ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ម៉​ម សូណ​ង់​ដូ បដិសេធ​មិន​ចូល​បំភ្លឺ​នៅ​តុ​លាក​ដំបូង​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ លោក​កឹ​ម សុខា

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ អតីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក​ ម៉​ម សូណ​ង់​ដូ ​បាន​អះអាង​តាម​រយៈ​លិខិត​មួយ​ថា លោក​មិន​អាច​ចូល​បំភ្លឺ​ជូន​តុលាការ​តាម​ការ​កោះហៅ (​ជា​លើក​ទី​៣) ​នោះ​ទេ…

​រាជធានី​ភ្នំពេញ ​៖ អតីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក​ ម៉​ម សូណ​ង់​ដូ ​បាន​អះអាង​តាម​រយៈ​លិខិត​មួយ​ថា លោក​មិន​អាច​ចូល​បំភ្លឺ​ជូន​តុលាការ​តាម​ការ​កោះហៅ (​ជា​លើក​ទី​៣) ​នោះ​ទេ ដោយសារ​តែ​ពេល​នេះ លោក​កំពុង​ស្ថិត​នៅ​ប្រទេស​​បារាំង ដើម្បី​ពិនិត្យ​សុខភាព​។​

​ការ​បដិសេធន៍​របស់​អតីត​ប្រធាន​គណបក្ស​ដែល​ធ្លាប់​ឆ្លងកាត់​ជាប់​ពន្ធនាគារ​នា​ពេល​កន្លង​​មកនេះ បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​កោះហៅ​ឱ្យ​លោក​ចូល​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី ១១ ខែមករា ឆ្នាំ​២០១៨ ក្នុង​នាម​ជា​សាក្សី លើ​សំណុំ​រឿង «​បទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​» របស់​លោក កឹ​ម សុខា មេ​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ។

​ក្នុង​លិខិត​របស់ លោក ម៉​ម សូណ​ង់​ដូ ដែល​សរសេរ​ជូន លោក គី ឫ​ទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ស​ហ្វេ​ស​ប៊ុ​ក បាន​បញ្ជាក់​​យ៉ាង​ដូច្នេះ​ថា​ រូប​លោក​បាន​ទទួល​ព័ត៌មាន​ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អំពី​ដីកា​កោះហៅ (​លើក​ទី​៣) របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២២ ខែ ធ្នូ​ឆ្នាំ ២០១៧ អញ្ជើញ​គាត់​ធ្វើ​ជា​សាក្សី លើ​សំណុំ​ព្រហ្មទណ្ឌ​លេខ ៥៦៤២ ចុះ​ថ្ងៃ ទី​៣ ខែ កញ្ញា​ឆ្នាំ ២០១៧ ពី​ដំណើរ​រឿង ស​ន្ឋិ​ដ្ឋិ​ភាព​ជាមួយ​បរទេស ប្រព្រឹត្ត​ដោយ​លោក កឹ​ម សុខា ។​

​លោក ម៉​ម សូណ​ង់​ដូ​ បាន​បន្ថែម​ទៀត​ថា​៖ «​ខ្ញុំ​សូម​បញ្ជាក់ និង​ជម្រាប​ជូន លោក​ចៅ​ក្រម​​ជ្រាប​ថា ខ្ញុំ​មិន​ដែល​បាន​ទទួល​ដីកា​កោះហៅ​ណាមួយ​សោះឡើយ ខ្ញុំ​សូម​ជម្រាប​លោក​ចៅក្រម​មេត្តា​ជ្រាប​ថា ខ្ញុំ​មិន​អាច​ចូល​បំភ្លឺ​តាម​ការ​កំណត់​បាន​ទេ ព្រោះ​ខ្ញុំ​កំពុង​នៅ​ក្នុង​ប្រទេស​បារាំង​ ដើម្បី​ពិនិត្យ​បញ្ហា​សុខភាព »​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ