ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ប្លន់​ម៉ូតូ​បាន​សម្រេច​​ដោយ​សុវត្ថិ​ភាព​នៅ​កណ្តាល​ក្រុង​ស្វាយ​រៀង​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​ពីរ​នាក់​ជា​ម្តាយ​និង​កូន​ដែល​ជា​អ្នក​លក់​បង្អែម​ បាន​ត្រូវ​ចោរ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​​កាល​ពី​វេលា​ម៉ោង​១និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២២ វិច្ឆិកា នៅ​ភូមិ​វាយន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។ បើ​តាម​បុរស​​ឈ្មោះ​ស្វាយ មាន អាយុ​៤៩​ឆ្នាំ ត្រូវ​ជា​ប្តី​និង​ជា​ឪពុក​ជន​រង​គ្រោះ​ទាំង​ពីរនាក់​​ឱ្យ​ដឹង​ថា ប្រពន្ធ​របស់​គាត់​ឈ្មោះ​ធឿង យឹង អាយុ​៤៦​ឆ្នាំ ឯកូន​ស្រី​ឈ្មោះ

រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​ពីរ​នាក់​ជា​ម្តាយ​និង​កូន​ដែល​ជា​អ្នក​លក់​បង្អែម​ បាន​ត្រូវ​ចោរ​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​​កាល​ពី​វេលា​ម៉ោង​១និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២២ វិច្ឆិកា នៅ​ភូមិ​វាយន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។ បើ​តាម​បុរស​​ឈ្មោះ​ស្វាយ មាន អាយុ​៤៩​ឆ្នាំ ត្រូវ​ជា​ប្តី​និង​ជា​ឪពុក​ជន​រង​គ្រោះ​ទាំង​ពីរនាក់​​ឱ្យ​ដឹង​ថា ប្រពន្ធ​របស់​គាត់​ឈ្មោះ​ធឿង យឹង អាយុ​៤៦​ឆ្នាំ ឯកូន​ស្រី​ឈ្មោះ​ស្វាយ ស្រី​ពេជ្រ​ អាយុ​១៨​ឆ្នាំ ។ ជា​រៀង​រាល់​ថ្ងៃ​ ប្រពន្ធ​គាត់​និង​កូន​ស្រី​តែង​តែ​ទៅ​លក់​បង្អែម​នៅ​សួន​តា​ឌី ហើយ​​នៅ​ថ្ងៃ​កើត​ហេតុ​កូន​ស្រី​​​គាត់​បាន​ជិះ​ម៉ូតូ​ ហុង​ដា​ឌ្រីម​សេ​១២៥ ស៊េរី​២០១១ ឡើង​តែម​២០១២ ពណ៌​ខ្មៅ​​ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅម៉ោង​ប្រមាណ​១និង​២០​នាទី​រំលង​អធ្រាត្រ​ ប្រពន្ធនិង​កូន​របស់​គាត់​បាន​រៀប​ចំ​រើ​អី​វ៉ាន់​លើ​​ក​ដាក់​រឺុ​ម៉ក​​ដឹក​មក​ផ្ទះ ដោយ​​ប្រពន្ធ​​គាត់​ជា​អ្នក​បើក​រឺុ​ម៉ក​ម៉ូតូ​ចំណែក​កូន​ស្រី​ជិះ​ម៉ូតូ​បំភ្លឺ​ភ្លើង​ពី​ក្រោយ ។ ពេល​មក​ដល់​ចំណុច​ខាង​លើ​​ ស្រាប់​តែ​មាន​ជន​​ម្នាក់​ពួន​នៅ​ក្រោម​ដើម​អំពិល​បារាំង​ស្ទាក់​វាយ​កូន​​ស្រី​់​គាត់​មួយ​ព្រនង់​ចំ​ខ្នង​បណ្តាល​ឱ្យ​ដួល​ម៉ូតូ​ រួច​កូន​​ស្រី​​គាត់​បាន​ប្រវាយ​​ប្រតប់​ជា​មួយ​ចោរ​តែ​មិន​ឈ្នះ ហើយ​ត្រូវ​ចោរ​យក​ម៉ូតូ​ជិះ​ចេញ​បាត់​ទៅ​ ចំណែក​ឯ​ប្រពន្ធ​​គាត់​ព្យា​យាម​មក​ជួយ​កូន​ស្រី​ដែរ​តែ​ជួយ​មិន​ទាន់ ។

កញ្ញា​ស្វាយ ស្រី​​ពេជ្រ​ និយាយ​ថា ក្រោយ​ពី​​ធ្វើ​សកម្ម​ភាព​ប្លន់​រួច​ នាង​ឃើញ​ជន​​នោះ​ជិះ​ម៉ូតូ​ទៅ​ទិស​ខាង​ជើង​ ចំណែក​នាង​និង​ម្តាយ​បាន​ដោះ​ម៉ូតូ​ពី​រឺ​ុ​ម៉ក​ដែល​ដឹក​អី​វ៉ាន​់​លក់​បង្អែម​នោះ​មក​ជិះ​​​តាម​ពី​ក្រោយ​ដែរ​តែ​តាម​មិន​ទាន់ ។ ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​​និយាយ​ថា ដោយ​សារ​តែ​ក្រុង​ស្វាយ​រៀង​មាន​ល្បែង​កន្ទុយ​លេខ និង​ចាក់​បាល់​រីក​ដូច​ផ្សិត ទើប​បណ្តាល​ឱ្យ​កើត​មាន​អំពើរ​ចោរ​កម្ម​បែប​នេះ ៕