ទីំ​បំផុត លោក​ សម រង្សី ត្រូវ​តុលាការ​ឱ្យ​សងជំងឺចិត្ត​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន​!


​រាជធានី​ភ្នំពេញ​៖ បន្ទាប់​ពី​បើក​សវនាការ​ជាង​២​ម៉ោង​លើ​សំណុំរឿង​លោក​ សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​ង្គ្រោះ​ជាតិ​ដែល​បាន​បរិហារកេរ្តិ៍​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ថា ​សូក​ប្រាក់​កញ្ញា ធី សុវណ្ណ​ថា ចំនួន​១​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៧​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស អតីត​មេ​បក្ស​ប្រឆាំង ដោយ​សម្រេច​ឲ្យ​សងជំងឺចិត្ត​សម្តេច​តេ​ជោ​ចំនួន ៤.០០០​លាន​រៀល (​ប្រមាណ១​លាន​ដុល្លារ​) និង​ពិន័យ​ចូល​រដ្ឋ​ចំនួន ១០​លាន​រៀល ។​

​សវនាការ​នេះ​ដឹកនាំ​ដោយ លោក ​ហេង សុខ​ណា ជា​ចៅក្រម​ជំនុំជម្រះ និង​លោក ​សៀង សុខ ជា​តំណាង​អយ្យការ និង​មាន​មេធាវី​លោក សំ សុ​គង់ ការពារ​ឲ្យ​ឱ្យ​លោក សម រ​ង្ស៊ី ។ មេធាវី​បាន​ដាក់​ពាក្យបណ្ដឹង​ប្តឹង​លោក សម រ​ង្ស៊ី ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​តាម​មាត្រា​៣០៥ ​នៃ​ក្រម​ព្រហ្ម​ទណ្ឌ កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៧​។​

​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ពេល​ប្រកាស​សល​ក្រម​លោក ​គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន មាន​ប្រសាសន៍​ថា អ្វី​ដែល​លោក​សម រង្ស៊ី​ បាន​លើក​ឡើង​ផ្ទុយ​ពី​ការ​ពិត ​និង​មិន​បាន​ឆ្លុះ​បញ្ចាំង​ដែល​អំពើ​នោះ​សម្តេច​តេ​ជោ​ដើម​បណ្តឹង​មិន​បាន​ធ្វើ​ដូច​ការ​ចោទប្រកាន់​។​

​លោក​មេធាវី​ គី តិច បាន​លើក​ឡើង​ថា​៖ «​ការ​សម្រេច​របស់​តុលាការ​ធ្វើ​ឡើង​ចំពោះ​មុខ​មេធាវី​ការពារ​ជនជាប់ចោទ មេធាវី​ដើមបណ្តឹង​ និង​កំបាំង​មុខ​ជនជាប់ចោទ តែ​ចាត់​ទុក​ចំពោះ​​មុខ ​និង​បើក​សិទ្ធិ​តវ៉ា​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​តាម​កំណត់​ច្បាប់​»​។ លោក​បាន​លើក​ឡើង​ថា ​តុលាការ​បាន​ផ្តល់​យុ​ត្ត​ធម៌​តាម​ការ​ទាមទារ​របស់​លោក​ពិតមែន​។ ក្នុង​នាម​ដើម​បណ្តឹង​លោក​មានការ​ពេញចិត្ត​ចំពោះ​ការ​សម្រេច​នេះ​។​

​ថ្លែង​តាម​ទូរស័ព្ទ​លោក​មេធាវី​ សំ សុ​គង់ ដែល​ការពារ​ក្តី​ឱ្យ​លោក​ សម រ​ង្ស៊ី​ បាន​លើក​ឡើង​​ថា​៖ «​ការ​សម្រេច​នេះ​ មិន​ទាន់​ផ្តល់​យុត្តិធម៌​សម្រាប់​កូនក្តី​លោក​របស់ខ្ញុំ​ទេ​»​។

លោក​មេធាវី​បាន​បញ្ជាក់​ថា ​ដោយសារ​តែ​កូនក្តី​លោក​នៅ​ក្រៅប្រទេស​ឆ្ងាយ​ពេក អ​ញ្ចឹ​ង​លោក​នឹង​ពិភាក្សា​ជាមួយ​កូនក្តី ​ដើម្បី​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការ​សម្រេច​នេះ​នៅ​ពេល​ក្រោយ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ