ខេត្តកែប ៖ កំណើននៃតម្រូវការ និងប្រជានេសាទកើនឡើង បានធ្វើឲ្យក្ដាមសេះកាន់តែខ្សត់ខ្សោយទៅៗ ពិសេសការនេសាទបានក្ដាមពងកូនយកមកទទួលទាន កង្វះការអភិរក្ស និងការយល់ដឹងពីហានិភ័យនៃមច្ឆាសមុទ្រ ។ ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្ដាមសេះ ក៏ដូចជារួមចំណែកអភិរក្សស្មៅសមុទ្រ និងផ្កាថ្មផងនោះ ខេត្តបានបង្កើតធនាគារក្ដាម សម្រាប់ជួយជ្រោមជ្រែង និងជួយសម្រួលដល់អ្នកនេសាទដែលបានចូលជាសមាជិក ។
នាយរងជលផលខេត្ត លោក ធឺន ផល្លា បានប្រាប់ឲ្យដឹងថា ធនាគារនេះបានបង្កើតឡើងតាំងពីឆ្នាំ២០០៨មកម្ល៉េះ ដើម្បីជួយសម្រួលដល់ប្រជានេសាទដែលបានចូលជាសមាជិក ជាពិសេស ជួយឲ្យក្ដាមសេះមាននិរន្តរភាពនៅក្នុងសមុទ្រ ។
លោក ធឺន ផល្លា ថ្លែងថា ៖ « ធនាគារក្ដាមផ្ដល់ថវិកាដល់សមាជិកនៅក្នុងសហគមន៍អ្នកនេសាទ ដោយមិនគិតការប្រាក់ទេ ប៉ុន្ដែសមាជិកទាំងនោះនៅពេលនេសាទបានក្ដាមសេះ ពួកគាត់ត្រូវបានកំណត់ឲ្យយកក្ដាមមេពង ក្នុង១ខែចាប់ពី១៥ទៅ២០ក្បាល ដើម្បីឲ្យធនាគារយើងយកទៅភ្ញាស់នៅស្ថានីយបែបធម្មជាតិ » ។ លោកថា៖« នៅពេលក្ដាមនោះដល់អាយុកាលអាចរស់ដោយខ្លួនវាបាន យើងបានយកវាទៅលែងក្នុងសមុទ្រ ឲ្យរស់នៅតាមធម្មជាតិវិញ ។ ការធ្វើដូច្នេះ មិនត្រឹមតែជួយរក្សាក្ដាមសេះឲ្យសម្បូរឡើងវិញប៉ុណ្ណោះទេ ថែមទាំងជួយអ្នកនេសាទយើងផងដែរ » ។
លោកលើកឡើងថា ក្ដាមមេ១ វាមានពងកូនរាប់លានក្បាល ហើយបើយើងនាំគ្នាទទួលទានទាំងពងនោះ ថ្ងៃអនាគតនឹងខ្សត់ទៅៗ ។ ជាមួយគ្នានេះ ការអភិរក្សស្មៅសមុទ្រ និងផ្កាថ្ម ក៏ជួយឲ្យក្ដាមសេះបានរស់រាន និងគេចខ្លួនបានខ្លះពីការនេសាទផងដែរ ។
ធនាគារក្ដាមបានគិតគូរយ៉ាងខ្លាំងទៅលើការនេសាទក្ដាម ដរាបណាគាត់នៅតែនេសាទ អីចឹងក្ដាមធម្មជាតិនឹងអស់ ដូចនេះ ធនាគារក្ដាមត្រូវតែបង្កើតការផ្គត់ផ្គង់ថ្មីសម្រាប់ពួកគាត់បន្ថែមទៀតដើម្បីការពារកុំឲ្យអស់ស្តុកក្ដាម ។
លោក ធឺន ផល្លា បានបន្ថែមថា ៖ «សម្រាប់សមាជិកធនាគារក្ដាម នៅពេលគាត់បានក្ដាមពងមក គាត់ផ្ដល់ឲ្យមកសមាគមយើង ហើយក្ដាមមិនពង គាត់យកទៅលក់នៅទីណាក៏បានដែរ » ។ លោកបានបញ្ជាក់ថា ៖«កន្លងមក ក៏មានអ្នកដែលមិនមែនជាសមាជិកធនាគារ បានផ្ដល់ក្ដាមពងឲ្យមកយើងដែរ តែមិនបានទាំងអស់ទេ » ។
លោក គីង សុផានី នាយរងខណ្ឌរដ្ឋបាលជលផលកែប បានមានប្រសាសន៍ថា នៅខេត្តកែប ធនាគារក្ដាម មាន៣កន្លែងគឺ នៅតំបន់ផ្សារក្ដាម ឆ្នេរអង្កោល និងអូរក្រសារ ក្នុងនោះរួមមានទាំងកន្លែងអ្នកប្រមូលទិញ គឺគាត់បានចូលរួមប្រស់ក្ដាមដើម្បីទុកមួយរយៈឲ្យវាជម្រុះពងដែរ នៅពេលគាត់ទិញមក ។
លោកថា ៖« ពាក់ព័ន្ធនឹងធនាគារក្ដាមនេះ ជារៀងរាល់ឆ្នាំ តាមរយៈសហគមន៍នៃក្រុមធនាគារក្ដាម តែងតែប្រមូលមេក្ដាមដែលពងក្រៅ គឺក្នុង១ឆ្នាំ ទទួលបានប្រមាណជាង១ពាន់គីឡូក្រាម បើគិតជាក្ដាមចំនួន១០ពាន់ក្ដាម ដែលខាងសមាជិកផ្ដល់មកឲ្យធនាគារក្ដាម ដាក់ទៅក្នុងបែមួយរយៈដើម្បីជម្រុះពង » ។
លោកបានបញ្ជាក់ថា បើតាមចំនួនក្ដាមដែលយើងប្រលែងវិញ យើងមិនអាចវាយតម្លៃ ឬតាមដានបាននៅឡើយទេ ព្រោះតាមវិទ្យាសាស្ត្រ ក្ដាមរស់នៅពេញវ័យមានចំនួនតិចបើគិតជាភាគរយ ប៉ុន្តែបើគិតពីចំនួនក្ដាម វានៅសល់រាប់ពាន់ក្ដាមដែរ ព្រោះចំនួនពង អាស្រ័យទៅលើទំហំរបស់វា យ៉ាងតិចបំផុតប្រមាណ៨០ម៉ឺន ទៅ១លានពងក្នុងក្ដាមមេ១ ។
អ្នកលក់ក្ដាមនៅផ្សារក្ដាម បានប្រាប់ថាសព្វថ្ងៃ ធនាគារក្ដាមបានជួយសម្រួលដល់សមាជិកសហគមន៍អ្នកនេសាទបានច្រើន ហើយក៏ជួយផ្គត់ផ្គង់ដល់អាជីវករលក់ក្ដាមបានមួយចំណែកដែរ ពិសេសនៅពេលអាកាសធាតុមិនអំណោយផល ធ្លាក់ខ្យល់ខ្លាំង អ្នកនេសាទមិនអាចចេញទូកបាន ។
អ្នកស្រី ណុះ ណាវី និយាយថា ៖« ធនាគារនេះមានយូរណាស់ហើយ តែអាជីវករ ឬអ្នកនេសាទខ្លះមិនបានដឹង ហើយចាប់តាំងពីមានធនាគារក្ដាមនេះមក គឺថា ខេត្តយើងអាចផ្គត់ផ្គង់ក្ដាមសេះដល់ភ្ញៀវបានគ្រប់គ្រាន់ និងពេលខ្លះក៏មានអ្នកមកពីខាងក្រៅទិញទៅលក់បន្តផងដែរ » ។
អាជីវកររូបនេះបានបញ្ជាក់ថា ៖« បើសិនជាមានភ្លៀង មានព្យុះ ជាក់ស្ដែង ដូចជាខែនេះអីចឹង យើងមិនអាចចេញទៅរកនៅឆ្ងាយៗបានទេ អីចឹងហើយយើងមានក្ដាមតិចតួចណាស់ ប៉ុន្តែយើងនៅតែអាចផ្គត់ផ្គង់បាន » ។
លោក ធឺន ផល្លា នាយរងជលផលខេត្ត បានបន្ថែមទៀតថា ចាប់តាំងពីការបង្កើតធនាគារក្ដាមនេះឡើងអាចថា ក្ដាមកើនឡើង ។ បច្ចុប្បន្ននេះ ធនាគារក្ដាម មានសមាជិកជាង៨០គ្រួសារ ហើយយើងកំពុងតែបន្តស្វែងរកថវិកាដើម្បីធានានូវការការពារ បើយើងមិនការពារទេ វានឹងអស់ដោយសារកំណើនអ្នកនេសាទ និងតម្រូវការ ។
គួរបញ្ជាក់ថា ជលផលខេត្តកែបមានយន្តការចំនួន៣ រួមមាន ៖
១-បង្កើតមជ្ឈមណ្ឌលធនាគារក្ដាមសេះនៅតំបន់ផ្សារក្ដាម ធ្វើជារូបសំណាកក្ដាមពង ដើម្បីឲ្យភ្ញៀវទេសចរ និងប្រជានេសាទដែលមានចិត្តបរិច្ចាគក្ដាមមេចូលក្នុងធនាគារក្ដាម ដើម្បីឲ្យនិរន្តរភាពក្ដាមសេះរបស់យើងនៅតែមាន ។
២-បង្កើតគោលការណ៍សម្រាប់ធនាគារក្ដាមនៅពេលមានបុណ្យទានម្ដងៗ គឺមានការផ្សព្វផ្សាយទៅអ្នកនេសាទក្នុងការបរិច្ចាគក្ដាម ។
៣-មានគោលការណ៍បញ្ឈប់ការនេសាទក្ដាមតូចៗ ដែលប៉ះពាល់ដល់កូនក្ដាមក្នុងការវិវត្តនៅថ្ងៃខាងមុខ តាមរយៈការផ្សព្វផ្សាយច្បាប់ស្ដីពីជលផល និងការប្រកាសហាមឃាត់របស់ជលផល ៕
រាជធានីភ្នំពញ ៖ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានប្រារព្ធកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា ដើម្បីផ្ដល់ប្រាក់កម្ចីជូន...
ប្រទេសបង់ក្លាដែស ៖ ពួកអ្នកពន្លត់ភ្លើងរាយការណ៍កាលពីថ្ងៃទី២១កុម្ភៈថា មនុស្សយ៉ាងតិច៧០នាក់បានត្រូវស្លាប់ ក្នុងអគ្គិភ័យយ៉ាងធំមួយ ដែលឆេះបណ្ដាអគារស្នាក់នៅ...
ខេត្តក្រចេះ ៖ ទីតាំងរណ្តៅរ៉ែមាសជាច្រើនកន្លែង ដែលអាជ្ញាធរអះអាងថា ជាទីតាំងកែច្នៃរ៉ែមាសខុសច្បាប់នៅតំបន់ព្រៃរ៉ែ ជុំវិញភូមិសាស្ត្ររបស់ក្រុមហ៊ុនវិនិយោគរ៉ែ...
ខេត្តបាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ មានពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញផ្នែកបច្ចេកទេសព័ត៌មានវិទ្យាថ្នាក់យោធភូមិភាគទី៥ នៅទីបញ្ជាការដ្ឋាន...
៥០ឆ្នាំមនុស្សមានប្រមាណត្រឹមតែ១យប់១ថ្ងៃនៃឋានទេវតាជាន់ចាតុម្ហារាជិកាប៉ុណ្ណោះ ដែលជាឋាននៅទាបជាងគេបំផុតក្នុងចំណោមឋានសួគ៌ទាំង៦ជាន់។ សេចក្តីនេះ...
មានស្ត្រីវ័យក្មេងជាច្រើនតែងយល់ថាខ្លួនឯងនៅក្មេង មានកម្លាំងមាំមួនក្នុងការទប់ទល់នឹងមេរោគដែលអាចធ្វើឲ្យកើតជំងឺ ផ្សេងៗ ។ ដូចនេះគេមិនសូវប្រុងប្រយ័ត្ន ឬ...
ខេត្តព្រៃវែង ៖ រឿងស្នេហាមួយនៅពេលដែលងប់ងុលខ្លាំងពេក មិនថាប្រុសឬស្រីទេ អាចបាត់បង់សតិ និងហ៊ានធ្វើអ្វីៗគ្រប់យ៉ាង ដោយមិនខ្វល់មិនខ្មាសអ្វីទាំងអស់ ទោះបីទង្វើ...
រដ្ឋធានីវ៉ាស៊ីនតោន ៖ ប្រភពមួយចំនួនបានប្រាប់ដល់សារព័ត៌មាន Rueters កាលពីថ្ងៃព្រហស្បត្តិ៍ កន្លងមកថា សហរដ្ឋអាមេរិក និងប្រទេសចិនបានចាប់ផ្តើមព្រៀងការប្តេជ្ញាលើវិធាន...
រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិត្រូវបានតុលាការ សម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែគ្មានសេរីភាព ។ នេះបើតាមប្រកាសទទួលស្គាល់របស់...
រាជធានីភ្នំពេញ ៖ ពិធីដង្ហែអ្នកតាដែលជាប្រពៃណីរបស់បងប្អូនជនជាតិចិន ធ្វើឡើងនៅតាមបណ្តោយផ្លូវជាតិលេខ២ ចាប់ពីចំណុចលើស្ពានអាកាសក្បាលថ្នល់ ទៅកាន់រង្វង់មូល...
ខេត្តសៀមរាប ៖ ឃាតករឈ្មោះ សាន ចិក ភេទប្រុស អាយុ៦៥ឆ្នាំ (ត្រូវជាកូនប្រសារជនរងគ្រោះ) ដែលសម្លាប់ឪពុកក្មេកឈ្មោះ ផន ប្រេម អាយុ៨៥ឆ្នាំ រស់នៅភូមិគោកត្របែក ឃុំគោកដូង ស្រុក...
ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០១៩ អាជ្ញាធរនិងសមត្ថកិច្ចចម្រុះកម្ពុជា-ថៃ បានរួមគ្នាធ្វើអនាម័យបរិស្ថាននៅបន្ទាត់ព្រំដែនច្រកទ្វារអន្តរជាតិ...
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ឲ្យអស់មន្ទិលសង្ស័យអំពីគម្រោងសាងសងអាកាសយានដ្ឋានថ្មី ដែលស្ថិតនៅក្រុងតាខ្មៅ និងជាប់ខេត្តតាកែវ ។...
តាមប្រភពព័ត៌មាន Fox Sports Asia បានឱ្យដឹងថា កីឡាករជើងខ្លាំង Cristiano Ronaldo ត្រូវបានគេសង្ស័យថា បានធ្វើការវះកាត់កែសម្ផស្សដោយសារតែមានភាពខុសគ្នាខ្លាំងពេកពេលដែលចូលលេងដំបូង និង...
រាជធានីភ្នំពេញ ៖ បុរសអ្នកបើកបរម៉ូតូកង់បីឥណ្ឌា Pass App បានដឹកនាងក្រមុំម្នាក់ពេលយប់លុះពេលទៅដល់កន្លែងស្ងាត់ បុរសនោះបានឈប់នោម ហើយខណៈនោះចំណង់តណ្ហាបានពុះកញ្ជ្រោល...
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ កើតឡើង១២លើក...
ខេត្តកំពង់ធំ ៖ បុរសជាជាងផ្សារដែកម្នាក់ត្រូវខ្សែភ្លើងឆក់ធ្លាក់ពីលើដំបូល បណ្តាលឱ្យស្លាប់ ខណៈកំពុងតែឡើងធ្វើដំបូលផ្ទះឲ្យភ្ញៀវ ។ ហេតុការណ៍នេះបានកើតឡើងកាលពីរ...
ទីក្រុងឡុងដ៍៖ ភ្នាក់ងារសារព័ត៌មាន Rueters បានរាយការណ៍នៅថ្ងៃទី២១ កុម្ភៈ នេះថាក្រុមហ៊ុន Samsung Electronics Co Ltd បានប្រកាសកាលពីថ្ងៃពុធ ពីស្មាតហ្វូនអាចបត់បែនបានតម្លៃជិត២ពាន់...
ខេត្តកំពង់ចាម ៖ ពិតជាគួរឲ្យសង្វេគណាស់ ដែលស្ត្រីម្នាក់ឈ្មោះ សេង ស៊ាងអេង អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងរាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ បានស្លាប់ដោយសារ...
ជើងលេខប្រាប់ថា ថ្ងៃសុក្រ ទី២២ ខែកុម្ភៈលេខហុងស៊ុយ cmt $7777 ជាថ្ងៃពិសេសអស្ចារ្យ ឡើងលាភ ឡើងយសខ្ពង់ខ្ពស់លើកជោគជតារាសីនៃឆ្នាំទាំង៦អង្គុយលើកំពូលភ្នំប្រាក់ បរិបូណ៌ដោយ...