ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ឱ្យ​ដូច Angelina Jolie តែ​បែរជា​ដូច

6 ឆ្នាំ មុន

អ៊ី​រ៉​ង់ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​អាយុ​១៩​ឆ្នាំ​ម្នាក់ បាន​ទៅ​កែ​មុខ​អស់​៥០​ដង ដើម្បី​ឲ្យ​មានមុខមាត់​ដូច​ទៅ​នឹង​តួ​សម្តែង​ល្បីល្បាញ Angelina…

អ៊ី​រ៉​ង់ ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​អាយុ​១៩​ឆ្នាំ​ម្នាក់ បាន​ទៅ​កែ​មុខ​អស់​៥០​ដង ដើម្បី​ឲ្យ​មានមុខមាត់​ដូច​ទៅ​នឹង​តួ​សម្តែង​ល្បីល្បាញ Angelina Jolie តែ​បែរ​ទៅ​ជា​ដូច​តួ​ក្នុង​កុន​ខ្មោច​ទៅ​វិញ​។

Sahar Tabar គិត​ថា ខ្លួនឯង គឺជា​អ្នកគាំទ្រ Angelina Jolie ធំ​ជាងគេ​បំផុត​លើ​ពិភព​លោក​។ នាង​ប្រាប់​ថា នាង​សុខចិត្ត​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង​ឲ្យ​តែ​មានមុខ​ដូច​ទៅ​នឹង​អាយ​ដល​របស់​នាង​។ តែ​មិន​នឹក​ស្មាន​សោះ​ថា ក្រោយ​ពេល​នាង​កែ​មុខ​អស់​៥០​ដង​រួច​មក មុខ​របស់​នាង​ទៅ​លែង​ដូច​មនុស្ស​ទៅ​វិញ​។

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៀត​នោះ នាង​មាន​របប​អាហារ​យ៉ាង​តឹងតែង​មួយ ដែល​នាង​ត្រូវ​រក្សា​ទម្ងន់​ឲ្យ​នៅ​ខ្ទង់​៤០​គីឡូក្រាម​ប៉ុណ្ណោះ​។ តែ​អ្វី​ដែល​នាង​ទទួល​បាន គឺ​ពិតជា​មិន​សាក​សម​នឹង​អ្វី​ដែល​នាង​ធ្វើ​សោះ​។

នេះ​អាច​ចាត់ទុកជា​ការ​វះកាត់​កែ​សម្ផស្ស​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ