ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​ពី​នេះ​ពី​នោះ​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

ពន្លត់ភ្លើង​ឆេះ​ព្រៃ​នៅ​សហរដ្ឋអាមេរិក អាជ្ញាធរ​ពន្លត់អគ្គីភ័យ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​កំពុង​តស៊ូ​នឹង​ភ្លើង​ឆេះ​ព្រៃ នៅ​លើ​កំពូលភ្នំ​ក្បែរ​ផ្ទះ​របស់​ពលរដ្ឋ​ក្នុង​តំបន់​«Santa Paula» ដែល​បំផ្លិចបំផ្លាញ​ផ្ទៃដី​ជាង​១០.០០០​ហិ​កតា។ មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​មិន​ជួប​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ម៉ា​មូ​ដ អាប់​បាស់ ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន បាន​បដិសេធ​ជួប​ជាមួយ​អនុ​ប្រធានា​ធិបតី​​អា​មេ​រិ​ក…

ពន្លត់ភ្លើង​ឆេះ​ព្រៃ​នៅ​សហរដ្ឋអាមេរិក

អាជ្ញាធរ​ពន្លត់អគ្គីភ័យ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​កំពុង​តស៊ូ​នឹង​ភ្លើង​ឆេះ​ព្រៃ នៅ​លើ​កំពូលភ្នំ​ក្បែរ​ផ្ទះ​របស់​ពលរដ្ឋ​ក្នុង​តំបន់​«Santa Paula» ដែល​បំផ្លិចបំផ្លាញ​ផ្ទៃដី​ជាង​១០.០០០​ហិ​កតា។

មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន​មិន​ជួប​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក
លោក​ម៉ា​មូ​ដ អាប់​បាស់ ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន បាន​បដិសេធ​ជួប​ជាមួយ​អនុ​ប្រធានា​ធិបតី​​អា​មេ​រិ​ក កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ក្រោយ​ពី​មេដឹកនាំ​អា​មេ​រិ​ក ប្រកាស​ទទួល​ស្គាល់​ «​យេ​រូ​សា​ឡឹម​» ជា​រដ្ឋធានី​របស់​អ៊ី​ស្រា​អែ​ល​។

តោ​នឹក​ពេក​លោត​ឱប​អ្នក​ធ្លាប់​ចិញ្ចឹម​វា
បុរស​ម្នាក់​ដែល​ចិញ្ចឹម​តោ​មួយ​ក្បាល នៅ​ពេល​បែក​គ្នា​យូរ​ស្រាប់​តែតោ​លោត​ឱប​ព្រោះ​នឹក​ពេក និង​ជា​ព្រឹត្តិការណ៍​មួយ​កម្រ​កើត​មាននៅ​លើ​ពិភពលោក ។

មនុស្ស​យន្ត​សរសេរ​អក្សរ
មនុស្ស​យន្ត «Robotlab» ត្រូវ​បាន​បំពាក់​ដៃ​ស្វ័យប្រវត្តិ ជា​សមិទ្ធិ​ផល​ថ្មី​របស់​អា​ល្លឺ​ម៉​ង់​កំពុង​សរសេរ​អក្សរ​នៅ​លើ​សៀវភៅ ។

ជនជាតិ​អ៊ី​ស្រា​អែ​ល​ធ្វើ​បាតុកម្ម​បណ្ដេញ​នាយក​រដ្ឋមន្ត្រី
ពលរដ្ឋ​អ៊ី​ស្រា​អែ​ល​ជា​ច្រើន​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ក្រុង​តែ​ល​អា​វីវ​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី បេន​ចា​ម៉េ​ន ណេ​តាន​យ៉ា​ហ៊ូ ចេញពី​តំណែង​ព្រោះ​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ ។

រថភ្លើង​ល្បឿន​លឿន​ពី​ក្រុង​ប៊ែ​រ​ឡាំង​ទៅ​ក្រុង​មុ​យ​និក​មាន​រយៈពេល​៤​ម៉ោង
ផ្លូវ​រថភ្លើង​ល្បឿន​លឿន​មួយ​ខ្សែ​ដែល​ត​ភ្ជាប់​ពី​ក្រុង​ប៊ែ​រ​ឡាំង​-​មុ​យ​និក អាច​រត់​បាន​រយៈ​ពេល​​៤​ម៉ោង ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ។

ដាយ​ណូ​ស័​រហែល​ទឹកបាន
អ្នក​ជីវវិទ្យា​បែ​ល​ហ្ស៊ិ​កបាន​រក​ឃើញ​ដាយ​ណូ​ស័​រ​ពូជ​ថ្មី​អាច​ហែល​ទឹកបាន តាម​ការ​ពិសោធន៍​ឃើញ​ថា​វា​មាន​អាយុ​ប្រហែល​ពី ៧១-៧៥​លាន​ឆ្នាំ​មុន​ប្រទះ​ឃើញ​នៅ​ម៉ុង​ហ្គោ​លី ។

ឆ្កែ​ពនេចរ​ពាំ​ទារក​ទើប​កើត​ទៅ​ស៊ី
ពលរដ្ឋ​ឥណ្ឌា​បានឃើញ​ឆ្កែ​ពនេចរ​មួ​យ​ក្បាល​កំពុង​ពាំ​ទារក​ទើប​កើត​ទៅ​ស៊ី ខណៈ​ពេល​ប៉ូលិស​កំពុងធ្វើការ​ស៊លប​អង្កេត ។

ផ្កាយ​កំពុង​ធ្លាក់​ត្រូវ​បាន​ថត​ពី​អវកាស
អ្នក​អវកាស​ប្រចាំការ​នៅ​ស្ថានីយ៍​អវកាស​អន្តរជាតិ អាច​ថតរូប​អាចម៍ផ្កាយ​បាន​បុក​ចូល​ស្រទាប់ផែនដី រហូត​ចាំង​ពន្លឺ​។

ក្រុម​អាល់​កៃ​ដា​ក្រោក​ឡើង​ប្រឆាំង​អា​មេ​រិ​ក​និង​អ៊ី​ស្រា​អែ​ល
ក្រុម​អាល់​កៃ​ដា និង​សម្ព័ន្ធមិត្ត​បាន​ក្រើនរំលឹក​ឲ្យ​សមាជិក​របស់​ខ្លួន​ក្រោក​ឡើង​ប្រឆាំង​អា​មេ​រិ​ក និង​អ៊ី​ស្រា​អែ​ល​ជា​ការ​ឆ្លើយ​តប​ដែល​រដ្ឋាភិបាល​អា​មេ​រិ​ក​ប្រគល់​យេ​រូ​សា​ឡឹម ជា​ក្រុង​របស់​អ៊ី​ស្រា​អែ​ល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ