ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវដាក់ម៉ាស៊ីន​ទូទាត់ប្រាក់​លើ​ឡានក្រុង​ដឹកអ្នកដំណើរ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្ន​ម៉ាស៊ីន​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និកនៅ​លើ​រថយន្តក្រុង ដែល​ជា​ការ​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ព្រះសង្ឃ ជន​ចាស់ជរា ជន​ពិការ…

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្ន​ម៉ាស៊ីន​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និកនៅ​លើ​រថយន្តក្រុង ដែល​ជា​ការ​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ព្រះសង្ឃ ជន​ចាស់ជរា ជន​ពិការ កុមារ សិស្ស និស្សិត កីឡាករ​កីឡាក​រិ​នី និង​បងប្អូន​កម្មករ​កម្មការិនី​ទាំងអស់​។

សេចក្តីជូនដំណឹង​ខាងលើ បាន​ណែនាំ​ឱ្យ​អ្នក​ប្រើប្រាស់​សេវាកម្ម​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​ទាំងអស់ ទាំង​អ្នក​ជិះ​បង់ប្រាក់​និង​មិន​បង់ប្រាក់ ត្រូវ​ទៅ​បំពេញបែបបទ​ទទួលយក​កាត​(NFC) តាម​ស្ថានីយ​ចំណត​រថយន្ត​ក្រុង​ចំនួន​៩ ។ ចំពោះ​លក្ខខណ្ឌ​នានា សូម​អាន​សេចក្តីជូនដំណឹង​ដែល​បាន​ថតចម្លង​ទាំងស្រុង​ដូច​ខាងក្រោម​នេះ ។

អត្ថបទសរសេរ ដោយ