ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ​ភ្ញៀវ​ទេសចរ​ជាង​60​ម៉ឺន​នាក់​បាន​ទៅ​ទស្សនា​តំបន់​ទេសចរណ៍​ខេត្តកំពង់ធំ

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ធំ ៖ ខេត្តកំពង់ធំ ជា​ទឹកដី​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​មួយ​ក្នុង​ចំណោម​​ខេត្ត​សក្ដានុពល​ទេសចរណ៍​ដទៃ​ទៀត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។ បន្ទាប់​ពី​ប្រាសាទសំបូរព្រៃគុក ត្រូវ​បាន​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក ខេត្ត​មួយ​នេះ​បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់…

ខេត្តកំពង់ធំ ៖ ខេត្តកំពង់ធំ ជា​ទឹកដី​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​មួយ​ក្នុង​ចំណោម​​ខេត្ត​សក្ដានុពល​ទេសចរណ៍​ដទៃ​ទៀត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។ បន្ទាប់​ពី​ប្រាសាទសំបូរព្រៃគុក ត្រូវ​បាន​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក ខេត្ត​មួយ​នេះ​បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ។

បើ​តាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​រាយការណ៍​ថា សម្រាប់​ឆ្នាំ​២០១៧​នេះ ខេត្ត​កំពង់ធំ​ទទួល​បាន​ភ្ញៀវ​ប្រមាណ​ជាង​៦៣​ម៉ឺន​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន​ជាង​៦១,៥​ម៉ឺន​នាក់ កើនឡើង​២៣២,២៧% ខណៈ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​ជាង​១,៩​ម៉ឺន​នាក់ កើនឡើង​៤,៨%​បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ។

លោក សេង អាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ទាំងនោះ ភ្ញៀវ​ដែល​បាន​ចូល​ទស្សនា​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក គឺ​មាន​ចំនួន​ច្រើន​ជាងគេ រហូត​ដល់​ជាង​៥៣,៩​ម៉ឺន​នាក់ ។ ចំណែក​រមណីយដ្ឋាន​ស្ទឹង​ជី​និ​ត ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចំនួន​ជាង​២​ម៉ឺន​នាក់​, រមណីយដ្ឋាន​ទេសចរណ៍​បឹង​សំ​រិ​ទ្ធ ចំនួន​ជាង​​៦,៦​ពាន់​នាក់​, រមណីយដ្ឋាន​ទេសចរណ៍​ភ្នំ​ស​ន្ទុ​ក ចំនួន​ជាង​៦,៤​ម៉ឺន​នាក់ និង​រមណីយ​ដ្ឋាន​ប្រាសាទ​គុក​នគរ​ចំនួន​៤.៣៩២​នាក់ ។

លោក សេង អាន បាន​អះអាង​ថា ស​ន្ទ​ស្សន៍​ភ្ញៀវ​ទេសចរ​ដែល​បាន​ចូល​មក​សម្រាក​លម្ហែកាយ និង​ទស្សនា​កម្សាន្ដ​នៅ​រមណីយដ្ឋាន​សំខាន់​ៗ​ក្នុង​ខេត្តកំពង់ធំ គឺ​សុទ្ធតែ​បង្ហាញ​នូវ​ការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​នោះ​រមណីយដ្ឋាន​ទេសចរណ៍​ប្រាសាទ​សំបូរព្រៃគុក ចំនួន​ភ្ញៀវ​ទេសចរ​កើនឡើង​ច្រើន​ជាងគេ បន្ទាប់​ពី​តំបន់​នោះ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​សម្បត្តិ​វប្បធម៌​បេតិកភណ្ឌ​ពិភពលោក ។

លោក​ប្រធាន​មន្ទីរ​ក៏​បាន​អំពាវនាវ និង​ក្រើនរម្លឹក​អាជីវករ និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​កំពង់​ធំ ឲ្យ​ចូលរួម​លើកកម្ពស់​គុណភាព​សេវាកម្ម​ទេសចរណ៍ រួម​ទាំង​ផ្តល់​នូវ​ភាព​កក់​ក្តៅ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​សម្រាក​កម្សាន្ដ​នៅ​ក្នុង​ខេត្ត​កាន់តែ​ច្រើន​ថែម​ទៀត សំដៅ​រួមចំណែក​ដល់​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ។

ខេត្តកំពង់ធំ​មាន​តំបន់​ទេសចរណ៍​ជា​ច្រើន​កន្លែង ប៉ុន្តែ​តំបន់​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចូល​ទៅ​ទស្សនា​កម្សាន្ដ​ច្រើន​ជាងគេ​មាន​៣​កន្លែង​គឺ រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ស្ថិត​នៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​សំបូរ និង​មាន​ចម្ងាយ​ប្រមាណ​៣៥​គីឡូម៉ែត្រ​ពី​ទីរួម​ខេត្ត​។ រមណីយដ្ឋាន​ភ្នំ​ស​ន្ទុ​ក ស្ថិត​ក្នុងភូមិ​កកោះ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក និង​មាន​ចម្ងាយ​១៧​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត និង​តំបន់​ទេសចរណ៍​ស្ទឹង​ព្រៃ​ប្រស់ ជា​ស្ទឹង​មួយ​ដែល​ហូរ​កាត់​ខេត្តកំពង់ធំ ស្ថិត​ក្នុងស្រុក​កំពង់ស្វាយ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ពី​ភ្នំពេញ​ទៅ​សៀមរាប ។ ស្ទឹង​នេះ​ជា​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​មួយ​កន្លែង​ដែល​ល្បីល្បាញ​ក្នុង​ខេត្តកំពង់ធំ ។

ក្រៅពី​នេះ មាន​តំបន់​ទេសចរណ៍​ជា​ច្រើន​កន្លែង​ទៀត​ដូច​ជា ទំនប់​ទឹកធ្លាក់​៧​មក​រា នៅ​កំពង់ថ្ម​, សួនច្បារ​នៅ​ទីរួមខេត្ត​, បុស្ស​ម្កាក់​នៅ​ស្រុក​កំពង់ស្វាយ និង​ទឹកស្រះ​ដង​អន្ទាក់ ព្រមទាំង​វត្ត​អារាម​ដែល​មាន​បារមី​ស័ក្ដិសិទ្ធិ​ផ្សេង​ៗ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ