ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលេង​គុន​ខ្មែរ​ ធឿ​ន ធា​រ៉ា ក្លាយជា​គូ​ឯក​ក្នុង​កម្មវិធី​ប្រដាល់​ដ៏​ល្បី​របស់​ថៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកលេង​គុន​ខ្មែរ ធឿ​ន ធា​រ៉ា មក​ពី​ក្លិប​ក្រសួងកសិកម្ម នឹង​ឡើង​សង្វៀន​​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Numkabuan Kiatnavy នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​Max Muoy…

រាជធានី​ភ្នំពេញ ៖ អ្នកលេង​គុន​ខ្មែរ ធឿ​ន ធា​រ៉ា មក​ពី​ក្លិប​ក្រសួងកសិកម្ម នឹង​ឡើង​សង្វៀន​​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Numkabuan Kiatnavy នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​Max Muoy Thai ដែល​រៀបចំ​ឡើង​នៅ​ទីក្រុង​ប៉ា​តា​យ៉ា ខេត្ត​ឈុ​ន​បុរី ប្រទេស​ថៃ នា​ថ្ងៃ​ទី​៣១ ធ្នូ ខាង​មុខ​នេះ ក្នុង​នាម​ជា​គូ​ឯក​ទៀត​ផង ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​នៅ​លើ​គេហទំព័រ​ផ្លូវការ​នៃ​កម្មវិធី​ប្រកួត​ប្រដាល់​ដ៏​ល្បី​របស់​ថៃ​មួយ​នេះ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ។

មុន​ឡើង​ក្រេ​ឌី​ត​ក្លាយជា​គូ​ឯក​នៅ​ក្នុង​កម្មវិធី​ប្រដាល់​ដ៏​ល្បី​នៅ​ប្រទេស​ថៃ​បែប​នេះ វា​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ នោះ​គឺ​ដោយសារ​តែ​លទ្ធផល​ល្អ​នៃ​ការ​ប្រកួត​កន្លង​មក​របស់​អ្នក​ប្រដាល់​វ័យក្មេង​មក​ពី​ខេត្តព្រៃវែង​រូប​នេះ​វាយ​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​ថៃ​ជា​បន្តបន្ទាប់ ។

ដូច្នេះ​សូម​រង់ចាំ​តាមដាន​ទាំងអស់​គ្នា​ថា ​តើអ្នកលេង​គុន​ខ្មែរ​ធឿ​ន ធា​រ៉ា អាច​យកឈ្នះ​គូប្រកួត​របស់​ខ្លួន​ដែរ​ឬ​យ៉ាងណា ខណៈ​អ្នក​លេង​គុន​ថៃ​ដែល​រូបគេ​ត្រូវ​ជួប​នា​ពេល​នេះ​ហាក់​មាន​សមត្ថភាព​ពិបាក​ផ្ដួល​អ៊ីចឹង​នោះ​។ ការ​ប្រកួត​នឹង​ចាប់ផ្តើម​ពី​ម៉ោង​៧​និង​២០​នាទី​យប់​តទៅ ដោយ​មាន​ផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៨​ថៃ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ