ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​​ជនជាតិព្នង​​៨០គ្រួសារ​​តវ៉ា​រឿង​​មេ​ប៉ុស្តិ៍​​​លួច​លក់ដី​នៅ​ព្រំ​ដែន​ស្រុក​​ពេជ្រា​ដា

11 ឆ្នាំ មុន

ខេត្ត​មណ្ឌលគិរី​ ៖ ប្រជាពលរដ្ឋ​​ជនជាតិព្នង​រស់នៅ​ក្នុងឃុំ​​ប៊ូស្រា​​ ស្រុកពេជ្រាដា ​​ចំនួន៨០គ្រួសារ ​កើត​ទុក​្ខ​មិន​សុខ​ចិត្ត​​​បាននាំគ្នា​ផ្តិត​មេដៃ​ដាក់​​​​ពាក្យ​បណ្តឹង​​តាមរយៈសមាគម​អាដហុក ខេត្ត​មណ្ឌលគិរី ​ដើម្បីសុំ​ការ​អន្តរាគមន៍​​ពីលោក​ចាន់ យឿន ​អភិ​បាល​​​នៃគណៈ​អភិបាល​​ខេត្ត​ដោយ​​សារ​តែមាន​មន្ត្រី​​ប៉ូលិស​ច្រក​​​ព្រំ​ដែន លួច​បន្លំ​​លក់ដី​របស់​ពួកគាត់ រួមទាំង​​ដី​ព្រៃសហគមន៍​​ និងដីព្រៃ

ខេត្ត​មណ្ឌលគិរី​ ៖ ប្រជាពលរដ្ឋ​​ជនជាតិព្នង​រស់នៅ​ក្នុងឃុំ​​ប៊ូស្រា​​ ស្រុកពេជ្រាដា ​​ចំនួន៨០គ្រួសារ ​កើត​ទុក​្ខ​មិន​សុខ​ចិត្ត​​​បាននាំគ្នា​ផ្តិត​មេដៃ​ដាក់​​​​ពាក្យ​បណ្តឹង​​តាមរយៈសមាគម​អាដហុក ខេត្ត​មណ្ឌលគិរី ​ដើម្បីសុំ​ការ​អន្តរាគមន៍​​ពីលោក​ចាន់ យឿន ​អភិ​បាល​​​នៃគណៈ​អភិបាល​​ខេត្ត​ដោយ​​សារ​តែមាន​មន្ត្រី​​ប៉ូលិស​ច្រក​​​ព្រំ​ដែន លួច​បន្លំ​​លក់ដី​របស់​ពួកគាត់ រួមទាំង​​ដី​ព្រៃសហគមន៍​​ និងដីព្រៃ​​កប់​ខ្មោច​​ជនជាតិព្នង ​​ទៅ​ឱ្យ​​ជនជាតិ​ចាម ។ ​​​ដី​ដែល​ត្រូវ​បានប្រជាពល​រដ្ឋ​​​​ធ្វើការ​​តវ៉ា​ទាមទារ​​មកវិញនោះ ស្ថិត​នៅជាប់ព្រំ​ដែន​ប្រទេស​កម្ពុជា-​វៀតណាម​តែម្តង គឺ​ក្នុង​​ភូមិសាស្ត្រ​​​ឃុំប៊ូស្រា ស្រុក​ពេជ្រាដា ​។

​ក្រុម​ប្រជាពលរដ្ឋ​​ដែល​បាន​នាំគ្នា​ផ្តិ​តមេដៃ​​សុំ​ឱ្យ​អាជ្ញា​ធរ​​ខេត្ត​​ជួយ​​ចាត់​វិធាន​ការ​​ចំពោះ​​​ការ​លក់​ដីព្រៃ​សហគមន៍​​នោះ​មកពី​៦ភូមិ​​​ គឺ​ភូមិ​ឡាំមះ ​​ភូមិពូទយ ​ភូមិប៊ូស្រា ​ភូមិ​ពូទឹល ភូមិរាំង ​ភូមិពូលុ ដែល​​​ស្ថិត​នៅក្នុងឃុំ​ប៊ូស្រា ​ស្រុកពេជ្រដា ​។លោកតុ ក្លែល​​​អាយុ​៤០​ឆ្នាំ​​រស់នៅ​ភូមិពូទឹល ឃុំប៊ូស្រា ​បាន​ឱ្យ​ដឹងថា ពួកគាត់​​រស់នៅ​​ និងប្រកប​​របរ​ធ្វើ​ស្រែចម្ការ​នៅលើដីនេះ ​​​តាំងពីមុន​​ឆ្នាំ ​១៩៧​៥មកម្លេ៉ះ ​តពីដូន​​តារបស់គាត់ ។ ​លោក​​ថា ​បងប្អូ​ន​ជនជាតិ​ព្នង ដែល​រស់នៅទីនោះ ខ្លះ​មានដី​ចម្ការ​​វិលជុំ ​ចំនួន​​ចាប់ពី១ ទៅ​​ដល់​៤ហិកតា ​និង​មានដីព្រៃកប់ខ្មោច ព្រៃអារក្ស​ ព្រៃអ្នកតា ​ ហើយ​​ដីព្រៃ​ទាំងអស់នោះ​សុទ្ធ​តែ​​ជា​កម្ម​សិទ្ធិ​រួមរបស់បងប្អូន​ជនជាតិ​​ដើមភាគតិច​​​ព្នង ​ដែលរស់នៅ​ក្នុងឃុំ​​ប៊ូស្រា ​​មិនជារបស់បុគ្គលណាម្នាក់ឡើយ ។​

ប្រជាពលរដ្ឋ​ទាំង៨០គ្រួសារ ដែល​បានដាក់​បណ្តឹងជ​​ូនសមាគម​ការពារ​​សិទ្ធិ​មនុស្សអាដ​ហុក ​​ប្រចាំ​ខេត្ត​មណ្ឌល​ គិរី​ កាល​ពីថ្ងៃទី​១៥ វិច្ឆិកា ​២០១២ នេះ ​បានឱ្យ​ដឹងថា ដីទីតាំង​ខាងលើ ត្រូវ​បានប្រជាពលរដ្ឋ​​ជនជាតិព្នង​​​ រស់នៅ​តាំងតែពី​​ដើម​រៀង​​មក​​ ​ដោយ​អាស្រ័យ​​​ផល​នៅដីនេះ​ជាប្រចាំ ។ ​​ក្នុងពាក្យ​​​បណ្តឹង​បាន​បញ្ជាក់ថា ​រហូតមក​​ដល់ឆ្នាំ​​១៩៧៥ ​ក្នុងរបប​ប៉ុល ពត គេបានជម្លៀស​​​ប្រជា​ពលរ​ដ្ឋ​​ទាំងនោះ ឱ្យ​ទៅ​រស់នៅឯ​ស្រុក​កោះញែក ​​ហើយ​នៅពេលដែល​ចប់​របប​ប៉ុល ពតនោះ ប្រជាពលរដ្ឋ​​​ខ្លះ​ក៏​បាន​រស់នៅទីនោះ ​​និងខ្លះទៀត​បានវិល​​ត្រឡប់​​​មកលំនៅឋាន​ដើមវិញ ​និងបានដាំដំណាំ​​ហូបផ្លែ​មួយចំនួន​ដូចជា​ ពោត ​សណ្តែក ​ស្រូវ ​ដំឡូងមី ​និងធ្វើចម្ការ​​វិញជុំ ​​​ហើយ​​ខ្លះបាន​សាងសង់​ផ្ទះ​​សម្បែង​ទៀត​ផង ។ ស្រាប់តែ​​​ឥឡូវនេះ បែរជាលោក​មេម៉ុស្តិ៍​​ឈ្មោះ​ព្រំ​ សុខផៃ ​បានឃុបឃិត​​គ្នា​ជាមួយបក្សពួក​​យក​ដី​របស់ប្រជាពលរដ្ឋ ​ដែលធ្លាប់​​​​រស់​នៅ​​​អាស្រ័យ​ផល​ទៅ​លក់ ឱ្យជន​ជាតិចាមទៅវិញ ។ ​ពេល​នេះ​ជនជាតិចាមទាំងនោះ កំពុងតែកាប់ឆ្ការ​​​​​ព្រៃកប់ខ្មោច ​ព្រៃអារក្ស​អ្នកតា​​អស់គ្មានសល់​ទេ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕