ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ស៊ី​ក្លែម​សម្តី​ប្រទូស្ត​រ៉ាយ​ក្នុង​ហាង​លក់​សាច់​អាំង​ហិលNN​ផ្ទុះ​អាវុធ​5គ្រាប់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ចប់​កម្ម​វិធី​ការ​ពារ​សន្តិ​សុខ​ក្នុង​រាជ​ធានី​ភ្នំពេញ​ក្នុង​សម័យ​​ប្រជុំ​កំពូល​អាស៊ាន​ភ្លាម ស្នូរ​បា.ញ់​អនា​ធិប​តេយ្យ​ក៏​ផ្ទុះ​ឡើង​វិញ​ភ្លាម​ដែរ ។ ជាក់​ស្តែង​ ខ្មាន់​កាំ​​ភ្លើង​ម្នាក់​បាន​បា.ញ់​ចំនួន​៥​គ្រាប់​ជា​បន្ត​បន្ទាប់​រួច​ឡើង​ជិះ​រថយន្ត​គេ​ច​ខ្លួន​បាត់​ដោយ​សុវត្ថិ​ភាព​ក្រោយ​ពី​ជន​នោះ​យក​កែវ​គប់​ក្បាល​បុរស​ម្នាក់​ខណៈ​ពេល​កំពុង​ផឹក​ស៊ី​ជួប​ជុំ​មិត្ត​ភក្តិ​ក្នុង​ហាង​លក់​សាច់​ក្លែម​មួយ​យី​ហោ​ហិល​

រាជ​ធានី​ភ្នំពេញ​ ៖ ចប់​កម្ម​វិធី​ការ​ពារ​សន្តិ​សុខ​ក្នុង​រាជ​ធានី​ភ្នំពេញ​ក្នុង​សម័យ​​ប្រជុំ​កំពូល​អាស៊ាន​ភ្លាម ស្នូរ​បាញ់​អនា​ធិប​តេយ្យ​ក៏​ផ្ទុះ​ឡើង​វិញ​ភ្លាម​ដែរ ។ ជាក់​ស្តែង​ ខ្មាន់​កាំ​​ភ្លើង​ម្នាក់​បាន​បាញ់​ចំនួន​៥​គ្រាប់​ជា​បន្ត​បន្ទាប់​រួច​ឡើង​ជិះ​រថយន្ត​គេ​ច​ខ្លួន​បាត់​ដោយ​សុវត្ថិ​ភាព​ក្រោយ​ពី​ជន​នោះ​យក​កែវ​គប់​ក្បាល​បុរស​ម្នាក់​ខណៈ​ពេល​កំពុង​ផឹក​ស៊ី​ជួប​ជុំ​មិត្ត​ភក្តិ​ក្នុង​ហាង​លក់​សាច់​ក្លែម​មួយ​យី​ហោ​ហិល​អិុន​អិុន ដែល​មាន​ទី​តាំង​ផ្ទះ​លេខ​១៩បេ ផ្លូវ​លេខ​២២៨ សង្កាត់​បឹង​រាំង ខណ្ឌ​ដូន​ពេញ រាជ​ធានី​ភ្នំពេញ កាល​ពី​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​២១ វិច្ឆិកា ។

ប្រភព​ព័ត៌​មាន​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​សមត្ថ​កិច្ច​ដឹង​ថា មុន​ពេល​កើត​ហេតុ​មាន​បុរស​ពីរក្រុម​ដែល​ម្ខាង​ៗ​មាន​គ្នា​៧​ទៅ​៨​នាក់ ក្នុង​នោះ​ពួក​គេ​ក៏​មាន​នារី​រូប​ស្អាត​អង្គុយ​កំដរ​ផង​ដែរ ​បាន​ចូល​ផឹក​ស៊ី​ក្នុង​ហាង​លក់​គ្រឿង​ក្លែម​យី​ហោ​«ហិល​អិុន​អិុន​» ​និង​នាំ​គ្នា​ផឹក​ស៊ី​ញ៉ែ​យ៉ាង​សប្បាយ​ ហើយ​អង្គុយ​តុ​ក្បែរ​គ្នា​ទៀត ។ លុះ​ដល់​ម៉ោង​ជាង​១១​យប់​ម្ខាង​ៗ​ស្រ​វឹង​ធ្លាក់​ភ្នែក​ក៏​ចាប់​ផ្តើម​មានទំនាស់​​ពាក្យ​សម្តី​នឹង​គ្នា​ ប៉ុន្តែ​ពេល​នោះ​ត្រូវ​​បាន​ម្ចាស់​ហាង​ចេញ​មុខ​មក​អង្វរ​សុំ​ឱ្យ​ភាគី​ទាំង​ពីរ​យល់​អធ្យា​ស្រ័យ​គ្នា​បញ្ចប់​រឿង​ និង​បន្ត​ផឹក​ស៊ី​ ។

ស្រាប់​តែ​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ភាគី​ម្ខាង​បាន​យក​កែវ​ស្រា​គប់​ក្បាល​បុរស​ម្នាក់​ដែល​អង្គុយ​តុ​ក្បែរ​គ្នា​ បណ្តាល​ឱ្យ​បែក​ហូរ​ឈាម​ប្រឡាក់​ពេញ​អាវ​ ហើយ​​ពេល​នោះ​ក៏​មាន​កា​រ​ភ្ញាក់​ផ្អើល​ពេញ​ហាង​រួច​ម្ខាង​ៗ​នាំ​គ្នា​ជះ​ស្រា​ដាក់​គ្នា និង​ប្រតាយ​ប្រតប់គ្នា​ផង​ដែរ ដោយ​បញ្ចេញ​កំហឹង​ដាក់​គ្នា​ ។

ដោយ​ឃើញ​សភាព​ការ​មិនល្អ​ ភាគី​ម្ខាង​ដែល​បង្ក​ហិង្សា​មុន​ បាន​នាំគ្នា​ដើរ​ចេញ​មក​ខាង​ក្រៅហាង​ ហើយ​ចូល​ក្នុង​រថយន្ត​​ម៉ាក​កាមរី​ហាយ​ប្រីត​ ស៊េរី​២០០៨ ពណ៌​ទឹក​ប្រាក់ និង​បាន​បាញ់​គំរាម​ដាក់​ភាគី​ម្ខាង​ទៀត​ជា​បន្ត​បន្ទាប់​រហូត​ដល់៥​គ្រាប់​ ទើប​បើក​រថយន្ត​គេច​តាម​បណ្តោយ​ផ្លូវ​លេខ​២២៨ ឆ្ពោះ​ទៅ​ទិស​ខាង​លិច​គេ​ច​ខ្លួន​ដោយ​សុវត្ថិ​ភាព គ្មាន​រំខានដល់​សមត្ថ​កិច្ច​ណា​ម្នាក់​ឡើយ ។
សមត្ថ​កិច្ច​មូល​ដ្ឋាន​មួយ​រូប​និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​ខ្លាចមេ​បក​សក្តិ​នោះ​បាន​លួច​ប្រាប់​ថា បុរស​ម្នាក់​ដែល​ត្រូវ​ខ្មាន់​កាំ​ភ្លើង​គប់​មួយ​កែវ​បែក​ក្បាល​ និង​បាញ់​គំរាម​៥គ្រាប់​ទៀត​ នោះ​មាន​ឈ្មោះ​ប៊ុន ហុង អាយុ​៣៣​ឆ្នាំ មុខ​របរ​ទិញ​អេ​ត​ចាយ​តាម​រោង​ចក្រ ​ស្នាក់​នៅ​ផ្ទះ​លេខ​៥២​ ផ្លូវ​លេខ​១៦៨ សង្កាត់​អូរ​ឫស្សី​ទី​២ ខណ្ឌ​៧​មក​រា ជន​នេះ​របួស​លើ​ចិញ្ចើម​ខាង​ឆ្វេង ។ នៅ​កន្លែង​កើត​ហេតុ​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ដូន​ពេញ​រក​ឃើញ​សំបក​គ្រាប់​កាំ​ភ្លើង​ម៉ាក​ប៉េ​អាកុល​ចំនួន​៣​សំបក​​ ហើយ​លេខ​រថយន្ត​របស់​ខ្មាន់​កាំ​ភ្លើង​ត្រូវ​គេ​ស្គាល់​និង​កំពុង​​ធ្វើ​ការ​ស្រាវ​ជ្រាវ ។

លោក​សុខ សម្បត្តិ អភិបាល​ខណ្ឌ​ដូន​ពេញ​បាន​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​២២ វិច្ឆិកា​នេះ​ថា ទាក់​ទិន​និង​ប្រើ​អំពើ​ហិង្សា​វាយ​តប់​គ្នា​ និង​បាញ់​ជា​ច្រើន​គ្រាប់​នៅហាង​លក់​គ្រឿង​ក្លែម​ហិល​អិុន​អិុន ក្នុង​អាណា​ចក្រ​របស់​លោក​នេះ​ លោក​រង់​ចាំ​ទទួល​លទ្ធ​ផល​ការ​ចុះ​អង្កេត​ និង​របាយ​ការណ៍​របស់​សង្កាត់​ និង​លោក​មេ​ប៉ុស្តិ៍​បឹង​រាំង ។ លោក​បន្ថែម​ថា ហាង​នេះ​ប្រឈម​និង​ការ​បិទ​បណ្តោះ​អាសន្ន​ ព្រោះ​គ្មាន​ច្បាប់​អាជី​វ​កម្ម​ និង​មិន​គោរព​តាម​របាយ​ការណ៍​សាលា​រាជ​ធានី​ភ្នំ​ពេញ បណ្តាល​ឱ្យ​មាន​ការ​បាញ់​បោះ​សេរី ។តាម​ពិត​ទៅ​ម្ចាស់​ហាង​និមួយ​ៗ​មិន​ចង់​ឱ្យ​មាន​ការ​បាញ់​បោះ​អាក្រក់​បែប​នេះ​ទេ ។ មនុស្ស​កាច​ចូល​ផឹក​ទេ ដែល​អាក្រក់។