជា​ថ្មី​ក្រោយ​ពី​បាន​បែកបាក់​កាលពី​ខែសីហា…

លោក ​Elon Musk​ ថើប​លាគ្នា​ជាមួយ​នាង ​Amber Heard​ ក្រោយ​ពី​បាន​ទទួលទាន​អាហារ​ពេល​ល្ងាច​រួម​គ្នា​នៅ​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស ។ រូបភាព​នេះ​បង្កើត​ច​ម្ង​ល់​ថា ពួក​គេ​វិល​ទៅ​សេពគប់​គ្នា​ជា​ថ្មី​ក្រោយ​ពី​បាន​បែកបាក់​កាលពី​ខែសីហា កន្លង​មក ឬ​យ៉ាងណា ។

រូបភាព​នោះ​ធ្វើ​ឱ្យ​មាន​ពាក្យ​ចចាមអារ៉ាម​ថា ពួក​គេ​អាច​វិល​មក​ត្រូវរ៉ូវ​គ្នា​ជា​ថ្មី ព្រោះ​កាលពីមុន​ខាង​បុរស​បាន​ផ្តល់​បទ​សម្ភាសន៍​ថា លោក​«​បំភ្លេច​នាង​មិន​បាន​ទេ​» និង​ទទួលស្គាល​ថា​«​បេះដូង​លោក​ស្ទើរ​ប្រេះស្រាំ​»​ដែល​នៅ​បែក​គ្នា​ជាមួយ​តារា​សម្តែង​រូប​នេះ ។

«US Weekly»​បាន​អះអាង​ដោយ​យោង​តាម​ប្រភព​ជំនិត​ពី​ភាគី​បុរស​ថា ពួក​គេ​ទាំង​២​នៅ​មិន​ទាន់​បាន​សេពគប់​គ្នា​នៅឡើយ​ទេ ហើយ​ម្ចាស់ទ្រព្យ​សម្បត្តិ​សរុប​២០.៨០០​លាន​ដុល្លារ និង​អតីត​ប្រពន្ធ​របស់​លោក​Johnny Depp​ទទួលទាន​អាហារ​រួម​គ្នា​ក្នុង​នាម​ជា​មិត្តភក្តិ​ប៉ុណ្ណោះ ។

នាង​Amber Heard​ធ្លាប់​រៀប​ការ​ជាមួយ​Johnny Depp​នៅ​ឆ្នាំ​២០១៥ និង​បាន​លែងលះ​ក្នុង​ឆ្នាំ​បន្ទាប់ រួម​ទាំង​ប្តឹង​ពី​បទ​វាយដំ​លើ​រាង​កាយ​នាង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ