ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​អនុវត្ត​អនុក្រឹត្យ ស្ដី​ពី​ការ​ដកហូត​ឯកសារ​រដ្ឋបាល​ខ្មែរ​ពី​ជនបរទេស

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ បាន​លើក​ឡើង​ថា មានមុខ​សញ្ញា​ស្នងការ​រង​១​រូប…

ខេត្តបន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ បាន​លើក​ឡើង​ថា មានមុខ​សញ្ញា​ស្នងការ​រង​១​រូប និង​មេឃុំ​២​រូប អាច​ប្រឈម​នឹង​ផ្លូវច្បាប់ ក្រោយ​រក​ឃើញ​ថា ស្នងការ​រង និង​មេឃុំ​ទាំង​៣​រូប បាន​បន្ត​ចេញ​ឯកសារ​រដ្ឋបាល​ខ្មែរ ដល់​ជនបរទេស​កាន់កាប់​ប្រើប្រាស់​ខុសច្បាប់ ក្រោយ​ពេល​ដែល​ច្បាប់​ធ្វើការ​ហាមឃាត់ បញ្ឈប់​មិន​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចេញ​ឯកសារ​រដ្ឋបាល​ខ្មែរ​ដល់​ជនបរទេស​ខុសច្បាប់​ទៀត​នោះ ។

ខណៈ​ដែល​សមត្ថកិច្ច​កម្ពុជា កំពុង​តែ​បើក​យុទ្ធនាការ​លុប​ចោល និង​ដកហូត​ប្រមូល​រាល់​ឯកសារ​រដ្ឋបាល​ខ្មែរ មាន​ភាព​មិន​ប្រក្រតី​ពី​ជនបរទេស​ខុសច្បាប់​មក​វិញ ដែល​បាន​កំពុង​កាន់កាប់​ប្រើប្រាស់ ។ ស្នងការ​រង និង​មេឃុំ​ទាំង​៣​រូប នឹង​ប្រឈម​ផ្លូវច្បាប់ លោក​អគ្គនាយករង​អន្តោប្រវេសន៍ មិន​បាន​បង្ហាញ​អត្តសញ្ញាណ​ពួក​គាត់ ធ្វើ​ការងារ​នៅ​ក្នុង​ខេត្ត​ក្រុង​ណាមួយ​នោះ​ទេ ។ ក៏​ប៉ុន្តែ​លោក​បញ្ជាក់​ថា និង​បាន​បញ្ជូន​ឯកសារ​សំណុំរឿង​ទៅ សម្តេច​ក្រឡាហោម ស ខេ​ង ដើម្បី​ពិនិត្យ​មើល និង​សម្រេច ។

ការ​ថ្លែង​នេះ ក្នុង​ឱកាស​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោរ​ប្រវេសន៍ លោក​ឧត្តមសេនីយ៍ឯក ឃុន សំបូរ តំណាង​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ និង​អនុវត្ត​អនុក្រឹត្យ​លេខ​១២៩ របស់​រាជរដ្ឋាភិបាល ស្តី​ការ​លុប​ចោល និង​ការ​ដកហូត​ឯកសារ​រដ្ឋបាល​ខ្មែរ មិន​ប្រក្រតី​ពី​ជនបរទេស​នៅ​ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ១១​កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែធ្នូ គ​.​ស​២០១៧ ប្រព្រឹត្ត​ទៅ​នៅ​ស្នងការ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដោយ​មានការ​ចូលរួម​ពី​៝ លោក សួន បវរ អភិបាល​ខេត្តបន្ទាយមានជ័យ អាជ្ញាធរ​មូលដ្ឋាន​ស្រុក ក្រុង ឃុំ សង្កាត់ អធិការ និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​៦៥ ។

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ អភិបាល​ខេត្តបន្ទាយមានជ័យ លោក សួន បវរ ក៏​បាន​ជំរុញ​ឱ្យ ក្រុមការងារ​សមត្ថកិច្ច​ដែល​ចុះ​ធ្វើការ​ដកហូត​ឯកសារ​រដ្ឋបាល​ខ្មែរ ពី​ជនបរទេស​កំពុង​កាន់កាប់​មាន​ភាព​មិន​ប្រ​ក្រី​ធ្វើ​យ៉ាងណា​ត្រូវ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់ ។

លោក​ក៏​បាន​រំឭក​ដល់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​មាន​តួនាទី​ចេញ​ឯកសារ​រដ្ឋបាល​ខ្មែរ ត្រូវធ្វើ​ឱ្យ​បាន​ប្រុង​ប្រយ័ត្ន ជា​ពិសេស​កុំ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទទួល​បាន​ប្រាក់​បន្តិចបន្តួច​ពី​ការ​សូកប៉ាន់ ហើយ​ចេញ​ឯកសារ​រដ្ឋបាល​ទៅ​ជនបរទេស​កាន់កាប់​ប្រើប្រាស់​ជា​អំពើ​ខុសច្បាប់ និង​ប្រឈម​ផ្លូវច្បាប់ ។

បើ​យោង​តាម​របាយការណ៍ ស្នងការដ្ឋាន​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ ក្នុង​នាម​ជួសមុខ​ឲ្យ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ឱ្យ​ដឹង​ថា ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់​ថា តាម​ជំរឿន​គិត​ត្រឹម​ឆ្នាំ​២០១៥ ជនបរទេស​អន្តោប្រវេសន៍​ស្នាក់​នៅ​ដែល​បាន​កាន់កាប់ និង​ប្រើប្រាស់​ឯកសារ​រដ្ឋបាល​ខ្មែរ មាន​ចំនួន​១៨៦​គ្រួសារ ស្មើនឹង​៤១៥​នាក់ និង​ជនបរទេស​ដែល​គ្មាន​ឯកសារ​រដ្ឋបាល​ខ្មែរ តែ​ស្នាក់​នៅ​យូរ​មាន​សរុប​៥០​គ្រួសារ ស្មើនឹង​៨០​នាក់ ។ ជនបរទេស​ស្នាក់​នៅ​ធ្វើ​ការងារ​រយៈពេល​វែង​មាន​ចំនួន​សរុប​២៣​សញ្ជាតិ ស្មើនឹង​១,៣០៩​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ