ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​បាន​២​លើក​ស្រួល ញ៉ាម​មក​លើក​ទី​៣​ទៀត​ម្តាយ​ទាន់​ជាប់

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​មុខកំពូល ចាប់ខ្លួន បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​ចូល​ក្នុង​គេ​លួច​លុយ​បាន​សម្រេច​ចំនួន​ពីរ​លើក ញ៉ាម​ចូល​ទៅ​លួច​ម្ដងទៀត ម្ចាស់​គេ​ទាន់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៦​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ធ្នូ…

ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​មុខកំពូល ចាប់ខ្លួន បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​ចូល​ក្នុង​គេ​លួច​លុយ​បាន​សម្រេច​ចំនួន​ពីរ​លើក ញ៉ាម​ចូល​ទៅ​លួច​ម្ដងទៀត ម្ចាស់​គេ​ទាន់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៦​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ធ្នូ ស្ថិត​នៅ​ចំណុច​បន្ទប់ដេក ក្នុងភូមិ​ស្វាយ​ជ្រុំ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្តកណ្ដាល​។

មន្ត្រី​នគរបាល​ស្រុក​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ត្រា សុខ​ទ្រី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ហើយ​វត្ថុ​តាង​ចាប់​យក​បាន​មាន ប្រាក់​រៀល​ចំនួន​១៦៦.០០០​រៀល ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ខុន សុធា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ស្វាយ​ជ្រុំ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ។

មន្ត្រី​នគរបាល​បាន​បន្ត​ទៀត​ថា កន្លង​មក ជនសង្ស័យ​ធ្លាប់​ធ្វើ​សកម្មភាព​ចូល​លួច​ប្រាក់​ក្នុងផ្ទះ​ជន​រង​គ្រោះ​២​លើក​មក​ហើយ តែ​ជន​រង​គ្រោះ​មិន​ដែល​ចាប់​បាន​ទេ សរុប​បាត់​ប្រាក់​អស់​ចំនួន ១០០​ដុល្លារ និង​ប្រាក់​រៀល​ប្រហែល​៥០​ម៉ឺន​រៀល​។ លុះដល់​ថ្ងៃ​កើត​ហេតុ ជនសង្ស័យ​បាន​ដើរ​ចូល​ផ្ទះ​ជន​រង​គ្រោះជា​លើក​ទី​៣ ដើម្បី​លួច​ប្រាក់​ដូច​មុន​ទៀត ហើយ​ចូល​ទៅ​ក្នុងផ្ទះ​សំងំ​ក្នុង​បន្ទប់ដេក​របស់​ជន​រង​គ្រោះ រួច​ធ្វើ​សកម្មភាព​រើ​កកាយ​អីវ៉ាន់​ក្នុង​បន្ទប់ និង​រូត​កាបូបស្ពាយ​យក​ប្រាក់​របស់​ជន​រង​គ្រោះ​ចំនួន​១៦៦.០០០​រៀល ។

មន្ត្រី​នគរបាល​បន្ត​ទៀត​ថា ពេល​នោះ​ម្តាយ​ជន​រង​គ្រោះ​ឈ្មោះ ស៊ុ​យ គឹ​ម​សៀង បាន​ដើរ​ចូល​បន្ទប់​ជន​រង​គ្រោះ ក៏​ឃើញ​ជនសង្ស័យ​កំពុង​រើ​ពូក​បន្ត​ទៀត ពេល​នោះ​ជន​រង​គ្រោះ​ក៏​ទូរស័ព្ទ​រាយការណ៍​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍ នៅ​វេលា​ម៉ោង​៧​ព្រឹក ហើយ​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែក​​ដំបង​ក៏​ទៅ​ដល់​កន្លែង​កើតហេតុ និង​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ