ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារក​ម្នាក់​កើតមក​មាន​លិង្គ​ពីរ

6 ឆ្នាំ មុន

ប្រទេស Azerbaijan ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ទារក​ម្នាក់​កើតមក​មាន​លិង្គ​ទាំង​ខាង​មុខ និង​ខាងក្រោយ​។ ដោយសារ​តែ​ឃើញ​ថា ទារក​ដែល​មិន​បញ្ចេញ​ឈ្មោះ​នោះ…

ប្រទេស Azerbaijan ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ទារក​ម្នាក់​កើតមក​មាន​លិង្គ​ទាំង​ខាង​មុខ និង​ខាងក្រោយ​។

ដោយសារ​តែ​ឃើញ​ថា ទារក​ដែល​មិន​បញ្ចេញ​ឈ្មោះ​នោះ មាន​លិង្គ​ដល់​ទៅ​ពីរ ម្តាយ​ឪពុក​របស់​គេ​បាន​នាំ​មក​ធ្វើការ​វះកាត់​នៅ​មន្ទីរពេទ្យ​កុមារ​ក្នុង​ទីក្រុង Baku ប្រទេស Azerbaijan ដែល​ធ្លាប់​នៅ​ក្នុង​សហភាព​សូ​វៀត​។

លោក​វេជ្ជបណ្ឌិត​ប្រធាន​ផ្នែក​ទារក Gunduz Agayev បាន​មាន​ប្រសាសន៍​ថា​៖ «​ទារក​នេះ​មាន​លិង្គ​ត្រូវ​កន្លែង​ហើយ​។ តែ​វា​មាន​លិង្គ​មួយទៀត​នៅ​ខាងក្រោយ ដែល​តម្រូវ​ឲ្យ​កាត់​ចេញ​។ លិង្គ​នេះ គឺជា​លិង្គ​របស់​កូន​មួយទៀត ដែល​វា​មិន​បាន​បង្ក​កំណើត​បាន​សម្រេច​»​។

ក្រោយ​ការ​វះកាត់​រួចរាល់ ទារក​ម្នាក់​នោះ​បាន​ត្រឡប់​ទៅ​ផ្ទះ​ដោយ​សុវត្ថិភាព ហើយ​គ្មាន​អ្វី​ខុស​គ្នា​ពី​ក្មេង​ដទៃ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ