ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​សត្វ​ចិញ្ចឹមកំពុង​ទាក់ទាញ​វិនិយោគិន

6 ឆ្នាំ មុន

ទីក្រុង​សៀង​ហៃ ៖ ការ​លូតលាស់​នៃ​ពលរដ្ឋ​ថ្នាក់​កណ្តាល​ក្នុង​ប្រទេស​ចិន និង​ការ​ផ្លាស់​ប្តូរ​ផ្នែក​ប្រជាសាស្ត្រ​ផ្សេង​ៗ​ដូច​ជា ចំនួន​មនុស្ស​ចាស់ជរា​កើនឡើង ហើយ​ពលរដ្ឋ​ចាប់ផ្តើម​រៀប​ការ និង​យក​កូន​ក្នុង​អាយុ​ចាស់​ជាង​មុន បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ក្នុង​សង្គម​ចិន​ចំណាយ​ប្រាក់​លើ​សត្វ​ចិញ្ចឹម ។ យោង​តាម​ការ​ព្យាករ​របស់…

ទីក្រុង​សៀង​ហៃ ៖ ការ​លូតលាស់​នៃ​ពលរដ្ឋ​ថ្នាក់​កណ្តាល​ក្នុង​ប្រទេស​ចិន និង​ការ​ផ្លាស់​ប្តូរ​ផ្នែក​ប្រជាសាស្ត្រ​ផ្សេង​ៗ​ដូច​ជា ចំនួន​មនុស្ស​ចាស់ជរា​កើនឡើង ហើយ​ពលរដ្ឋ​ចាប់ផ្តើម​រៀប​ការ និង​យក​កូន​ក្នុង​អាយុ​ចាស់​ជាង​មុន បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ក្នុង​សង្គម​ចិន​ចំណាយ​ប្រាក់​លើ​សត្វ​ចិញ្ចឹម ។

យោង​តាម​ការ​ព្យាករ​របស់ Euromonitor ឲ្យ​ដឹង​ថា អតិថិជន​ក្នុង​ប្រទេស​នេះ​អាច​ចំណាយ​ប្រាក់​ប្រមាណ​៧​ប៊ី​លាន​ដុល្លារ​សម្រាប់​សត្វ​ចិញ្ចឹម​របស់​ពួក​គេ​ក្នុង​ឆ្នាំ​២០២២ ច្រើន​ជាង​២,៦​ប៊ី​លាន​ដុល្លារ​ក្នុងឆ្នាំនេះ ខណៈ​ទីផ្សារ​លូតលាស់​ប្រមាណ​២០%​ក្នុង​១​ឆ្នាំ។ ទីផ្សារ​នេះ​នៅ​សហរដ្ឋអាមេរិក​អាច​នឹង​ធំ​ជាង​នេះ​ទៅ​ទៀត ដោយ​គេ​ព្យាករ​ថា ពលរដ្ឋ​នឹង​ចំណាយ​ប្រាក់​ប្រមាណ​៤៤,៤​ប៊ី​លាន​ដុល្លារ ប៉ុន្តែ​វា​លូតលាស់​តែ​២%​ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ ។

តម្រូវការ​កើនឡើង​ក្នុង​ប្រទេស​ចិន មិន​ត្រឹមតែ​ជា​ព័ត៌មាន​ដ៏​ល្អ​សម្រាប់​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ​ទេ ប៉ុន្តែ​ក៏​សម្រាប់​ក្រុមហ៊ុន​លក់​ចំណី​និង​ផលិតផល​សត្វ​ចិញ្ចឹម​ក្នុង​ប្រទេស​ផង​ដែរ ។ លើស​ពី​នេះ មានការ​ចាប់ផ្តើម​បើក​ដំណើរការ​ហាង​កាត់សក់​សត្វ និង​សណ្ឋាគារ​សម្រាប់​សត្វ​ទៀត​ផង ។

លោក Liu Yonghao អគ្គនាយក​ក្រុមហ៊ុន New Hope Group ក្នុង​ប្រទេស​ចិន បាន​កត់​សម្គាល់ថា ពលរដ្ឋ​ក្មេង​ៗ​កំពុង​មាន​ទំនាក់ទំនង​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​សត្វ​ចិញ្ចឹម​របស់​ពួក​គេ ។ លោក​ថា ៖« ទីផ្សារ​ប្រទេស​ចិន​មាន​សក្តានុពល​លូតលាស់​យ៉ាង​ធំ ។ ពលរដ្ឋ​សុខចិត្ត​ចំណាយ​ប្រាក់​ជា​ច្រើន​លើ​សត្វ​ចិញ្ចឹម ហើយ​ពួក​វា​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​គ្រួសារ » ។

ប្រជាប្រិយភាព​កើនឡើង​នេះ ក៏​បាន​ទាក់ទាញ​ក្រុមហ៊ុន​ក្នុងស្រុក និង​បរទេស​ផង​ដែរ​។ ការ​លូតលាស់​នៃ​ការ​លក់​ផលិតផល​សម្រាប់​សត្វ​ចិញ្ចឹម​បាន​ជំរុញ​ដល់​ការ​នាំ​ចូល និង​អាជីវកម្ម​ក្នុងស្រុក ។

ទោះជា​យ៉ាងណា និន្នាការ​នេះ​ទើបតែ​ចាប់ផ្តើម​ទេ​ក្នុង​ប្រទេស​ចិន ។ សត្វ​ចិញ្ចឹម​មួយ​ចំនួន​នៅ​មិន​ទាន់​ទទួល​បានការ​មើលថែ​ដិត​ដល់​នៅឡើយ ហើយ​ពលរដ្ឋ​នៅ​មិន​ទាន់​យល់​ដឹង​ពី​ការ​ចាក់​ថ្នាំ​បង្ការ ឬ​ការ​សម្លាប់​មេរោគ​ផ្សេង​ៗ​ទេ ។ ច្បាប់​តានតឹង​ទាក់ទង​នឹង​ការ​នាំ​ចូល​ចំណី​សត្វ ក៏​ជំរុញ​ដល់ទី​ផ្សារងងឹត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ