ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ដៀល​អ្នក​ព្រៃវែង​! ឥឡូវ​ស្រី​ស្អាត​មក​ពី​ព្រៃវែង​លើក​ពាន​យប់មិញ​បាត់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្រោយ​ការ​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ ​និង​ឆ្លងកាត់​វគ្គ​ជម្រុះ​ជា​ច្រើន​​តង់​នោះ ពេល​នេះ​កម្មវិធី​ប្រឡង​ចម្រៀង​ដ៏​ធំ​មួយ «​សំនៀង​ឯក​» ខា​រ៉ា​ប៉ាវ​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន ​បាន​រក​ឃើញ​អ្នក​ឈ្នះ​លើក​ពាន​ពី​កម្មវិធី​នេះ​ កាលពី​រាត្រី​ថ្ងៃ​ទី​៣០ ខែធ្នូ…

រាជធានី​ភ្នំពេញ ​៖ ក្រោយ​ការ​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ ​និង​ឆ្លងកាត់​វគ្គ​ជម្រុះ​ជា​ច្រើន​​តង់​នោះ ពេល​នេះ​កម្មវិធី​ប្រឡង​ចម្រៀង​ដ៏​ធំ​មួយ «​សំនៀង​ឯក​» ខា​រ៉ា​ប៉ាវ​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន ​បាន​រក​ឃើញ​អ្នក​ឈ្នះ​លើក​ពាន​ពី​កម្មវិធី​នេះ​ កាលពី​រាត្រី​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៧​នេះ​។

ម្ចាស់​ពានកម្មវិធី​ប្រឡង​ចម្រៀង «​សំនៀង​ឯក​» គឺ​បាន​ទៅ​លើ​បេ​ក្ខ​នារី ហ៊ុន សុរ​ន្ត ដែល​កញ្ញា​​មក​ពី​ខេត្តព្រៃវែង និង​ជា​កូនក្រុម​របស់​អ្នកចម្រៀង​លំដាប់​កំពូល​អ្នក​នាង ហ៊ឹ​ម ស៊ី​វន ។ សម្រាប់​ពានរង្វាន់​ដែល​បេ​ក្ខ​នារី​ឈ្នះ​ពី​កម្មវិធី​នេះ ​គឺ​ទទួល​បាន​នូវ​វិ​ញ្ញាប​ណ្ណ​ប័ត្រ​មួយ​, ទឹកប្រាក់​៥០​លាន​រៀល និង​ពាន​ចំនួន​១​ផង​ដែរ​។

សម្រាប់​បេ​ក្ខ​នារី និង​បេក្ខជន​បួន​រូប​ផ្សេង​ទៀត ​ក៏​ទទួល​បាន​វិ​ញ្ញាប​ណ្ណ​ប័ត្រ​ម្នាក់​មួយ ទឹក​ប្រាក់​សម្រាប់​បេ​ក្ខ​នារី​លេខ ២ ចំនួន ៣០ លាន​រៀល​, បេក្ខជន​លេខ​៣ ចំនួន ២០​លាន​រៀល ​និង​បេក្ខជន​មួយ​រូប​ទៀតដែល​​ទទួល​បាន​ពាន​កិត្តិយស​ ក៏​ទទួល​បាន​នូវ​ទឹកប្រាក់​ចំនួន ១០ លាន​រៀល​ផង​ដែរ​។

ក្នុង​កម្មវិធី​នោះ​ផង​ដែរ ​ក៏​មាន​វត្តមាន​លោកស្រី ហ៊ុន ម៉ា​ណា អគ្គ​នាយិកា​ស្ថានីយ​ទូរទស្សន៍​​បាយ័ន និង​វត្តមាន​លោកស្រី ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រ​សិ​ល្បៈ ។

បេ​ក្ខ​នារ​រី​ជ័យ​លា​ភី កញ្ញា ហ៊ុន សុរ​ន្ត ទទួល​បានការ​បោះ​ឆ្នោត​ពី​មហាជន​សរុប ៦.៤៣១ សម្លេង នាំមុខ​បេ​ក្ខ​នារី​ដែល​បាន​ចំណាត់​លេខ២ ​គឺ​កញ្ញា ចាន់​ស៊ីជី​ង​ ដែល​ទទួល​បាន​ចំនួន ៦.៤០៤​សម្លេង ។

សូម​ចូលរួម​អបអរ​សារ​ទរ​អ្នក​ព្រៃវែង ដែល​ទទួល​បាន​ជ័យ​ជំនះ​នៃ​ការ​ប្រកួត​ចម្រៀង​ដ៏​ធំ​មួយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ