ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី​សិច​ស៊ី​លេចធ្លោ​ប្រចាំឆ្នាំ​2017

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​ជា​ច្រើន​បាន​ប្រជែង​គ្នា​បង្ហាញ​ភាព​លេចធ្លោ ដូច​ជា​ការ​សម្តែង ការ​ច្រៀង និង​ការ​តុបតែង​ខ្លួន​ជាដើម ។ តារា​ស្រី​ខ្លះ​ទៀត​ប្រើ​វិធីសាស្ត្រ​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ដោយ​សម្ញែង​សម្រស់​ដើមទ្រូង ។ តើ​តារា​ស្រី​ណាខ្លះ​លេចធ្លោ​ខាង​ភាព​សិច​ស៊ី​ប្រចាំឆ្នាំ​២០១៧…

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​ជា​ច្រើន​បាន​ប្រជែង​គ្នា​បង្ហាញ​ភាព​លេចធ្លោ ដូច​ជា​ការ​សម្តែង ការ​ច្រៀង និង​ការ​តុបតែង​ខ្លួន​ជាដើម ។ តារា​ស្រី​ខ្លះ​ទៀត​ប្រើ​វិធីសាស្ត្រ​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ដោយ​សម្ញែង​សម្រស់​ដើមទ្រូង ។ តើ​តារា​ស្រី​ណាខ្លះ​លេចធ្លោ​ខាង​ភាព​សិច​ស៊ី​ប្រចាំឆ្នាំ​២០១៧ ។

កញ្ញា​វណ្ណ វ​លក្ខណ៍​៖ ជា​តារា​សម្តែង​ទើបតែ​លេចមុខ​មាត់ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​សម្រស់​នាង​កាន់តែ​ស្អាត ហើយ​ថែម​ទាំង​ទទួល​បាន​ការងារ​សម្តែង​ច្រើន​ជាង​មួយ​ផលិត​​ករ​ល្បីឈ្មោះ ។ នាង​ត្រូវ​គេ​ចាត់​ចូល​ជា​តួ​សម្តែង​ឆ្នាស​ឆ្នើម ហើយ​ហ៊ាន​សម្ញែង​ដើមទ្រូង​មិន​ចេះ​ខ្លាច មិន​ថា​តែ​ក្នុង​រឿង​ឡើយ សូ​ម្បី​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ជប់លៀង​នានា​ក៏​ស្រី​ស្អាត​រូប​នេះ​បង្ហាញ​ភាព​សិច​ស៊ី​ខ្លាំង​ដែរ ។

កញ្ញា​សួង សុខា​រ៉ា​នី​ត​៖ នាង​មានចិត្ត​ខ្លាំង​ក្នុង​ការ​និយម​តែង​កាយ​ដោយ​ពាក់អាវ វាល​ៗ​អត់​ដៃ​ឃើញ​សរសៃ​សាច់​ទ្រូង ។ នាង​ជា​តារា​សម្តែង​ដែល​បាន​ថត​រឿង​ភាគ និង​ដុំ​ជា​តួ​កាច​ឆ្នើម​ដោយ​ផលិតករ​មិនសូវ​មើល​រំលង​ឡើយ ។ នាង​ថែម​ទាំង​ថត​ខារ៉ាអូខេ និង​ស្ប៉ត​ពាណិជ្ជកម្ម​ផង​ដែរ ។

ពៅ វិ​រី​យ៉ា ៖ ជាតា​រា​ស្រី​និយម​តែងខ្លួន​យេ​ៗ​ខ្លាំង​ណាស់​ដែរ ។ ស្រី​ស្អាត​រូប​នេះ​ចូល​ចិត្ត​តុបតែង​កាយ​បញ្ចេញ​គល់​ទ្រូង​លេច​លើ​លេច​ក្រោម​បង្ក​ឱ្យ​មាន​អ្នក​តាមដាន​មិន​ចាញ់​តារា​ស្រី​ផ្សេង​ឡើយ ។

វី​រិ​យ៉ា​​កំពុង​មាន​វត្តមាន​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី​ជា​លើក​ទី​១​រយៈពេល​២​ខែ ។

នាង​​វី​រិ​យ៉ា​រំពឹង​ថា នាង​នឹង​ជោគជ័យ​ទាំង​អាជីព​សម្តែង ទាំង​ស្នេហា ព្រោះ​នាង​សម្រេច​ថា​នឹង​ទទួល​បុរស​ល្អ​ណាមួយ​ប្រសិនបើ​នាង​ជឿជាក់ និង​ទុកចិត្ត​។

តារា​សម្តែង​សាន សុ​ម៉ា​លី ៖ នាង​នៅ​តែ​ទទួល​នាម​ជាតា​រា​ស្រី​សិច​ស៊ី ដោយ​ចូល​ចិត្ត​តែងខ្លួន​យេ​ៗ ហើយ​បើ​និយាយ​ពី​ដើមទ្រូង​នាង​វិញ គឺ​អ្នក​ណា​ក៏​ថា​មាន​សម្រស់​គួរ​ឱ្យ​ចូល​ចិត្ត​ដែរ​។ សុ​ម៉ា​លី​ទើបតែ​ទទួល​ថត​ឡើង​វិញ​ក្រោយ ពេល​ផ្អាក​ច្រើន​ខែ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ