ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តស្វាយរៀង ចុះ​ចែក​មួក​សុវត្ថិភាព​ចំនួន​៥០០​នាក់

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក ម៉ែ​ន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​សុវត្ថិភាព​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ខេត្តស្វាយរៀង បាន​ចុះ​ធ្វើការ​ណែនាំ និង​ចែក​មួក​សុវត្ថិភាព​ដល់​អ្នក​ជិះ​ម៉ូតូ​ចំនួន​៥០០​នាក់…

ខេត្តស្វាយរៀង ៖ លោក ម៉ែ​ន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​សុវត្ថិភាព​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ខេត្តស្វាយរៀង បាន​ចុះ​ធ្វើការ​ណែនាំ និង​ចែក​មួក​សុវត្ថិភាព​ដល់​អ្នក​ជិះ​ម៉ូតូ​ចំនួន​៥០០​នាក់ ហើយ​បាន​ផ្តាំផ្ញើ​ឲ្យ​អប់រំ​បន្ត​ដល់​កូនចៅ ក្មួយ ពេល​ធ្វើ​ដំណើរ​ជិះ​ម៉ូតូ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ជា​និច្ច ទោះបី​ជិត ឬ​ឆ្ងាយ និង​ដាក់​កញ្ចក់​មើល​ក្រោយ គឺ​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​អាច​ជៀស​ផុត​ពី​ការ​របួស​ក្បាល​ដោយ​គ្រោះថ្នាក់​ចរាចរ​ចៃដន្យ​ណាមួយ និង​ការ​ផាកពិន័យ ។

ពិធី​បំពាក់​មួក​សុវត្ថិភាព​នេះ រៀបចំ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ខាង​មុខ​មជ្ឈមណ្ឌល​កុមារ​កំព្រា​ខេត្តស្វាយរៀង ស្ថិត​នៅ​ភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។ បើ​តាម​លោក នួន លី​ហួ​ន ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត​បាន​ឲ្យ​ដឹង​ថា ការ​បំពាក់​មួក​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ចំនួន​៥០០​នាក់​នេះ គឺ​គោលបំណង​អប់រំ​ច្បាប់​ចរាចរណ៍​ជើង​គោក ដល់​ប្រជាពលរដ្ឋ និង​ជា​យុទ្ធនាការ​រឹត​បន្តឹង​ការ​ពាក់មួក​សុវត្ថិភាព ដោយ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​មួយ​ចំនួន នៅ​តែ​មិន​ពាក់មួក​សុវត្ថិភាព​ក្នុង​ពេល​ធ្វើ​ដំណើរ​តាម​ម៉ូតូ ជា​ពិសេស​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង ធ្វើ​ដំណើរ​ទៅ​ផ្សារ ឬ​ធ្វើ​ដំណើរ​ជិត​ៗ​ក្នុង​ក្រុង ហើយ​ពេល​ជួប​គ្រោះថ្នាក់​ចរាចរ​កើតឡើង គឺ​របួស​ក្បាល​ធ្ងន់ធ្ងរ ទើប​លោក ម៉ែ​ន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​អនុ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដឹកនាំ​ធ្វើ​យុទ្ធនាការ​បំពាក់​មួក​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ ហើយ​ណែនាំ​ឲ្យ​ពួក​គាត់​ទៅ​អប់រំ​បន្ត​ដល់​កូន​ៗ និង​ក្មួយ​របស់​គាត់​ឲ្យ​ពាក់មួក​សុវត្ថិភាព​ជា​និច្ច រាល់ពេល​ធ្វើ​ដំណើរ​ជិត​ឆ្ងាយ​តាម​ម៉ូតូ ។

ក្នុង​ឱកាស​នោះ​ដែរ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​អភិបាលក្រុង​ស្វាយ​រៀង​លោកស្នងការ​ង​ទទួល​ផែន​សណ្តាប់ធ្នាប់​សាធារណៈ លោកនាយ​ការិយាល័យ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លោក លោកស្រី ប្រធាន​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត និង​យុវជន​កាកបាទក្រហម​ខេត្តស្វាយរៀង​ជា​ច្រើន​កុះករ​ផង​ដែរ ។

លោក ម៉ែ​ន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជាពលរដ្ឋ និង​បងប្អូន​ដែល​ទទួល​ការ​ផាកពិន័យ​ដោយ​មិន​ពាក់មួក​សុវត្ថិភាព​ថា ការ​គោរព​ច្បាប់​ចរាចរណ៍ គឺជា​ការ​គោរព​ជីវិត​ខ្លួនឯង ការ​មិន​គោរព​ច្បាប់​ចរាចរណ៍ គឺជា​ការ​ប្រមាថ​ជីវិត​ខ្លួនឯង និង​ជា​ការ​បំផ្លាញ​ទ្រព្យសម្បត្តិ និង​សុភមង្គល​គ្រួសារ ។

លោក​ម៉ែ​ន​វិបុល បាន​ផ្តាំផ្ញើ​រថា បងប្អូន​ទាំងអស់​ដែល​ជិះ​ម៉ូតូ​ត្រូវ​តែ​ដាក់​កញ្ចក់​មើល​ក្រាយ និង​ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​ចៀសវាង​ការ​គ្រោះថ្នាក់​ចៃដន្យ​ណាមួយ​ពេល​កំពុង​ធ្វើ​ដំណើរ ពិសេស​ការ​ចៀស​ផុត​ពី​ការ​របួស​ក្បាល​ធ្ងន់ធ្ងរ ប៉ះពាល់​ដល់​អាយុជីវិត ធ្វើ​ឲ្យ​កូន​ៗ​កំព្រា ឪពុក ឬ​កំព្រាម្តាយ ។ បន្ទាប់​មក​ពិធី ចែក​មួក​សុវត្ថិភាព​ខិតប័ណ្ណ និង​សៀវភៅ​ណែនាំ​ស្តី​ពី​ការ​ពាក់មួក​សុវត្ថិភាព និង​ការ​យល់​ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​អ្នក​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព និង​ប្រជាពលរដ្ឋ​ក្រុង​ស្វាយ​រៀង​៥០០​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ