ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រតនាគារ​អា​មេ​រិ​ក​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​បន្ថែម​លើ​កូរ៉េ​ខាងជើង

6 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ រដ្ឋាភិបាល​លោក​ត្រាំ បាន​ដាក់​ទណ្ឌកម្ម​ថ្មី​មួយទៀត​លើ​អ្នកដឹកនាំ​សំខាន់​របស់​កូរ៉េ​ខាងជើង​ចំនួន​២​រូប ខណៈ​សហរដ្ឋអាមេរិក​ចង់​រឹតត្បិត​រាល់​ទំនាក់ទំនង​ហិរញ្ញវត្ថុ ដែល​ជួយ​ដល់​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ។ ការ​សម្រេចចិត្ត​របស់​រតនាគារ​អា​មេ​រិ​ក​នេះ បន្ទាប់​ពី​មាន​សេចក្តីសម្រេច​ពី​ក្រុមប្រឹក្សា​សន្តិ​សុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​សុក្រ​មុន ស្តី​ពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េ​ខាងជើង…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ រដ្ឋាភិបាល​លោក​ត្រាំ បាន​ដាក់​ទណ្ឌកម្ម​ថ្មី​មួយទៀត​លើ​អ្នកដឹកនាំ​សំខាន់​របស់​កូរ៉េ​ខាងជើង​ចំនួន​២​រូប ខណៈ​សហរដ្ឋអាមេរិក​ចង់​រឹតត្បិត​រាល់​ទំនាក់ទំនង​ហិរញ្ញវត្ថុ ដែល​ជួយ​ដល់​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ។

ការ​សម្រេចចិត្ត​របស់​រតនាគារ​អា​មេ​រិ​ក​នេះ បន្ទាប់​ពី​មាន​សេចក្តីសម្រេច​ពី​ក្រុមប្រឹក្សា​សន្តិ​សុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​សុក្រ​មុន ស្តី​ពី​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េ​ខាងជើង ដើម្បី​ផ្អាក​ការ​ស្វែងរក​ថវិកា​របស់​ប្រទេស​នេះ ។

លោក Steven Mnuchin រដ្ឋមន្ត្រី​រតនាគារ បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា​៖ « រតនាគារ​កំពុង​ដាក់​គោលដៅ​លើ​អ្នកដឹកនាំ​កម្មវិធី​ផលិត​អា​វុ​យ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ដើម្បី​បន្ថែម​សម្ពាធ​ផ្តាច់​ប្រទេស​នេះ និង​សម្រេច​គោលដៅ​របស់​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ » ។

វិធានការ​នេះ​មាន​គោលដៅ​លើ​មន្ត្រី​២​រូប​ដែល​ចូលរួម​អភិវឌ្ឍន៍​កម្មវិធី​កាំជ្រួច​អន្តរទ្វីប រួម​មាន Kim Jong Sik និង Ri Pyong Chol​។ ជា​លទ្ធផល បុគ្គល​ទាំង​២​រូប​នេះ​នឹង​ត្រូវ​បាន​ហាមឃាត់​ក្នុង​ការ​ទិញ ឬ​លក់​ជាមួយ​បុគ្គលិក និង​អាជីវកម្ម​នានា​នៅ​សហ​រដ្ឋអាមេរិក ។

ការ​សម្រេចចិត្ត​នេះ កើត​មាន​ឡើង​ប៉ុន្មាន​ស​ប្តា​ហ៍​ក្រោយ​ពី​កូរ៉េ​ខាងជើង​សាកល្បង​កាំជ្រួច​របស់​ខ្លួន ។ បន្ទាប់​ពី​ការ​សាកល្បង អ្នកដឹកនាំ​ប្រទេស​នេះ លោក Kim Jong Un និយាយ​ថា ប្រទេស​លោក​អាច​វាយប្រហារ​សហរដ្ឋអាមេរិក​ដោយ​ប្រើ​កាំជ្រួច​ផ្ទុក​សារធាតុ​នុយក្លេអ៊ែរ ។

លើស​ពី​នេះ រតនាគារ​អា​មេ​រិ​កបាន​ដាក់​ចូល​ក្នុង​បញ្ជី​ទណ្ឌកម្ម​លើ​ធនាគារ​កូរ៉េ​ខាងជើង​៨ និង​ជនជាតិ​កូរ៉េ​ខាងជើង​ប្រមាណ​២៤​នាក់​ទៀត ដែល​នៅ​ក្នុង​ប្រទេស​ចិន រុ​ស្ស៊ី និង​លី​ប៊ី ។

រតនាគារ​ក៏​បាន​ដាក់​ទណ្ឌកម្ម​លើ​អាជីវករ​ចិន​ម្នាក់ ក្រុមហ៊ុន និង​នាវា​ពាណិជ្ជកម្ម​របស់​កូរ៉េ​ខាងជើង​ជា​ច្រើន​ផង​ដែរ ។

ប្រទេស​កូរ៉េ​ខាងជើង​បាន​ប្រើប្រាស់​បណ្តាញ​ក្រុមហ៊ុន​ជា​ច្រើន​ដើម្បី​ប្រកប​អាជីវកម្ម​ក្នុង​ប្រទេស​ចិន និង​ប្រទេស​ដទៃ​ទៀត ដើម្បី​ជៀសវាង​ការ​ហាមឃាត់​ផ្នែក​សេដ្ឋកិច្ច ។ ប្រទេស​នេះ​ក៏​ល្បីល្បាញ​ផ្នែក​នាំ​ចេញ​ខុសច្បាប់ និង​លាក់បាំង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ