ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ៖ លោក ម៉​ម សូណ​ង់​ដូ ​ដើរ​តាមដាន​ចាស់​​លោក កឹ​ម សុខា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​​ថា លោក ម៉​ម សូណ​ង់​ដូ…

រាជធានី​ភ្នំពេញ​ ៖ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​​ថា លោក ម៉​ម សូណ​ង់​ដូ អតីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ មិន​គួរ​ដើរ​ជាន់​ដាន​ចាស់​ទេ  ។

លោក សុខ ឥ​សាន បន្ត​ទៀត​ថា មហាជន​ទូទៅ​នៅ​ចាំ​មិន​ទាន់​ភ្លេច​នៅ​ឡើ​យ​ថា ពាក់ព័ន្ធ​នឹងលោក​ កឹ​ម សុខា កន្លង​ទៅ តុលាការ​បាន​កោះហៅ​ឲ្យ​ចូលខ្លួន ​ដើ​ម្បី​សាក​សួរ ​នាម​ជា​សាក្សី ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​កញ្ញា ខុ​ម ច័ន្ទ​តារា​ទី ដែល​ពេល​​នោះលោក កឹ​ម សុខា មិន​បាន​ចូល​មក​កាន់​តុលាការ តាម​ការ​កោះហៅ​ទេ ដែល​ត្រូវ​ប្រឈម​នឹង​មាត្រា ៥៣៨ នៃ​ក្រម​ព្រហ្ម​ទ​ណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោកបន្ត​ទៀត​ថា ឥឡូវនេះ ចូល​រឿង​លោកតា ​ម៉​ម សូណ​ង់​ដូ អតីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដែល​តុលាការ​បាន​កោះហៅ​ឲ្យ​ចូលខ្លួន​ទៅ​តុលាការ​ក្នុង​នាម​ជា​សាក្សី ពាក់ព័ន្ធ​នឹង​សំណុំរឿង «​បទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​» របស់​លោក កឹ​ម សុខា មេ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ងនោះ បែរជា​ប្រកែក​មិន​ព្រម​ចូលខ្លួន​ទៅ​ជួប​តុលាការ​តាម​ការ កោះហៅ ។

បើ​តាម​គោល​ការ​ណ៍​ច្បាប់ លោក ម៉​ម សូណ​ង់​ដូ តីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ  ត្រូវ​តែ​ទៅ​ជួប​តុលាការ ទើ​ប​ជា​ការ​ត្រឹមត្រូវ មិន​គួរ​ដើ​រ​ជាន់​ដាន​ចាស់​របស់លោក កឹ​ម សុខា មេ​បក្ស​ប្រឆាំង​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ