ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀបចំ​លំនៅ​ឋាន​តាម​ហុងស៊ុយ​ទាំងនេះ នឹង​ទទួល​លាភ​សំណាង​ក្នុង​ឆ្នាំ​ថ្មី

6 ឆ្នាំ មុន

ការ​រៀបចំ​លំនៅ​ឋាន​តាម​លក្ខណៈ​ហុងស៊ុយ​អាច​ជួយ​ឲ្យ​លំនៅ​ឋាន​របស់​លោក​អ្នក​ហូរ​ចូល​នូវ​ទ្រព្យសម្បត្តិ មាសប្រាក់ និង​បន្ថែម​ជោគ​លាភ​នៅ​ក្នុង​ឆ្នាំ​ថ្មី​ដែល​នឹង​មក​ដល់​ឆាប់​ៗ​នេះ​។ តើ​យើង​គួរ​តុបតែង​បែប​ណាខ្លះ និង​សម្ភារ​អ្វីខ្លះ​ដែល​ត្រូវ​យក​ចេញពីផ្ទះ​ឲ្យ​បាន​មុន​ឆ្នាំ​ថ្មី​មក​ដល់ ? ១-​ការ​សម្អាតផ្ទះ​ស្អាត​បំផុត ជា​ចំណុច​ចាប់ផ្តើម​បង្កើត​ហុងស៊ុយ​ល្អ ៖ ប្រសិនបើ​លោក​អ្នក​គ្មាន​ពេលវេលា​សម្អាតផ្ទះ​ជា​ប្រចាំ​ទេ…

ការ​រៀបចំ​លំនៅ​ឋាន​តាម​លក្ខណៈ​ហុងស៊ុយ​អាច​ជួយ​ឲ្យ​លំនៅ​ឋាន​របស់​លោក​អ្នក​ហូរ​ចូល​នូវ​ទ្រព្យសម្បត្តិ មាសប្រាក់ និង​បន្ថែម​ជោគ​លាភ​នៅ​ក្នុង​ឆ្នាំ​ថ្មី​ដែល​នឹង​មក​ដល់​ឆាប់​ៗ​នេះ​។ តើ​យើង​គួរ​តុបតែង​បែប​ណាខ្លះ និង​សម្ភារ​អ្វីខ្លះ​ដែល​ត្រូវ​យក​ចេញពីផ្ទះ​ឲ្យ​បាន​មុន​ឆ្នាំ​ថ្មី​មក​ដល់ ?

១-​ការ​សម្អាតផ្ទះ​ស្អាត​បំផុត ជា​ចំណុច​ចាប់ផ្តើម​បង្កើត​ហុងស៊ុយ​ល្អ ៖
ប្រសិនបើ​លោក​អ្នក​គ្មាន​ពេលវេលា​សម្អាតផ្ទះ​ជា​ប្រចាំ​ទេ គួរ​បោស​សម្អាតផ្ទះ​ជា​ផ្នែក​ៗ​ដើម្បី​ទទួល​ឆ្នាំ​ថ្មី ដោយ​រៀបចំ​សម្ភារ​នានា​ឲ្យ​មាន​របៀប​តាម​លក្ខណៈ​ហុងស៊ុយ គឺ​មាន​ជំនឿ​ថា នឹង​ជួយ​បន្ថែម​ជោគ​លាភ និង​មាសប្រាក់​ឲ្យ​ហូរ​ចូល​មក ។ ប្រសិនបើ​ផ្ទះ​រាយ​ប៉ាយ នឹង​ធ្វើ​ឲ្យ​ជោគ​លាភ ឬ​ឱកាសល្អ​ៗ​អណ្តែត​ទៅ​បាន ។

២-​ពិនិត្យ​បរិវេណ​ខាងក្រៅ និង​ខាងក្នុង​ផ្ទះ ៖
បើ​មាន​ផ្នែក​ណា​ខូចខាត​ទ្រុឌទ្រោម យើង​ត្រូវ​ប្រញាប់​ជួសជុល​វា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន កុំ​បណ្តោយ​ឲ្យ​ឆ្លង​ឆ្នាំ​ទាន់ ដូច​ជា កញ្ចក់​បែក ផ្ទះ​ប្រេះស្រាំ និង​ភ្លើង​ខូច​ជាដើម បើ​មិន​អាច​ជួសជុល​វា​បាន​ទេ គួរ​បោះចោល​ទៅ ។

៣-​សម្អាត​ផ្លូវ​ចូល​ផ្ទះ​ដើម្បី​ទទួល​អ្វី​ល្អ​ៗ ៖
ពិនិត្យ​មើលទៅ​លើ​អំ​ពូ​ល​ភ្លើង កណ្តឹង និង​គន្លឹះទ្វារ​ថា តើ​វា​នៅ​ប្រើ​ការ​បាន​ល្អ​ដែរ​ឬទេ ? បើ​ប្រើ​មិន​បាន​ទេ គួរ​ផ្លាស់​ប្តូរ​វា​ចេញ ហើយ​ក្រណាត់​ជូត​ជើង​នៅ​ច្រកចូល​ផ្ទះ ក៏​ត្រូវ​ប្តូរ​ចេញ​ផង​ដែរ ឬ​យក​ទៅ​បោកគក់​ឲ្យ​ស្អាត​ដូច​ថ្មី ។

៤-​តុបតែង​ដើមឈើ និង​ផ្កា ៖
ការ​តុបតែង​នេះ​ធ្វើ​ឲ្យ​ផ្ទះ​មាន​ភាព​ស្រស់ថ្លា និង​ម្លប់​ត្រជាក់ បើ​តាម​ហុងស៊ុយ គេ​មាន​ជំនឿ​ថា វា​នឹង​ជួយ​នាំ​មាសប្រាក់​ចូល​មក ។ យើង​គួរ​ថែទាំ​ដើមឈើ និង​ផ្កា​មិន​ឲ្យ​ស្វិត​ស្រពោន បើ​វា​ងាប់ ត្រូវ​យក​ទៅ​ចោល ។

៥-​តុបតែង​លំនៅ​ឋាន​ដោយ​ប្រើប្រាស់​សម្ភារ​មង្គល ៖
យើង​អាច​តុបតែង​លំនៅ​ឋាន​ដោយ​ប្រើ​កាក់​ចិន​បុរាណ ដើម​ក​ន្ទឹ​ម ដើម​ក្រូចពោធិ៍សាត់ ឬ​រូប​ផ្លែក្រូច រូបចម្លាក់​សត្វ​ជ្រូក ដំរី អណ្តើក តុក្កតា​មាន់ ឬ​ចម្លាក់​មាន់ ដែល​ទាក់ទង​នឹង​រឿង​ជោគ​លាភ មាសប្រាក់ ។

៦-​បន្ថែម​ជោគ​លាភ មាសប្រាក់​ដោយ​លាប​ពណ៌​តែ​មួយ ៖
យើង​អាច​តុបតែង​ផ្ទះ​បាន​ទាំង​បរិវេណ​ជញ្ជាំង និង​ផ្នែក​ផ្សេង​ៗ ដោយ​ប្រើប្រាស់​ពណ៌​តែ​មួយ​មាន ធាតុទឹក ធាតុដី ដូច​ជា ពណ៌​ខៀវ ពណ៌​បៃតង និង​ពណ៌​ត្នោត​ជាដើម ព្រោះ​វា​នឹង​ជួយ​បន្ថែម​ផ្នែក​មាសប្រាក់ ។

តើ​គួរ​លាប​ពណ៌​អ្វីខ្លះ​នៅ​តាម​បន្ទប់​ផ្សេង​ៗ​នៃ​ផ្ទះ ?
*​បន្ទប់ទទួលភ្ញៀវ (​ធាតុភ្លើង​) ៖ វា​ប្រៀប​ដូច​ជា​បេះដូង​របស់​ផ្ទះ​ដែរ ដូច្នេះ យើង​គួរ​លាប​បន្ទប់​ដោយ​ប្រើ​ពណ៌​ភ្លឺ​ស្រស់ថ្លា ដូច​ជា ពណ៌​ក្រហម និង​ពណ៌​ស្វាយ ព្រោះ​ជា​ពណ៌​ដែល​អាច​ជំរុញ​ឲ្យ​កើតការ​ទំនាក់ទំនង​ល្អ ហើយ​ការងារ​ផ្សេង​ៗ​ដំណើរការ​ល្អ​ផង​ដែរ ។

*​បន្ទប់​ទទួលទាន​អាហារ (​ធាតុដី​) ៖ បន្ទប់​នេះ​ប្រៀប​ដូច​ជា​ពោះ​របស់​ផ្ទះ ដើម្បី​ឲ្យ​ការ​រំលាយ​អាហារ​បាន​ល្អ ហេតុនេះ យើង​គួរ​ជ្រើសរើស​ប្រើ​ពណ៌​ដូច​ជា ពណ៌​មាស និង​ពណ៌​​ដីឥដ្ឋ ប៉ុន្តែ​មិន​គួរ​លាប​ពណ៌​ក្រហម​ទេ ព្រោះ​វា​នឹង​ជំរុញ​ឲ្យ​ស្បៀង​របស់​យើង​ឆាប់​អស់ ។

*​បន្ទប់​គេង (​ធាតុដែក​) ៖ ប្រៀប​ដូច​ជា​សួត​របស់​ផ្ទះ ដើម្បី​ឲ្យ​ការ​សម្រាក​លក់​ស្រួល​គ្រប់គ្រាន់​ដល់​រាង​កាយ យើង​គួរ​លាប​ពណ៌​បន្ទប់​នេះ​ដោយ​ប្រើ​ពណ៌​ស ពណ៌​ទឹកដោះគោ និង​ពណ៌​ស្រាល​ៗ ព្រឿ​ង​ៗ ។ ចៀសវាង​ការ​តុបតែង​ដោយ​ទ្រង់ទ្រាយ​ធំ​ពេក ជា​ពិសេស បន្ទប់​គេង​របស់​ក្មេង​ៗ ។

*​បន្ទប់ទឹក (​ធាតុទឹក​) ៖ ប្រៀប​ដូច​ជា​តម្រង់​នោម​របស់​ផ្ទះ ហើយ​បន្ទប់​នេះ​ត្រូវការ​ភាព​ស្ងប់ស្ងាត់ ដូច្នេះ ពណ៌​ផ្ទៃមេឃ​ភ្លឺ គឺជា​ពណ៌​ដែល​សម​ស្រប​នឹង​យក​មក​លាប​ក្នុង​បន្ទប់ទឹក​ខ្លាំង​បំផុត ។

*​ផ្ទះបាយ (​ធាតុឈើ​) ៖ ប្រៀប​ដូច​ជា​ថ្លើម​របស់​ផ្ទះ​ដែរ ដែល​យើង​ត្រូវ​ជ្រើសរើស​ប្រើ​ពណ៌​មើលទៅ​ទាក់ទាញ​ភ្នែក និង​ស័ក្តិសម​ដល់​ការ​ចម្អិន​អាហារ ។ យើង​សូម​ណែនាំ​ឲ្យ​លោក​អ្នក​លាប​ជញ្ជាំង​ដោយ​ប្រើ​ពណ៌​ស ជាមួយ​ពណ៌​បៃតង និង​ពណ៌​ឈើ​ធម្មជាតិ​បន្តិច ជា​ការ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ