ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អី​មិន​ស្ដាយ​អនាគត ខ្លួន​នៅ​ក្មេង​សោះ !

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ពុធ​១០​កើត ខែបុស្ស ឆ្នាំរកា ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែធ្នូ គ​.​ស​២០១៧ វេលា​ម៉ោង​១០…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ពុធ​១០​កើត ខែបុស្ស ឆ្នាំរកា ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែធ្នូ គ​.​ស​២០១៧ វេលា​ម៉ោង​១០ និង​២០​នាទី​ព្រឹក កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ចូលរួម​សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល សង្កាត់​ស្ល​ក្រាម បាន​ចុះ​បង្ក្រាប​ករណី​ចាត់ចែង​សម្រួល និង​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​បន្ទប់​ជួល​ក្រុម​ទី​០៤ ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​ខេត្តសៀមរាប រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ស្ត្រី​ញៀន​ថ្នាំ ចំនួន​២​នាក់ រួច​នាំ​យក​មក​សួរ​នៅ​ស្នងការ​ខេត្ត ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​។

តាម​ប្រភព​ពី​កម្លាំង​ជំនាញ បាន​ប្រាប់​ថា ស្ត្រី ជា​ជនសង្ស័យ​ចំនួន​០២​នាក់ មាន​៖ ១.​ឈ្មោះ យេ យ៉ង់ ហៅ​ស្រី​ពៅ ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ពាក់​ស្ពា ឃុំ​ស​ង្វើ​យ ស្រុក​ជីក្រែង ខេត្តសៀមរាប អ្នក​ចាត់ចែង និង​ប្រើប្រាស់​(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ០២.​ឈ្មោះ វ​ណ្ណា ស្រី​ខួច ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​/​ខេត្តសៀមរាប អ្នក​សម្រួល និង​ប្រើប្រាស់​(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។ បន្ទាប់​ពី​កម្លាំង​នគរបាល​ជំនាញ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ចំនួន​២​នាក់ ក្នុង​នោះ​ដកហូត​វត្ថុ​តាង​មាន​៖ ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​,​ទូរស័ព្ទ​ដៃ​០៣​គ្រឿង​។ បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​កសាង​សុំ​ណុំ​រឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ